រកឃើញអាថ៌កំបាំងថ្មី អំពីប្រាសាទអង្គរវត្តរបស់ខ្មែរ ដែលមនុស្សជាតិ មិនធ្លាប់បានដឹងពីមុនមក

សៀមរាប៖ ក្រុមអ្នកបុរាណវត្ថុវិទូ បានរកឃើញប៉មប្រាសាទបុរាណ និងរចនាសម្ព័ន្ធខ្សាច់ដែលមានសណ្ឋានរមូលដូចគូថខ្យង លាតសន្ធឹងនៅក្រោមដី ប្រវែងជាងមួយគីឡូម៉ែត្រ (1.6km) ព័ទ្ធជុំវិញប្រាសាទអង្គរវត្ត។ នេះបើតាមការចុះផ្សាយពីប្រភពព័ត៌មាននៅចក្រភពអង់គ្លេស។

រកឃើញអាថ៌កំបាំងថ្មី អំពីប្រាសាទអង្គរវត្តរបស់ខ្មែរ ដែលមនុស្សជាតិ មិនធ្លាប់បានដឹងពីមុនមក

កាលពីមុន គេតែងតែដឹងថាប្រាសាទអង្គរវត្តរបស់ខ្មែរ ជាទីក្រុងប្រាសាទ ឬជាមណ្ឌលសាសនាដ៏ពិសិដ្ឋសំរាប់ធ្វើជាទីកន្លែងគោរពសក្ការបូជា តែយ៉ាងណាមិញ ក្រោយពេលដែលប៉មប្រាសាទបុរាណ និងទ្រង់ទ្រាយខ្សាច់ ដ៏អាថ៌កំបាំងកប់នៅក្រោមដៅ ត្រូវបានជីករកឃើញរួចមក ក្រុមអ្នកបុរាណវត្ថុវិទូ បានយល់ឃើញថា ប្រាសាទអង្គរវត្តអាចមានទ្រង់ទ្រាយស្មុគស្មាញ ជាងអ្វីដែលយើងធ្លាប់បានគិតទុកពីមុនទៅទៀត។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យស៊ីដនី របស់ប្រទេសអូស្ត្រាលី ជាអ្នកដឹកនាំគំរោង Greater Angkor Project ក្នុងការជីកស្វែករក ដោយប្រើបច្ចេកវិទ្យាឡាស៊ែរ (LiDAR) ជាមួយនឹងរ៉ាដារាវរកក្រោមដី។ ក្រុមអ្នកបុរាណវិត្ថុវិទូដែលចូលរួមក្នុងគំរោងនេះ កំណត់បានផែនទីប្រាសាទបុរាណ នៅតាមទីតាំងរណ្តៅជីករុករក។ ក្នុងនោះពួកគេលើកឡើងថា រចនាសម័្ពន្ធខ្សាច់មានរាងរមូលដូចគូថខ្យង ដែលបានរកឃើញនៅក្រោមដីនោះ ពិតជាពិបាកស្វែងយល់ ហើយវាស្ថិតនៅជាអាថ៌កំបាំងមួយសំរាប់ពួកគេនៅឡើយ។ ភ្ជាប់នឹងការរកឃើញនេះដែរ ពួកគេក៏បានរកឃើញប៉មប្រាសាទជាច្រើនកន្លែង ដែលត្រូវបានកប់ចោល កំឡុងពេលសាងសង់ប្រាសាទអង្គរវត្តផងដែរ។ បន្ថែមពីនេះអ្នកស្រាវជ្រាវជឿជាក់ថា សំណង់ដែលត្រូវបានកប់ចោលនោះ ទំនងអាចជាសំណល់ពីការសាងសង់ទីសក្ការបូជា កាលពីសម័យនោះ។

រកឃើញអាថ៌កំបាំងថ្មី អំពីប្រាសាទអង្គរវត្តរបស់ខ្មែរ ដែលមនុស្សជាតិ មិនធ្លាប់បានដឹងពីមុនមក

លោកសាស្ត្រាចារ្យ Fletcher នៅដេប៉ាតេម៉ង់បុរាណវត្ថុនៃសាកលវិទ្យាល័យដដែល បានសរសេរនៅក្នុងនិក្ខេបបទស្រាវជ្រាវរបស់ខ្លួនថា រចនាសម្ព័ន្ធ ឬទ្រង់ទ្រាយទាំងមូលរបស់ប្រាសាទ មានទំហំ ១៥០០ម៉ែត្រ គុណនឹង ៦០០ម៉ែត្រ ហើយគេមិនទាន់ដឹងថាវាមានមុខងារសំរាប់អ្វីខ្លះនៅឡើយទេ។

យ៉ាងណាក៏ដោយ នេះជាការរកឃើញថ្មីមួយទៀត អំពីរចនាសម្ព័ន្ធសាងសង់ដ៏អាថ៌កំបាំង ដែលមិនធ្លាប់មាននរណាបានដឹងពីមុនមក របស់ប្រាសាទបុរាណខ្មែរ៕

ប្រិយមិត្តមានមតិយ៉ាងណាដែរ ចំពោះការរកឃើញនេះ?

រកឃើញអាថ៌កំបាំងថ្មី អំពីប្រាសាទអង្គរវត្តរបស់ខ្មែរ ដែលមនុស្សជាតិ មិនធ្លាប់បានដឹងពីមុនមក
រកឃើញអាថ៌កំបាំងថ្មី អំពីប្រាសាទអង្គរវត្តរបស់ខ្មែរ ដែលមនុស្សជាតិ មិនធ្លាប់បានដឹងពីមុនមក
រកឃើញអាថ៌កំបាំងថ្មី អំពីប្រាសាទអង្គរវត្តរបស់ខ្មែរ ដែលមនុស្សជាតិ មិនធ្លាប់បានដឹងពីមុនមក
រកឃើញអាថ៌កំបាំងថ្មី អំពីប្រាសាទអង្គរវត្តរបស់ខ្មែរ ដែលមនុស្សជាតិ មិនធ្លាប់បានដឹងពីមុនមក

ប្រភព៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត