Real ចាញ់ម្តងទៀតនៅលើទឹកដី Villarreal ខណៈ Atletico ឈរលើកំពូលតារាង

ក្តី​សង្ឃឹម​នៃ​ការ​ប្រជែង​​ដណ្តើម​ពាន​របស់​ក្រុម Real Madrid បាន​រង​នូវការ​ខកចិត្តមួយ​ផ្សេង​ទៀត ខណៈ​ដែល​ពួក​គេ​បាន​រង​បរា​ជ័យ​ជា​លើក​ទី​៣​​ក្នុងការ​ប្រកួត​លីក​ចំនួន​​៥​លើក ក្រោយ​ពីមានគ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​តែ​មួយ​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ Roberto Soldado នៅ​លើ​ទឹក​ដីក្រុម Villarreal កាលពី​ថ្ងៃ​អាទិត្យ​។ ការ​ទទួល​ជ័យ​ជម្នះ ២-១ របស់​​ក្រុម Atletico Madrid ​លើ​ក្រុម Athletic Bilbao ក្នុង​ការ​ប្រកួត​មួយ​គូ​មុន​នេះ មាន​ន័យ​ថា បច្ចុប្បន្ន ក្រុម Realកំពុង​តែ​ដេញ​តាម​ពីក្រោយ​ក្រុម​ស្ថិត​ក្នុង​ទីក្រុង​តែ​មួយ​មួយ​នេះ និងក្រុម Barcelona រហូត​​ដល់​ទៅ​៥​ពិន្ទុ​នៅលើ​កំពូល​តា​រាង​។
1
Real មិន​បាន​បង្ហាញ​ពី​ទម្រង់​លេង​​ដ៏ល្អ​ឡើយ​ក្នុង​តង់​ទី​១ ប៉ុន្តែ បាន​​បង្ហាញពី​ទម្រង់​លេង​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​​បន្ទាប់​ពី​សម្រាក​តង់​ទី​១ ហើយ​ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​បារាំង Karim Benzema បាន​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​ល្អ​ៗ​ជា​ច្រើន ខណៈ​ដែលការ​រង​បរា​ជ័យ​នេះ​នឹង​ផ្តល់​សម្ពាធ​បន្ថែម​ទៀត​លើ​គ្រូ​បង្វឹក Rafael Benitez ដែល​អាច​នឹង​ប្រឈម​មុខ​នឹងការ​បណ្តេញ​ចេញ​។ ស្រប​ពេល​​​ជា​មួយ​គ្នានេះ ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​បាន​សង្គ្រោះ​​​១​ពិន្ទុ​សម្រាប់​ក្រុម Valencia ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ La Liga ជា​លើក​ទី​១​របស់​លោក Gary Neville ខណៈ​ដែលក្រុម Valencia បាន​ធ្វើការ​វាយ​បក​ជា​មួយ​នឹង​​សមា​ជិក​ត្រឹម​តែ​១០នាក់​ដើម្បី​​បញ្ចប់​ក្នុង​​លទ្ធ​ផល​ស្មើ ១-១ នៅ​លើ​ទឹក​ដីក្រុម Eibar​។ Real បាន​ទទួល​ជ័យ​​ជម្នះ​ចំនួន​៥​លើក​ជាប់​ៗ​គ្នា បើ​​គិត​ចាប់​តាំង​ពី​​បាន​រង​បរា​ជ័យ​ដ៏​អាម៉ាស​ក្នុង​លទ្ធផល ៤-០ ក្នុង​ផ្ទះ​ខ្លួន​ឯង​ក្រោម​ស្នា​ដៃ​ក្រុម Barcelona កាល​ពី​ខែ​មុន ប៉ុន្តែ ត្រូវ​បាន​​បង្ខំ​ឲ្យមាន​គ្រាប់​បាល់​ដេញ​តាម​​ពី​ក្រោយ​​តាម​រយៈ​ការ​លេង​យ៉ាងល្អ​​ពី​សំណាក់ក្រុម Villarreal​។ លោក Benitez បាន​និយាយ​ថា៖​ «ខ្ញុំមិន​រីក​រាយឡើយ​ជា​មួយ​នឹងការលេង​ក្នុង​តង់​ទី​១ ហើយ​ខ្ញុំ​គិត​ថា ការ​លេង​ក្នុង​តង់​ទី​២​គឺ​ពិត​ជា​ល្អ​ដែល​យើង​​ត្រូវ​តែ​ធ្វើ​។ ជា​អ​កុសល្យ ថ្ងៃ​នេះ វា​ធ្វើ​ឲ្យ​យើង​បាត់​បង់​បី​ពីន្ទុ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情