លោក ម៉ម សូណង់ដូ បណ្តេញ​មន្ត្រីជាន់ខ្ពស់​បីរូប​ចេញ​ពី​គណបក្ស​

តាម​រយៈការ​លើក​ដៃ កាលពី​ថ្ងៃសៅរ៍ អ្នកគំាទ្រ​​គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជា​ធិប​តេយ្យ​ (BSDP) ដ៏​ក្មេងខ្ចី បាន​បណ្តេញ​​មន្ត្រី​ជាន់ខ្ពស់​បីរូប​​ដែល​បាន​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ប្រធាន​គណប​ក្ស​ និងជា​ម្ចាស់​ស្ថានីយ​វិទ្យុ​ដ៏ពេញនិយម​​​ថាបាន​កិប​កេង​​​ប្រាក់​​។

កាលពី​ខែ​តុលា លោក ហ៊ាង រិទ្ធី អនុប្រធាន​​​គណបក្ស​​សម្បុក​ឃ្មុំ​សង្គម​ប្រជាធិប​តេយ្យបាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ​ ថា បាន​គ្រប់គ្រងរាល់​​ការ​ចំណាយ​ទាំង​អស់​នៅក្នុងបក្ស​ដោយ​ខ្លួន​លោក​ផ្ទាល់ ជាការ​រំលោភលក្ខន្តិកៈ​របស់​គណបក្ស​ ហើយ​បាន​ស្នើសុំ​ដីកា​រក្សា​ការពារ​​​ប្រឆាំង​​សកម្មភាព​នយោបាយ​​​ទាំង​អស់។

លោក ម៉ម សូណង់ដូ (ឆ្វេង) បោះ​​​ឆ្នោត​​​តាម​​​រយៈ​​​ការ​​​លើក​​​ដៃ​​​នៅ​​​សមាជ​​​លើក​​​ទី​​​២​​​របស់​​​គណបក្ស​​​សម្បុក​​​ឃ្មុំ​​​​​សង្គម​​​ប្រជា​​​ធិបតេយ្យ​​​ នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ កាល​​​ពី​​​ថ្ងៃ​​​សៅរ៍។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

លោក ម៉ម សូណង់ដូ (ឆ្វេង) បោះ​​​ឆ្នោត​​​តាម​​​រយៈ​​​ការ​​​លើក​​​ដៃ​​​នៅ​​​សមាជ​​​លើក​​​ទី​​​២​​​របស់​​​គណបក្ស​​​សម្បុក​​​ឃ្មុំ​​​​​សង្គម​​​ប្រជា​​​ធិបតេយ្យ​​​ នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ កាល​​​ពី​​​ថ្ងៃ​​​សៅរ៍។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

​ប៉ុន្តែ​ ក្នុង​សមាជ​លើក​ទី​២​របស់​​គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​សៅរ៍​ ក្នុង​រាជ​ធានី​ភ្នំពេញ​ អ្នក​គាំទ្រគណបក្ស​ជាង​១០០នាក់​ដែលមាន​វត្តមាន​ បានលើក​ដៃ​​គាំទ្រ​ញត្តិ​​របស់​លោក​ ម៉ម សូណង់ដូ​ ក្នុងការ​បណ្តេញ​លោក ហ៊ាង រិទ្ធី លោក ញ៉ម វណ្ណថន អគ្គ​លេខា​ធិការ​​ និង​លោក ហ៊ាង គឹម​សឿន អគ្គលេខាធិការ​រង​ ដែល​ក៏បាន​ចុះ​ហត្ថ​​​លេខា​លើ​ពាក្យ​បណ្តឹង​ផងដែរ។

តាមរយៈការ​លើកដៃនេះដែរ សមាជិក​ទាំង​អស់​​បាន​បោះឆ្នោត​​គាំទ្រ​លោក អ៊ុក ស៊ុយ ​អតីត​មន្ត្រី​គណបក្ស​ ជា​អគ្គលេខាធិការ​ថ្មី។ តួនាទី​ពីរ​ផ្សេង​ទៀត​​បាន​នៅ​ទំនេរ។

