លោកទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្ដរតនគិរីរងការចោទនាំស្ដ្រីអ្នកទោសទៅរួមរ័ក-កំដរផឹកស៊ី​-កេងប្រវញ្ចកម្លាំងអ្នកទោស-យកទីតាំងនិងសេវាពន្ធនាគារប្រាក់ចំណូលច្រកហោប៉ៅ

ខេត្ដរតនគិរី ៖ មន្ដ្រីពន្ធនាគារខេត្ដរតនគិរីចំនួន៣៥នាក់ បានផ្ដិតមេដៃប្ដឹង ប្រធានពន្ធនាគារខេត្ដរតនគិរីឈ្មោះទីន សុវណ្ណនី ថាបានប្រព្រឹត្ដអំពើពុករលួយ ដោយយកពន្ធនាគារធ្វើអាជីវកម្មផ្ទាល់ ខ្លួនបញ្ចេញអ្នកទោសទៅក្រៅបរិវេណ ពន្ធនាគារតាមតែអំពើចិត្ដដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនហើយយកឈ្មោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃគំរាមកំហែងមន្ដ្រីក្រោមឱវាទព្រមទាំងរំលោភយក ដីពន្ធនាគារសាងសង់គេហដ្ឋានផ្ទាល់ខ្លួន និងលួងលោមអ្នកទោសស្រីស្រស់ស្អាតម្នាក់ឈ្មោះ ទីង ប៉េក យកទៅរួមរ័កនៅ ផ្ទះបានសម្រេចចំនួន៣លើក ។

ចាប់តាំងពីលោកប្រធានពន្ធនាគារថ្មីមកកាន់មុខតំណែងភ្លាមការគ្រប់គ្រងមានការប្រែប្រួលភ្លាមដែរដូចជាបើកឱ្យអ្នកទោសប្រើប្រាស់ទូរស័ព្ទដៃដើម្បី ទាក់ទងឱ្យបងប្អូនសាច់ញាតិមកជួប គាត់រកប្រាក់ចំណូលតាមរយៈការប្ដូរបន្ទប់ពីអគារBមកអគារA ដោយទារ ប្រាក់ក្នុងម្នាក់ចាប់ពី២០០ដុល្លារ ដល់រាប់ពាន់ដុល្លារតាមអ្នកមាន ឬអ្នកក្រ និងដកអ្នកទោសចេញមកក្រៅធ្វើចុងភៅធ្វើពលកម្ម និងសិប្បកម្មឱ្យតែមានលុយមិនគិតពីទណ្ឌិត ឬអ្នកទោសទើបតែចូលថ្មីអ្វីទេ ។ បច្ចុប្បន្នអ្នកទោសដែលនៅខាងក្រៅបន្ទប់មានចំនួន៦៥នាក់ក្នុងនោះមាន បទល្មើសគ្រឿងញៀនមិនទាន់កាត់ទោសផងដែរបើគិតទៅមានចំនួនច្រើនជាង មន្ដ្រីពន្ធនាគារដែលកំពុងបម្រើការងារទៅទៀត ។

កាលពីខែមករារហូតដល់ខែមីនា ឆ្នាំ២០១៥ ក្នុងរដូវស្វាយចន្ទី លោកប្រធានបានយកអ្នកទោសចំនួន៩នាក់ទៅដេកនៅចម្ការស្វាយចន្ទីដែល ស្ថិតនៅអូរចេញ គឺចម្ការរបស់លោក ហេង សម្បត្ដិ អស់រយៈពេល៣ខែ ។ អ្នកទោសដែលបានឱ្យទៅធ្វើការនៅ ចម្ការស្វាយចន្ទីមាន ១-ទីង ភិន, ២-យ៉ោះ ណេង, ៣-ម៉ឺន ឆក, ៤-ខន ខ្លឹង, ៥-ចាង សំផន, ៦-ចាង ហ្វាង, ៧-ឡាត់ បញ្ញា, ៨-ស៊ិន សាន្ដ, ៩-អ៊ូង ប៊ីន ។ មន្ដ្រីការពារលោក ស៊ូយ កែឡាំ យប់ ឡើងដើរផឹកស៊ីនិងប្រើប្រាស់គ្រឿងញៀនតាមចិត្ដ និងបើកដៃឱ្យទណ្ឌិត ខន ខ្លឹង បើករថយន្ដតាមចិត្ដពាសពេញខេត្ដនិងយកអ្នកទោសស្រីៗទៅកំដរការផឹកស៊ី នៅស្រះក្រោយគុក ។

