ពលរដ្ឋ​រងគ្រោះ​ពី​ការអភិវឌ្ឍ​ផ្លូវ​រថភ្លើង​ក្នុង​ក្រុង​ប៉ោយប៉ែត​បន្ត​ទាមទារ​រក​យុត្តិធម៌​

​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ក្រុមអ្នកតវ៉ា​ករណី​ជម្លោះដីធ្លី​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំគ្នា​អូស​រូប​សព​មន្ត្រី​ពុករលួយ​ត្រូវ​រថយន្ត​កិន​ដាច់​មួយ​កំណាត់​ខ្លួន​ដើម្បី​ចំអក​មន្ត្រី​ជាប់​ពាក់ព័ន្ធ​មិន​រក​ដំណោះស្រាយ​ដែល​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​ពួកគាត់​។ ការតវ៉ា​ជាថ្មី​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ពី​ការ​អភិ​ឌ្ឍ​សំណង់​ផ្សេងៗ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​នេះ គឺ​បាន​កើតឡើង​បន្ទាប់ពី​ការទាមទារ​គោលនយោបាយ​ដីធ្លី​ផលប៉ះពាល់​ចំណីផ្លូវ​រថភ្លើង​មិនបាន​លទ្ធផល​។​

តំណាង​ក្រុមអ្នកតវ៉ា​បាន​ពន្យល់​ប្រាប់​អ្នកសារព័ត៌មាន​ថា ការតវ៉ា​ថ្ងៃនេះ​មកពី​៣​គោលដៅ ៣​សំខាន់​គឺ​ទី​១-​ករណី​ប្រជាពលរដ្ឋ​៤៣​គ្រួសារ​ដែល​រស់នៅ​លើដី​ចំណីផ្លូវ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​ដែល​ត្រូវ​សាលាដំបូង​ខេត្ត​ចេញ​ដីកា​ឱ្យ​រុះរើ ។ ទី​២-​ករណី​ក្រុម​ពលរដ្ឋ​៤៣​គ្រួសារ​តវ៉ា​សុំ​បើកផ្លូវ​ពី​គ្រួសារ​មួយ​ដែល​ធ្វើ​របង​បិទ តែ​អាជ្ញាធរ​បានត្រឹមតែ​សន្យា​មិនឃើញ​ចុះ​អនុវត្តន៍​នៅឡើយ​ដែល​បញ្ហា​នេះ​កំពុង​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់ និង​ទី​៣-​ករណី​ក្រុម​ពលរដ្ឋ​តំណាងឱ្យ​ជាច្រើន​គ្រួសារ​តវ៉ា​សុំ​គោលនយោបាយ​ដី​ប៉ះពាល់​ចំណីផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត​ដែល​គិត​ទាំង​លើក​នេះ​ពួកគាត់​មិនទាន់​ទទួលបាន​របប​ដីធ្លី​

ខណៈ​គេ​សង្កេតឃើញ​មាន​សមត្ថកិច្ច និង​អាវុធហត្ថ​តាមឃ្លាំមើល​ករណី​តវ៉ា​នេះ ក្រុមអ្នកតវ៉ា​បានបញ្ជាក់​ថា​ពួកគាត់​នឹង​អូស​រូប​សព​មន្ត្រី​ពុករលួយ​ត្រូវ​រថយន្ត​កិន​ដាច់​មួយ​កំណាត់​ខ្លួន​ដើម្បី​ចំអក​មន្ត្រី​ជាប់​ពាក់ព័ន្ធ​មិន​រក​ដំណោះស្រាយ​ដែល​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​ពួកគាត់​ពី​ចំណុច​មុខ​ផ្សារកណ្តាល​ក្នុងភូមិ និង​សង្កាត់​ផ្សារកណ្តាល កាត់មុខ​សាលាក្រុង​ទៅ​រង្វង់​មូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ត្រឡប់មកវិញ​ឈរ​ទាមទារ​រក​យុត្តិធម៌​នៅមុខ​សាលាក្រុង​ប៉ោយប៉ែត​។

ក្រុមអ្នកតវ៉ា​បានបញ្ជាក់​ថា​អាជា្ញធរ​ខេត្តបន្ទាយមានជ័យ និង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​មិនបាន​យកចិត្តទុកដាក់​ចំពោះ​ការទាមទារ​របស់​ពួកគាត់​នោះទេ ទើប​ពួកគាត់​បន្ត​ការតវ៉ា​រហូតមកដល់​សព្វថ្ងៃនេះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​លោក គោ​ស៊ុំ សារឿ​ត និង​លោក ងោ ម៉េង​ជ្រួ​ន ចង់បង្ហាញ​ពី​សមត្ថភាព និង​អភិបាលកិច្ច​ល្អ​ក្នុង​ការដឹកនាំ​ខេត្តបន្ទាយមានជ័យ និង​ក្រុង​ប៉ោយប៉ែត​ពួកគេ​គួរ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់ និង​មាន​យុត្តិធម៌​។ ក្រុមអ្នកតវ៉ា​បាន​សង្កត់ធ្ងន់ថា​ពួកគាត់​នឹង​បន្ត​ការតវ៉ា​រហូត​ទាល់​តែមាន​ដំណោះស្រាយ​សមរម្យ​៕

86e47671-7015-401f-a8b1-cac01a28cc67

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情