ផ្លូវ​​​ច្បាប់​​​ឆ្ពោះ​​​ទៅ​​​រក​​​ការ​​​បញ្ចូន​​​ស្ត្រី​​បម្រើការ​តាម​ផ្ទះ​​​ទៅ​​​ម៉ាឡេស៊ី​​​នៅសល់​​​រាប់​​​ខែ​​​ទៀត​​​ទម្រាំចូល​​​ជា​​​ធរមាន

ទោះបីជា​ កម្ពុជា​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់គ្នា​​ (MoU) ជាមួយ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​នឹង​​អនុញ្ញាត​ឲ្យ​ប្រទេស​នេះ​បញ្ជូន​​ស្ត្រី​ពលករធ្វើការ​តាម​ផ្ទះ​​ទៅ​​ប្រទេស​ជិតខាង​នៅ​​​តំបន់​​​អាស៊ី​របស់ខ្លួន​មួយ​នេះ​​ម្តង​ទៀត​ក្តី តែ​អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ​​បាន​លើក​ឡើងថា​ វានៅ​មិន​ទាន់​ចូល​ជា​ធរមាននៅឡើយ​​​ទេ​ ពោលគឺនៅប៉ុន្មាន​ខែទៀត។

លោក​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ខ្លួន​​​លោក​​​​​​​ផ្ទាល់​បាន​ចាត់ទុក​ការបញ្ជូន​​នេះ​ថា​ខុសច្បាប់​កាលពី​២០១១​ ​ពេល​មាន​សេចក្តី​រាយ​​​ការណ៍​​​​កាន់តែច្រើន​ឡើង​ៗ​ថា​ ទីភ្នាក់​ជ្រើសរើស​ពលករ​ក្នុងស្រុក​ បាន​កេង​យក​ប្រយោជន៍ពី​អ្នក​ដែលនឹង​ទៅធ្វើ​​ជា​ស្ត្រី​បម្រើ​ការ​តាម​ផ្ទះ ដែលភាគ​ច្រើន​រងការ​រំលោភ​​​​បំពានផ្នែក​រាង​កាយ​ក្រោម​ដៃ​ចៅហ្វាយ​នាយ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។​​​

កាលពីថ្ងៃ​ព្រហស្បតិ៍​ ក្រសួ​ងការងារ​បាន​ប្រកាសថា​ បន្ទាប់ពី​ការចរចា​គ្នា​​​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​ អនុស្សរណៈ​នៃការ​យោគយល់​​​គ្នា​ដែលបាន​បញ្ចប់​បម្រាប​នេះ​​ ត្រូវបាន​ចុះហត្ថលេខា​រួចហើយ។​ ទោះជាយ៉ាង​ណា​ កាលពីម្សិលមិញ​ លោក​ ហេង​ សួរ​ នាយ​ខុទ្ទកា​​​ល័យ​របស់លោក​ អុិត​ សំហេង​ បាន​លើក​ឡើងថា​ ​ការចរចា​នៅមិន​ចប់​នៅឡើយ​ទេ។​

លោកថែ្លងថា​ “ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង ​គ្នាកោះ​ហៅ​​ក្រុម​ការងារ​ពិសេស​ឲ្យមក​ប្រជុំ​​គ្នា​នៅខែ​មក​រា​ ហើយ​បន្ទាប់មក​ទៀត​គឺ​ក្រុម​ការងារ​បច្ចេក​ទេស​នៅ​ខែ​កុម្ភៈ​ ដើម្បី​​​ពិភាក្សា​​​​ អំពី​សេចក្តី​លម្អិត​នៃ​​ផែន​ការ​អនុវត្ត​”។​

លោក​បាន​បន្ថែមថា​ ពេល​កិច្ចពិភាក្សា​បាន​បញ្ចប់ ​សមភាគី​ម៉ាឡេស៊ី​របស់លោក​ អុិុត​ សំហេង​ នឹង​​​ធ្វើ​​​ដំណើរ​​​កម្ពុជា​​​នៅ​​​ចុង​​​ខែ​​​កុម្ភៈ​​​ឬ​​​ដើមខែ​​​មីនា ដើម្បីធ្វើ​​​ឲ្យ​​​ផែន​​​ការ​​​នេះ​​​ក្លាយ​​​ជា​​​ផ្លូវ​​​ការ​​​ ជា​​​ពេល​​​ដែល​​​អនុស្សរណៈនៃការ​​​​​​យោគ​​​យល់​​​គ្នា​​​នឹង​​​ចូល​​​ជា​​​ធរមាន។

ការ​​​ពិភាក្សា​​​នេះ​​​តាម​​​ពិត​​​ទៅ​​​និយាយអំពី​​​កិច្ច​​​ព្រម​​​ព្រៀង​​​ចំនួន​​​ពីរ​​​ ១គឺ​​​កិច្ច​​​ព្រម​​​ព្រៀង​​​សម្រាប់​​​​​​ពលករ​ធ្វើការ​តាម​ផ្ទះ​​​ និង​​​១​​​ទៀត​​​សម្រាប់​​​ពល​​​ករ​​​នៅ​​​ក្នុង​​​វិស័យ​​​ផ្សេង​​​ៗ​​​។