ក្រៅពីនេះលោក ប្រធានបានរំលោភយកដីពន្ធនាគារធ្វើ ជាកម្មសិទ្ធិរបស់ខ្លួនប្រើប្រាស់អ្នកទោស សាងសង់ផ្ទះ២៤ម៉ោងហើយអ្នកទោស ដែលទៅធ្វើផ្ទះនៅពាសពេញផ្លូវដល់យប់ឱ្យអ្នកទោសដេកនៅទីនោះអត់ឱ្យចូលដេកក្នុងគុកទេ ។ លោកប្រធានបានយកកូនមកលក់ដូរក្នុងពន្ធនាគារ និងបើកបម្រើសេវាទូរស័ព្ទ សាធារណៈដោយផ្ដល់ឱ្យអ្នកទោសនិយាយ យកលុយជាប្រយោជន៍ផ្ទាល់ខ្លួន ។ ប្រាក់ ចំណូលបានមកពីអ្នកទោសធ្វើសិប្បកម្មចាក់មងក្នុងមួយខែបាន២.០០០.០០០ រៀលប្រមូលលុយធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន និងប្រមូលថ្លៃភ្លើងតាមបន្ទប់ដែល មានប្រើប្រាស់ទូរទស្សន៍ និងកង្ហារ មួយ ខែ៥០ម៉ឺនរៀលទៅ៦០ម៉ឺនរៀលមិនដែលបង់ប្រាក់ចូលក្នុងអង្គភាពឡើយ ។ យក អង្គភាពធ្វើជាខ្នងបើកសិប្បកម្មផ្ទាល់ខ្លួន ប្រើកម្លាំងពលកម្មអ្នកទោសបានប្រាក់ ចំណូលចូលហោប៉ៅខ្លួនឯង ប្រើអំណាច ផ្ដាច់ការគំរាមកំហែងមន្ដ្រីក្រោមឱវាទយកឈ្មោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គាបសង្កត់មន្ដ្រី ជេរប្រមាថមើលងាយ មើលថោកមន្ដ្រីគ្រប់ៗគ្នា ។

លោកប្រធាន ទីន សុវណ្ណនី យកអ្នកទោសស្រីទៅបោសជូតផ្ទះគាត់ជារៀងរាល់ថ្ងៃដោយមានទណ្ឌិតឈ្មោះ ខន ខ្លឹង ជាអ្នកបើក រថយន្ដជូនទៅដោយគ្មានកងការពារឡើយ ។ ថ្មីៗនេះកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ លោកប្រធានពន្ធ នាគារទូរស័ព្ទឱ្យឈ្មោះ ខ្យាល់ ប៉ាង៉ាង ប្រធានការិយាល័យអប់រំកែប្រែ និង ឃុច ចាឡាត់ ប្រធានការិយាល័យប្រតិបត្ដិធ្វើការឆែកឆេរបន្ទប់ឃុំឃាំងស្ដ្រី ដោយប្រាប់ថាបាត់លុយនៅផ្ទះចំនួន៤ លានរៀលសង្ស័យទណ្ឌិត ទីង ប៉េក ដែល ទៅបោសសម្អាតលួច ។ ក្រោយឆែកឆេរក៏រកឃើញនៅក្នុង កន្ថោរទណ្ឌិត ទីង ប៉េក លោកប្រធានក៏ ហៅទណ្ឌិត ទីង ប៉េក ជួបជាសម្ងាត់ ហើយរឿងនេះក៏ស្ងាត់ទៅវិញ ។ លុះដល់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ទណ្ឌិតទីង ប៉េក បាននិយាយប្រាប់មន្ដ្រីនិងអ្នកទោស ស្ដ្រីក្នុងបន្ទប់ថា លោកប្រធានពន្ធនាគារ មិនហ៊ានធ្វើអីគេទេបើហ៊ានគេនឹងប្ដឹង អង្គការវិញ ពីបទយកគេទៅរួមរ័កចំនួន៣លើកឱ្យលុយ២លើក អត់លុយ ១លើក។

