តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ប៉ោយប៉ែត​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ប៉ោយប៉ែត​ម្នាក់ ក្នុង​ចំណោម​អ្នក​ហែអូស​រូប​ទីងមោង​ប្រមាណ​៤០​នាក់ នៅ​តាម​ផ្លូវ​នៅ​ថ្ងៃ​ទី​១៤ ធ្នូ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន។ នេះ​បើ​យោងតាម​ការ​បញ្ជាក់​របស់​​លោក​អធិការ​ក្រុង​ប៉ោយប៉ែត លោក អ៊ុំ សុផល។

លោក អ៊ុំ សុផល បន្ត​ថា បន្ទាប់​ពី​ចាប់​ខ្លួន​នៅ​ម៉ោង​១១​ព្រឹក​នេះ សមត្ថកិច្ច​ក៏​បញ្ជូន​សំណុំ​រឿង​ទាក់ទង​នឹង តំណាង​ពលរដ្ឋ​ដែល​អូស​រូប​ទីងមោង លោក ហេង ប៊ុនហាក់ ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

កាល​ពី​ព្រឹក​ថ្ងៃ​នេះ ប្រជាពលរដ្ឋ​ពីរ​ក្រុម​ប្រមាណ​៤០​នាក់ ដែល​មាន​ជម្លោះដី គឺ​ពលរដ្ឋ​មាន​ជម្លោះ​ដី​៤៣ និង​ពលរដ្ឋ​សហគមន៍​ផ្លូវ​រថភ្លើង បាន​នាំ​គ្នា​ធ្វើ​រូប​ទីង​មោង​តំណាង​មន្ត្រី​មាន​សមត្ថកិច្ច និង​សរសេរ​ថា ជា​រូប​តំណាង​មន្ត្រី​ខិលខូច ហើយ​នាំ​គ្នាំ​អូស​រូប​នោះ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដើម្បី​សុំ​ការ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​ពី​សំណាក់​អាជ្ញាធរ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情