បន្ទាប់​ពីការ​ផ្លាស់ប្តូរ លោក ម៉ម សូណង់ដូ ដែលបាន​បដិសេធ​ការ​អះ​អាង​ពីបទ​ពុក​រលួយ បាន​ប្រដូច​​គណបក្ស​ទៅ​នឹង​រថយន្ត​ដែល​មាន​កង់​មិន​ចេះ​​បែក​។

​លោក​បានមានប្រសាសន៍​ទៅកាន់​សមា​​​ជិក​ថា “​ថ្ងៃនេះ​ យើង​រួប​រួមគ្នា​ដើម្បី​បណ្តេញ​​ពួក​គេ​ចេញ​ ហើយខ្ញុំ​ជឿថា បន្ទាប់ពី​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យនឹង​ដំណើរ​ការទៅ​ដោយ​រលូន និង​រឹងមាំដើម្បី​ស្តារ​​ប្រទេស​ជាតិ”។

លោក​បាន​បន្ថែមថា”​ចាប់ពី​ឥឡូវ​នេះទៅ គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ដូច​ជា​ឡាន​ដែលមាន​កង់​ទាំង​បួន​តាន់អ៊ីចឹង​ ហើយ​​​​ លែង​បែក​ទៀត​ហើយ”។

គណបក្ស​ក៏បាន​​បោះ​ឆ្នោត​គាំទ្រ​​ប្រធាន​ហិរញ្ញ​វត្ថុ និង​ប្រធាន​​កិច្ច​ការ​សាធារណៈ​ផង​ដែរ។

នៅពេល​ត្រូវបាន​ទាក់​ទង​កាលពី​ម្សិល​​​មិញ លោក ហ៊ាង រិទ្ធី បាន​ច្រាន​ចោល​​ការ​លើក​ឡើង​របស់​គណបក្សនេះ​​ ដោយ​​អះ​អាង​ថា លោក​បាន​ដើរ​ចេញ​ពី​គណបក្ស​សម្បុក​​​​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​រួច​ទៅ​​​ហើយ។

លោក​បាន​មាន​ប្រសាសន៍ថា “​មិន​ចាំបាច់​​លោក ម៉ម សូណង់ដូ បណ្តេញ​ខ្ញុំ​ទេ ខ្ញុំបាន​ដើរ​ចេញ​ដោយ​ខ្លួន​ឯង​។ ខ្ញុំមិន​ចេះ​​ធ្វើការ​ជាមួយ​មនុស្ស​ប្រជាធិបតេយ្យ​ក្លែង​ក្លាយ​ និង​ពុក​រលួយដូចនេះទេ”។

លោក ហ៊ាង​ រិទ្ធី បាន​មាន​ប្រសាសន៍​ថា លោក​ក៏បាន​ប្តឹង​ឧទ្ធរណ៍​ពីការ​ច្រានចោល​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ដើម​ខែ​វិច្ឆិកានូវ​​សំណើ​សុំដីការក្សាការពារ​​របស់​លោក​ឱ្យ​បង្កក​មូលនិធិ​របស់​គណបក្ស​ជា​បណ្តោះ​អាសន្ន​ ហើយ​បាន​បន្ថែមថា ​លោក​​​​បាន​ដាក់ពាក្យ​សុំ​​ទៅ​ក្រសួង​មហា​ផ្ទៃ​​ដើម្បី​បង្កើត​​គណបក្ស​ផ្ទាល់​ខ្លួន គឺ​គណបក្ស​​យុត្តិធម៌​ជាតិ​ខ្មែរ។

នាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​​​​បាន​អះ​អាង​ថា ​នាយកដ្ឋាន​បាន​ទទួល​ពាក្យ​សុំ​នេះ​​​​ហើយ​កាលពី​ថ្ងៃទី​៤ ខែ​ធ្នូ៕ សារុន​​​​

The post លោក ម៉ម សូណង់ដូ បណ្តេញ​មន្ត្រីជាន់ខ្ពស់​បីរូប​ចេញ​ពី​គណបក្ស​ appeared first on ខេមបូឌា ដេលី.

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情