​មានការ​រិះគន់​កាន់តែ​ច្រើនឡើង​ចំពោះ​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង​

ប្រភពព័ត៌មាន​ពី​ខេត្តកំពង់ឆ្នាំង​បាន​រាយការណ៍​មក​ថា បច្ចុប្បន្ន​នៅ​ខេត្តកំពង់ឆ្នាំង មាន​រថយន្ត​ដឹក​កសិផល និង​ទំនិញ​ផ្សេងៗ​ចេញចូល​ជាប្រចាំ​គ្រប់​ប្រភេទ​ប្រមាណ​ជាង​១០០ គ្រឿងក្នុង​មួយថ្ងៃៗ ។ រថយន្ត​ទាំងនោះ​ដែល​ដឹកទំនិញ​ជាប្រចាំ​ពី​ភ្នំពេញ​ចូល​ខេត្តកំពង់ឆ្នាំង​ត្រូវតែ​បង់លុយ​ឲ្យ​មេ​សាខាគយ និង​រដ្ឋាករ​ខេត្ត ក្នុង​រថយន្ត​ដឹកទំនិញ​ធុន​តូច​មួយគ្រឿង​ត្រូវ​បង់ ១៥​ម៉ឺន​រៀល ខណៈ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ចំណុះ​៨​តោន​ក្នុង​មួយគ្រឿង​ត្រូវ​បង់ ៥០​ដុល្លារ ទៅ ១០០​ដុល្លារ​។​

មាន​ករណី​ជាច្រើន​ទៀត​ដែល​ឈ្មួញ​រកស៊ី​នៅ​ខេត្ត​កំពង់​ឆ្នាំ​បាន​បង្ហើប​ថា កន្លងមក​មន្ត្រី​សាខាគយ​ខេត្តកំពង់ឆ្នាំង​ក្រោម​ការដឹកនាំ​របស់លោក យូ ហេង និង​បក្ខពួក ក៏បាន​តម្រូវ​ឲ្យ​ម្ចាស់​ឃ្លាំង​ស្តុក​ទំនិញ​ក្នុង​ខេត្ត​បង់លុយ​ប្រចាំខែ ហើយ​លុយ​ក្បាល​ឡាន​ដឹកទំនិញ​ប្រចាំថ្ងៃ​ពី​ភ្នំពេញ​ចូល​ដាក់​ឃ្លាំង​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ហាង​លក់ទំនិញ​ផ្សេងៗ​និង​ហាង​លក់​ម៉ូតូ​តូចធំ​ទាំងអស់​នៅ​ខេត្តកំពង់ឆ្នាំង​បើ​គ្មាន​ការ​ទំនាក់​ទ​នង​ស្អិតល្មួត​ជាមួយ​ក្រុម​លោក យូ ហេង គឺ​ក្រុម​គយ​នឹង​ចាប់​ឆែក​គល់បញ្ជី​ពន្ធ​រករឿង​មិនចេះចប់​មិនចេះហើយ​។​

អ្នកបើករថយន្ត​ដឹកទំនិញ​ចូល​ខេត្តកំពង់ឆ្នាំង​បាន​រិះគន់ថា បើ​បង់លុយ​មាន​តម្លា​ភាពមិន​អី​ទេ តែ​បង់​គ្មាន​តម្លាភាព​អី​ទេ​គឺ​មានតែ​មន្ត្រី​មួយចំនួន​ថា​សុំ​លុយ​បាយ​។ ប្រភព​ដដែល​បានបញ្ជាក់​បើ​មន្ត្រី​គយ​មក​គាប​លុយ​ពី​ប្រជាពលរដ្ឋ និង​ឈ្មួញ​ដដែល ដូច្នេះ​មិនបាច់​បើកប្រាក់​ខែ​ពីរ​ដ្ឋ​នោះទេ ខណៈ​កន្លង​គ្មាន​មន្ត្រី​រដ្ឋ​ណា​រកលុយ​បាន​ច្រើន និង​មាន​ជីវភាព​ហ៊ឺហារ​ជាង​មន្ត្រី​គយ​នោះទេ​។​

ក្រុម​ឈ្មួញ​នៅ​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់ថា បើ​រថយន្ត​ណា​មិន​ចូល​បង់លុយ កម្លាំង​គយ​របស់លោក យូ ហេង ដេញចាប់​រថយន្ត​ទាំងនោះ​ឲ្យ​ចូល​បង់​ដោយ​មិនអាច​គេចវេះ​បាន​ឡើ​។ ប្រភព​ដដែល​លើកឡើងថា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​លោក​អគ្គនាយក​គយ ក៏ដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​ចាត់​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យមើល​ភាពមិនប្រក្រតី​នេះ​ផង ព្រោះ​មាន​ឈ្មួញ​កាន់តែ​ច្រើនឡើងៗ​ត្អូញត្អែរ​ពី​បញ្ហា​ខាងលើនេះ​៕

ST-054លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ​

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情