​ទីតាំង​ផលិត​ទឹក​សុទ្ធ​មួយកន្លែង នៅ​ក្រុង​ប៉ោយប៉ែ​តរង​ការ​រិះគន់ថា​គ្មាន​ច្បាប់​អនុញ្ញាត​

ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​បានស្នើ​ឲ្យ​សមត្ថកិច្ច​ជំនាញ ធ្វើ​ការចុះ​ត្រួតពិនិត្យ ទីតាំង​ផលិត​ទឹកកក​អនាម័យ និង​ផលិត​ទឹក​សុទ្ធ​មួយកន្លែង ដើម្បី​ចៀសវាង​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​ទីតាំង​ផលិត​ទឹក​សុទ្ធ និង​ទឹកកក​អនាម័យ​គ្មាន​ច្បាប់​អនុញ្ញាត​ដូច​ការសង្ស័យ​មែន​សមត្ថកិច្ច​ជំនាញ​គួរ​ចុះ​ត្រួតពិនិត្យ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អស់ចិត្ត ព្រោះ​កន្លងមក​មាន​សាក្សី​ជាច្រើន​បាន​រិះគន់​ពី​គុណភាព​ទឹក​សុទ្ធ និង​ទឹកកក​អនាម័យ​។​

ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​បានបញ្ជាក់​ថា​ទីតាំង​ផលិត​ទឹកកក​អនាម័យ និង​ផលិត​ទឹក​សុទ្ធ​មួយកន្លែង​ដែល​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​នោះ គឺមាន​ម្ចាស់​ជា​ជនជាតិ​យួន​មាន​ទីតាំងនៅ​ខាងកើត​ស្រះ​ស្ទូចត្រី ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ហើយ​បាន​បង្កើតឡើង​ជាង​១​ឆ្នាំ មកហើយ ដោយមាន​ផលិត​ទឹកកក និង​ទឹក​សុទ្ធ​គ្មាន​ស្លាក​យីហោ​ច្បាស់លាស់ ដែល​ចែកចាយ​ពេញ​ក្រុង​ប៉ោយប៉ែត និង​ខេត្តបន្ទាយមានជ័យ​។​

ទាក់ទង​នឹង​ទីតាំង​ផលិត​ទឹក​សុទ្ធ និង​ទឹកកក​អនាម័យ​ខាងលើនេះ អ្នកយក​ព័​ត៍​មាន មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​បានឡើយ​។ តែ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ចុះ​ដល់​កន្លែង​សិប្បកម្ម​ខាងលើនេះ បាន​បង្ហើប​ថា​ការផលិត​ទឹក​សុទ្ធ និង​ទឹក​ក​អនាម័យ​ក្នុង​រោង​សិប្បកម្ម​ខាងលើ​ពុំ​ត្រឹមត្រូវ​ទៅតាម​លក្ខណៈ​បច្ចេកទេស​ទេ គឺ​គ្រាន់តែ​បូមទឹក​ចេញពី​ក្បាល​រ៉ូ​បី​ណេ និង​គ្មាន​ការឆ្លងកាត់​ពី​ប្រព័ន្ធ​ចម្រោះ ដោយ​បាញ់​ទឹក​ចូលក្នុង​ប៊ីដុង​ទឹក​សុទ្ធ ដែលមាន​ចំណុះ​ជាង ២០​លីត្រ ហើយ​ត្រូវបាន​ឈ្មួញ​យក​ទឹក​ទៅ​បោះ​ឲ្យ​ម៉ូយ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​។​

ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​បានបញ្ជាក់​ថាស​ម​ត្ថ​កិច្ច​ជំនាញ​គួរ​ចុះ​ត្រួតពិនិត្យ​រោង​សិប្បកម្ម​ខាងលើ​ឲ្យ​បាន​ឆាប់ និង​មាន​តម្លាភាព​ដើម្បី​បញ្ចប់​ការរិះគន់​របស់​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​រោង​សិប្បកម្ម​ខាងលើ​ធ្វើតាម​ច្បាប់ និង​មាន​លក្ខណៈ​បច្ចេកទេស​គួរតែ​ត្រូវបាន​លើកទឹកចិត្ត​ពី​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជំនាញ តែបើ​ខុសច្បាប់ និង​គ្មាន​លក្ខណៈ​បច្ចេកទេស ត្រូវតែ​បិទ​ចោល​ហើយ​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​៕

Pic30

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情