លោក ហ៊ុន សែន ចាត់​ទុក​ក្រុម​ចោរ​ប្លន់​ថា​ជា​ក្រុម​គ្មាន​សាសនា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ក្រុម​ចោរ​ប្លន់ ថា​ជា​ក្រុម​គ្មាន​សាសនា ដោយ​ជំរុញ​ឲ្យ​សមត្ថកិច្ច គ្រប់​លំដាប់​ថ្នាក់​គឺ​ទាំង​កងរាជអាវុធហត្ថ មន្ត្រី​នគរបាល​ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ ទប់ស្កាត់​អំពើ​​ប្លន់​ប្រដាប់​អាវុធ និង​ចាត់វិធានការ​បង្ក្រាប​ឲ្យ​បាន​ចំពោះ​ក្រុម​ចោរប្លន់ ដែល​ធ្វើ​សកម្មភាព​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទស្សនាទាន​ សីលធម៌ សាសនា ដើម្បី​សុខដុម​នីយកម្ម​នៅ​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ នា​ព្រឹក​ថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ​២០១៥។

ការ​បញ្ជា​របស់​លោក ហ៊ុន សែន ឲ្យ​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ចោរ​ប្លន់​នេះ នៅ​បន្ទាប់​ពី​មាន​សកម្មភាព​ប្លន់​បាញ់​ប្រហារ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ នៅ​៤​ទីតាំង​ផ្សេងៗ​គ្នា ចាប់​ពី​ថ្ងៃ​សៅរ៍ ទី១២ ធ្នូ​មក រួម​មាន ប្លន់​នៅ​រាជធានី​ភ្នំពេញ ខែត្រ​បាត់ដំបង ពោធិ៏សាត់ និង​ខែត្រ​កណ្ដាល។ ក្រុម​ចោរ​ទាំង​នោះ​មួយ​ចំនួន សមត្ថកិច្ច​ចាប់​ខ្លួន​បាន និង​មួយ​ចំនួន​ទៀត រត់​គេច​ខ្លួន។

លោក ហ៊ុន សែន លើក​ឡើង​ថា ការ​ទប់ស្កាត់​អំពើ​ប្លន់​នេះ គឺ​ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ។ លោក បាន​ព្រមាន​ទៅ​ក្រសួង​យុត្តិធម៌​ថា កុំ​ដោះលែង ឬ​លើកលែង​ទោស​ឲ្យ ទណ្ឌិត​ណា​ជាប់​គុក​ដោយ​សារ​គ្រឿង​ញៀន និង​ជា​ចោរប្លន់​ទៀត​ឲ្យ​សោះ ព្រោះ​ថា​តាម​របាយ​ការណ៍​របស់​សមត្ថ​កិច្ចចាប់​ជនសង្ស័យ​ជា​ចោរប្លន់​នោះ គឺ​ពួកគេ​មួយ​ចំនួន ទើប​ត្រូវ​បាន​ដោះលែងចេញ​ពី​ពន្ធនាគារ​ទេ ហើយ​ថា ក្រុម​ចោរ​ទាំងនោះ ខ្លះ​ជា​មនុស្ស​ដដែលៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情