ដើមឈើ​ច្បោះ​ជ័រ​របស់​ជនជាតិដើម​ភាគតិច​ក្នុងស្រុក​ត្បែងមានជ័យ រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​

លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឲ្យ​ស្របតាម​បទបញ្ជា​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន នោះទេ​។ ហេតុនេះហើយ​ទើប​បទល្មើស​កាប់រំលំ​ដើម​ច្បោះ​ជ័រ​របស់​ជនជាតិភាគតិច​កួយ​ក្នុងព្រៃ​សហគមន៍​ព្រះ​រកា កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ព្រោះ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។ ប្រការនេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ដើម​ច្បោះ​ជ័រ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ​ជាបន្ទាន់​។

ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​កួយ​នៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​ដើមឈើ​ធំៗ​រាប់រយ​ដើម​ដែល​ពួកគាត់​អាស្រ័យ​ផល​ដង​ជ័រទឹក​យកទៅ​លក់ដូរ​ដោះស្រាយ​ជីវភាព​គ្រួសារ​រាប់​តំណ​មកហើយ​នោះ កំពុង​ត្រូវ​ក្រុម​ជនល្មើស​កាប់បំផ្លាញ​អារច្រៀក​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​គឃ្លើន​។ ប្រការនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​នៅក្នុង​ឃុំ​ពោធិ៍ ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់​។ តំណាង​ជនជាតិដើម​ភាគតិច​កួយ​ក្នុងភូមិ​ពោធិ៍ បាន​បញ្ជាក់ថា​ដើមឈើ​ធំៗ​ដូចជា ឈើទាល ត្រាច និង​ខ្លុង​ជាដើម ត្រូវ​ក្រុម​ជនល្មើស​ជា​ឈ្មួញ​ឈើ​កាប់រំលំ​អារច្រៀក​ធ្វើជា​ក្ដារ​និង​គ្រឿងសំណង់​ផ្សេងៗ​ដឹកជញ្ជូន​ទៅ​លក់​ស្ទើរតែ​អស់​ទៅហើយ​។

តំណាង​ជនជាតិដើម​ភាគតិច​កួយ​ក្នុងភូមិ​ពោធិ៍ បាន​ឲ្យ​ដឹងថា ពួកគាត់​ជាង​៣០០​គ្រួសារ​ក្រៅពី​ធ្វើស្រែ​ចម្ការ គឺ​ពឹង​ផ្អែកទៅលើ​អនុផល​ព្រៃឈើ ជាពិសេស​ជ័រទឹក​ដែលជា​មុខរ​បរតពី​ដូនតា​។ ប៉ុន្តែ​ឥឡូវនេះ​ដើម​ច្បោះ​ជ័រ​របស់​ពួកគាត់​ក្នុងព្រៃ​សហគមន៍​ព្រះ​រកា កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរខេត្ត​ឬ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​ជីវភាព​រស់នៅ​របស់​ជ​ន​ជាតិ​ដើម​ភាគតិច​កួយ​ក្នុង​ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ បាន​រិះគន់ថា​លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ មិន​គិតគូរ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​រាលដាល​នោះទេ​។ ផ្ទុយទៅវិញ​លោក អ៊ុំ ម៉ា​រ៉ា និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ ត្រូវបាន​គេ​ដឹងថា​បណ្ដោយ​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​៕

CH-00182លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ
wood1-620 a577418d-6daf-4639-a9a6-82aa482710b7wood2-620

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情