សូមរំលឹកថាកន្លងមកមេគុក និងមេរងគុកនៅ ខេត្ដបន្ទាយមាន ជ័យបានជាប់គុកពីបទ នាំយកគ្រឿងញៀនឱ្យអ្នកទោសនៅក្នុង គុកហើយបានជាប់គុកនៅខេត្ដសៀមរាប មិនទាន់នឹងដល់ថ្ងៃចេញផង ។ ចុះមេគុក ទីន សុវណ្ណនី ប្រព្រឹត្ដអំពើពុក រលួយប្រើល្បិចខូចរាប់ម៉ឺនជំពូកបែបនេះតើថ្នាក់លើចាប់ដាក់គុកដែរឬអត់?

ជុំវិញការចោទប្រកាន់នេះ លោក ទីន សុវណ្ណនី ប្រធានពន្ធនាគារ ខេត្ដរតន គីរីបានច្រានចោលថា ព័ត៌មានខាងលើ នេះគឺជាព័ត៌មានពុំពិតនោះទេ ។ មន្ដ្រីដែលផ្ដល់ព័ត៌មាន ហើយបង្ហោះតាមប្រព័ន្ធហ្វេសប៊ុក គឺជាការបរិហារកេរ្ដិ៍ ធ្ងន់ធ្ងរមកលើរូបលោក ខណៈលោក កំពុងជាប់រវល់ការកូនស្រី ។ លោកបានបន្ដថា មន្ដ្រីដែលបានធ្វើ ឱ្យប៉ះពាល់ដល់កិត្ដិយសរបស់លោកនេះ ប្រមាណជាង៣០នាក់ជាកូនចៅជំនិតមេពន្ធនាគារចាស់។ ពួកគេជាមន្ដ្រីមិនបម្រើ ការងារជាប់លាប់ ក្រៅពីរកស៊ីជំនួញឈើខុសច្បាប់ហើយលោកនឹងចាត់ការពួកគេក្រោយពីរួចរាល់ដៃពីការកូន ។

លោកប្រធានពន្ធនាគាររូបនេះបន្ថែម ថា ក្នុងអំឡុងលោកមកកាន់តំណែងជា ប្រធានពន្ធនាគារបានកែប្រែបន្ទប់ឃុំ ឃាំងពីតិចមកច្រើនពីតូចមកធំ ។ ក្នុងនាមលោកជាប្រធានពន្ធនាគារមួយរូបត្រូវ មានសិទ្ធិយកអ្នកទោសដែលជាប់ពន្ធ នាគាររយៈពេលជាង២ឆ្នាំឡើងទៅ ដើម្បីមកធ្វើកិច្ចការនេះ ហើយបើធ្វើ ប្រធានគ្មានសិទ្ធិប្រើមនុស្សទេមិនបាច់ ធ្វើប្រធានឡើយ ។ ពាក់ព័ន្ធនឹងការចោទថា លោកយក ស្ដ្រីអ្នកទោសទៅរួមភេទនោះលោកបានបញ្ជាក់ថា នៅមុនថ្ងៃការកូនស្រីរបស់ លោកៗបានឱ្យស្ដ្រីអ្នកទោសរូបនេះមកជួយរៀបចំសម្អាតផ្ទះ ហើយថារូបលោក ចាប់ស្ដ្រីនោះធ្វើអីៗជារឿងស្មោគគ្រោក ព្រោះស្ដ្រីអ្នកទោសខាងលើនេះអាយុ ច្រើនជាងម្ដាយរបស់លោកទៅទៀត ។ លោកបានបញ្ជាក់ថា “ខ្ញុំរួចរាល់ដៃ ពីការកូននឹងចាត់ការរឿងនេះ” ក្នុងករណីនេះក្រសួមហាផ្ទៃ និងក្នុងនាមអគ្គស្នងការនគរបាលជាតិកំពុងតែបញ្ជូនមន្ត្រីចុះស៊ើបអង្កេត៕ លីវណ្ណៈ

IMG-20151214-WA0006IMG-20151214-WA0010IMG-20151214-WA0008IMG-20151214-WA0009

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情