អតីត​អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​បង្កើត​គណបក្ស​ថ្មី

អតីត​អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក​បណ្ឌិត ហ៊ាង ឬទ្ធី បាន​បង្កើត​បក្ស​ថ្មី​ឈ្មោះ​ថា គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ។ គណបក្ស​ថ្មី​ស្រឡាង​មួយ​នេះ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ចេញ​លិខិត​ទទួល​ស្គាល់​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ បន្ទាប់​ពី លោក ហ៊ាង ឬទ្ធី ដាក់​ពាក្យ​ស្នើសុំ​បង្កើត​បក្ស​ផ្ទាល់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។

លោក ហ៊ាង ឬទ្ធី ឲ្យ​ដឹង​ថា ការ​បង្កើត​បក្ស​ថ្មី​នេះ គឺ​ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​សង្គម​ជាតិ នៅ​បន្ទាប់​ពី​លោក​មើល​ឃើញ​ថា គណបក្ស​ធំៗ​បាន​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ និង​ជាតិ​ឈឺ​ចាប់ ហើយ​អស់​សង្ឃឹម ជាពិសេស គឺ​លោក​ចង់​កាច់​បំបាក់​ធ្មុង​អ្នក​ប្រជាធិបតេយ្យ​ក្លែងក្លាយ គឺ​លោក ម៉ម សូណង់ដូ៖ «ដើម្បី​រក​យុត្តិធម៌​ឲ្យ​សង្គម​ជាតិ​ទាំង​មូល។ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​មនុស្ស​គ្រប់​រូប ត្រូវ​តែ​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ ទទួល​បាន​សេចក្តី​ថ្លៃថ្នូរ​ដូច​គ្នា ទទួល​បាន​យុត្តិធម៌​ដូច​គ្នា មិន​ថា​អ្នក​មាន​អ្នក​ក្រ​អ្នក​តូច​អ្នក​ធំ»

ការ​បង្កើត​គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ​នេះ គឺ​នៅ​បន្ទាប់​ពី លោក ហ៊ាង ឬទ្ធី មិន​អាច​រួម​រស់​នយោបាយ​ជាមួយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន ដោយ​ចោទ លោក ម៉ម សូណង់ដូ ថា​អ្នក​ប្រជាធិបតេយ្យ​ក្លែងក្លាយ ពុក​រលួយ ជាពិសេស​ហាម​មិន​ឲ្យ​មន្ត្រី​បក្ស​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ហ៊ាង ឬទ្ធី បាន​ប្ដឹង​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ រំលាយ ឬ​បិទ​គណបក្ស​សំបុក​ឃ្មុំ​ចោល​ទៀត​ផង ប៉ុន្តែ​តុលាការ​បដិសេធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情