មេ​ឈ្មួញ ឡុង ម៉េង បន្ត​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​ស្រែអំបិល​ស្រេច​តែ​អំពើ​ចិត្ត​

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​តំបន់​ស្រែអំបិល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ស្រែអំបិល​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ដោយមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​។ បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ហាក់ដូចជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ឈ្មួញ​ដែល​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​ស្រែអំបិល​ច្រើនជាងគេ គឺ​ឧត្ដមសេនីយ៍ ឡុង ម៉េង ជា​ម្ចាស់​ក្រុមហ៊ុន​ឡុង​ម៉េង​។

តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​ត្រូវបាន​គេ​នាំចូល​ពី​ប្រទេស​សៀម​តាម​ទូក​ធំៗ​ចំណុះ​រាប់សិប​តោន ហើយ​ទំនិញ​ក្នុង​១​ទូក​ទាល់តែ​រថយន្ត​យី​ឌុប​ប្រមាណ​១០​គ្រឿង​ទើប​អាច​ដឹក​អស់​។ សមត្ថកិច្ច​ច្រក​កំពង់ផែ​ស្រែអំបិល​ថ្មី​ត្រូវបាន​គេ​ដឹងថា ជា​អ្នក​បើកដៃ​ឲ្យ​មេ​ឈ្មួញ ឡុង ម៉េង និង​ក្រុមហ៊ុន​អឹម​ឌី​អេ​ច នាំចូល​ទំនិញគេចពន្ធ​បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​ក្នុង​មួយខែៗ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ទំនិញ​ដែល​មេ​ឈ្មួញ ឡុង ម៉េង និង​ក្រុមហ៊ុន​អឹម​ឌី​អេ​ច នាំចូល​គេចពន្ធ​មានដូចជា គ្រឿងសំណង់ គ្រឿង​អេ​ឡិច​ត្រូ​និ​ច ស្រា​មានតម្លៃ​ខ្ពស់ ភេសជ្ជៈ​ផលិត​នៅ​ស្រុក​សៀម ទូរស័ព្ទ​ទំនើបៗ និង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត​។ សមត្ថកិច្ច​ច្រក​កំពង់ផែ​ថ្មី​នៅ​ស្រុក​ស្រែអំបិល​ត្រូវបាន​គេ​ដឹងថា ទទួលផល​ប្រយោជន៍​ពី​មេ​ឈ្មួញ ឡុង ម៉េង និង​ក្រុមហ៊ុន​អឹម​ឌី​អេ​ច ជាប្រចាំ​ទើប​បណ្ដោយ​ឲ្យ​មាន​បទល្មើស​នាំចូល​ទំនិញគេចពន្ធ​បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​យ៉ាង​សន្ធឹកសន្ធាប់​។

ប្រធាន​សាខាគយ​ខេត្តកោះកុង ត្រូវបាន​គេ​ដឹងថា​ទទួលផល​ប្រយោជន៍​ពី​មេ​ឈ្មួញ ឡុង ម៉េង និង​ក្រុមហ៊ុន​អឹម​ឌី​អេ​ច ផងដែរ​ទើប​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​នៅពេល​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ទូក​ចំណុះ​រាប់សិប​ទៅ​រាប់រយ​តោន​ក្នុង​មួយថ្ងៃៗ​។ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ករណី​មេ​ឈ្មួញ ឡុង ម៉េង និង​ក្រុមហ៊ុន​អឹម​ឌី​អេ​ច នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​ស្រែអំបិល​ជាបន្ទាន់ ដោយហេតុថា​ចំណូល​ពន្ធ​រដ្ឋ​ត្រូវ​បាត់បង់​យ៉ាងច្រើន​ដោយសារ​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​និង​ឈ្មួញ​នៅ​ច្រក​នេះ​។ ជាពិសេស​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរពិនិត្យមើល​ឡើងវិញ​រឿង​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​កំពង់ផែ​ស្រែអំបិល ដើម្បី​កុំ​ឲ្យ​ឈ្មួញ​ខិលខូច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​៕

leader_21_11_2013_2លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
W@t-10113

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情