រឿង​អភិបាលខេត្ត​ឧត្ដរមានជ័យ ពាក់ព័ន្ធ​ជំនួញ​ឈើ​ប្រណីត​ខុសច្បាប់​ថ្នាក់លើ​មិនគួរ​មើលរំលង​នោះទេ​

លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ ត្រូវបាន​ប្រជាពលរដ្ឋ​និង​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​រិះគន់ថា មិន​ត្រឹមតែ​មិន​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់​ទៀតផង​។ បញ្ហា​នេះ​ក្រសួងមហាផ្ទៃ​និង​ស្ថាប័ន​ពាក់ព័ន្ធ មិនគួរ​មើលរំលង​តទៅទៀត​ឡើយ ព្រោះ​ប្រភពពី​មន្ត្រីរាជការ​សាលាខេត្ត​ឧត្ដរមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា​ប្រពន្ធ​លោក ស ថា​វី គឺជា​អ្នកជួញដូរ​ឈើ​ប្រណីត​យ៉ាង​គឃ្លើន​ជា​យូរ​មកហើយ​។ សមត្ថកិច្ច​ក្នុង​ខេត្តឧត្ដរមានជ័យ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈើ​ជា​ប្រពន្ធ​លោក ស ថា​វី នោះទេ ព្រោះ​ខ្លាច​អំណាច​លោក​អភិបាលខេត្ត​។​

ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តឧត្ដរមានជ័យ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅពេលដែល​សមត្ថកិច្ច​អាជ្ញាធរខេត្ត​ចាប់បាន​ឈើ​ប្រណីត គឺ​ប្រពន្ធ​របស់លោក ស ថា​វី ជា​អ្នកលក់​ឈើ​ប្រណីត​ដែល​ចាប់បាន​នោះ​។ ប្រការ​នេះហើយ​ទើប​ធ្វើ​ឲ្យ​បទល្មើស​ជួញដូរ​ឈើ​ប្រណីត​ក្នុង​ខេត្តឧត្ដរមានជ័យ នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ត្រូវស្លាប់​បាត់បង់​ជីវិត​ដោយសារ​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​។ គេ​សង្ស័យថា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ជាមួយ​ប្រពន្ធ​លោក ស ថា​វី ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈើ​រូបនេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា នៅពេល​សមត្ថកិច្ច​ចម្រុះ​ចាប់បាន​ឈើ​ប្រណីត​ដែល​ឈ្មួញ​ដឹកជញ្ជូន​ខុសច្បាប់​នៅក្នុង​ខេត្តឧត្ដរមានជ័យ ហើយ​ប្រគល់​ទៅ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នោះ គឺ​ប្រពន្ធ​លោក ស ថា​វី ជា​អ្នករត់​ការលក់​ឈើ​នោះ​យ៉ាង​រលូន​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ មួយរយៈ​ពេល​ចុង​ក្រោយនេះ​កេរ្តិ៍ឈ្មោះ​របស់លោក ស ថា​វី កាន់តែ​ល្បីល្បាញ​ព្រោះ​ប្តី​ជា​អ្នក​ចាប់​ឈើ ចំណែក​ប្រពន្ធ​ជា​អ្នកលក់​ឈើ​ដែល​ចាប់បាន រីឯ​សមត្ថកិច្ច​ពាក់ព័ន្ធ​នាំគ្នា​សម្ងំស្ងៀម​ដើម្បី​ផលប្រយោជន៍​បន្តិចបន្តួច ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ក្រសួងមហាផ្ទៃ​មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ តទៅទៀត​ទេ​ព្រោះ​ជំនួញ​ឈើ​ប្រណីត​ខុសច្បាប់​ក្នុង​ខេត្ត​នេះ​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ​៕

12301695_154816094875799_2553378419594870181_nលោក ស ថាវី អភិបាលខេត្តឧត្ដរមានជ័យ និងភរិយា
12346397_1004300152963056_2322612145326773842_n

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情