ក្រសួង​ប្រកាស​ពី​រដូវ​ត្រី​ត្រូវ​សម្រាប់​ពលរដ្ឋ​​ធ្វើ​ប្រហុក​ផ្អក​ត្រីឆ្អើរ​ឆ្នាំ​នេះ

ក្រសួង​កសិកម្ម​ជូន​ដំណឹង​ដល់​សាធារណជន ពី​រដូវ​ត្រី​ត្រូវ​ដើម្បី​ធ្វើ​ប្រហុក ផ្អាក ត្រី​ឆ្អើរ ជាដើម សម្រាប់​ទុក​បរិភោគ​ប្រចាំ​ឆ្នាំ។

លិខិត​របស់​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃ​ទី​១៤ ធ្នូ ថា រដូវ​ត្រី​ត្រូវ ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០១៥-២០១៦ នៅ​តាម​ដង​ទន្លេសាប ដែល​អាច​រក​ត្រី​បាន​ច្រើន គឺ​ចាប់​ផ្ដើម​ពី​១៥ ដល់​ថ្ងៃ​ទី​២៤ ខែ​ធ្នូ បើ​ផ្ទៃ​មេឃ​ស្រឡះ​ល្អ និង​គ្មាន​ភ្លៀង​កក់​ខែ។

លិខិត​ដដែល​នេះ​ក៏​អំពាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ ជួយ​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ស្នាក់នៅ ធ្វើ​ដំណើរ និង​ដឹកជញ្ជូន​ផលិត​ផល​ត្រី​របស់​ពលរដ្ឋ កុំ​ឲ្យ​មាន​ការ​រាំង​ស្ទះ។

យ៉ាងណា​ក៏​ដោយ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ធ្វើ​ការ​លើ​វិស័យ​ជលផល និង​អ្នក​ប្រកប​មុខរបរ​នេសាទ​បាន​អះអាង​ថា ទិន្នផល​ត្រី​សម្រាប់​ធ្វើ​ប្រហុក ឬ​ផ្អក​នៅ​ឆ្នាំ​នេះ អាច​មាន​ការ​ថយ​ចុះ​ច្រើន ព្រោះ​ប្រជា​នេសាទ​ដែល​ធ្លាប់​ចាប់​ត្រី​បាន​ចន្លោះ​ពី​១៥ ទៅ​២០​គីឡូក្រាម​ក្នុង​ថ្ងៃ ធ្លាក់​ចុះ​មក​ចន្លោះ​ពី​៥ ទៅ​៨​គីឡូក្រាម​តែ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​រយៈ​ពេល​នៃ​ថ្ងៃ​ត្រី​ត្រូវ​ដូចគ្នា​នោះ។

នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​នេះ​ដែរ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក៏​​ចេញ​សេចក្ដី​ជូនដំណឹង​មួយ ស្ដីពី​សីតុណ្ហភាព​ចុះ​ត្រជាក់ កម្រិត​អប្បរិមា​១៧អង្សាសេ និង​អតិបរមា​២៧អង្សាសេ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ដោយ​សារ​កម្ពុជា​រង​ឥទ្ធិពល​ខ្យល់​មូសុង​ឦសាន និង​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន។

ខេត្ត​ដែល​រង​ឥទ្ធិពល​អាកាសធាតុ​ត្រជាក់​នេះ មាន​ដូចជា​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ សៀមរាប រតនគិរី និង​ខេត្ត​មណ្ឌលគិរី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情