លោក ហេង សួរ បាន​​​បដិសេធ​​​មិន​​​ចែក​​​ជូន​​​​​​ច្បាប់​​​ចម្លង​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ទាំង​​​ពីរ​​​នេះ​​​ឡើយ​​​ ដោយ​​​លើក​​​ឡើង​​​ថា វា​ជា​​​គោល​​​នយោ​​​បាយ​​​របស់​​​រដ្ឋាភិបាល​​​។

ប៉ុន្តែ លោក​​​បាន​​​លើក​​​​​​ឡើ​​​ង​​​ថា​​​ ម៉ាឡេស៊ី ​​​និង​​​កម្ពុជា​​​បាន​​​ព្រម​​​ព្រៀង​​​ធ្វើ​​​ការ​​​ជាមួយ​​​គ្នា​​​យ៉ាង​​​ជិត​​​ស្និទ្ធ​​​ជាង​​​មុន​​​ ដើម្បី​​​តាម​​​ដាន​​​ស្ត្រី​​​បម្រើ​តាម​ផ្ទះ​​​ថ្មី​​​នីមួយៗ​​​ដែល​​​ធ្វើ​​​ចំណាក​​​ស្រុក​​​ដោយ​​​មាន​​​ជំនួយ​​​តាម​​​រយៈ​​​ទិន្នន័យ​​​​​​តាម​​​ប្រព័ន្ធ​​​អីុនធឺណិត។ លោក​​​ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា ប្រទេស​​​ទាំង​​​ពីរ​​​បាន​​​បង្កើត​​​ប្រព័ន្ធ​​​ដ៏​​​ប្រសើរ​​​មួយ​​​ដើម្បី​​​ចែក​​​រំលែក​​​ព័ត៌​​​មាន​​​គ្នា​​​ទៅ​​​វិញ​​​ទៅមក​​​ពេល​​​ប្រទេស​​​ទាំង​​​ពីរ​​​ទទួល​​​បាន​​​​​​​​​សេចក្តី​​​រាយការណ៍​​​ថា មាន​​​មនុស្ស​​​បាត់​​​ខ្លួន។

អ្នក​​​នាំពាក្យរូប​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ទៀត​​​ថា សេចក្តី​​​ព្រាង​​​ជាក់​​​លាក់​​​មួយ​​​​​​ទាក់ទិន​ការ​​​​ការ ​​​ពារ​​​សិទ្ធិ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ដែល​​​មាន​​​នៅ​​​ក្នុង​​​សេចក្តី​​​ព្រាង​​​​មុន​​​​នៃ​​​អនុស្សរណៈ​​​​​​នៃ​​​ការ យោគ​​​យល់​​​គ្នា​​​ មិន​​​​​​​​​ស្ថិត​​​​​​នៅ​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ ចុង​​​ក្រោយ​​​ឡើយ​​​ ប៉ុន្តែ លោក​​​បាន​​​និយាយ​ថា មានសេចក្តី​​​ព្រាង​​​​ជាក់​​​លាក់​​​បន្ថែ​​​ម​​​ទៀត​​​ទាក់ទិន​នឹង​សិទ្ធិ​​​ពល​​​ករ​​​ត្រូវ​​​បាន​​​ដាក់​​​បញ្ចូល​​​​​​​។

លោក​​​ ទុន សុភ័ណ​ អ្នក​​​សម្រប​​​សម្រួល​​​ថ្នាក​​​់​​​ជាតិ​​​នៅ​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ ​​​(ILO)​​​ ដែល​​​បាន​​​និង​​​កំពុង​​​ផ្តល់​​​ប្រឹក្សា​​​ដល់​​​រដ្ឋាភិបាល​​​កម្ពុជា​​​ស្តី​​​អំពី​​​អនុស្សរណៈ​​​​​​នៃ​​​ការ​​​យោគ​​​យល់​​​ទាំង​​​ពីរ​​​នេះ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​នៅ​​​មិន​​​​​​ទាន់​​​ឃើញ​​​សំណៅ​​​ចុង​​​ក្រោយ​​​​​​ នៅ​​​ឡើយ​​​ទេ​​​៕ស៊ុយឈាង​​​​​​​​​

The post ផ្លូវ​​​ច្បាប់​​​ឆ្ពោះ​​​ទៅ​​​រក​​​ការ​​​បញ្ចូន​​​ស្ត្រី​​បម្រើការ​តាម​ផ្ទះ​​​ទៅ​​​ម៉ាឡេស៊ី​​​នៅសល់​​​រាប់​​​ខែ​​​ទៀត​​​ទម្រាំចូល​​​ជា​​​ធរមាន appeared first on ខេមបូឌា ដេលី.

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情