រឿងមួយចំនួន ដែលអ្នកមិនដឹងពី មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្រៅពីជាទីតាំង សម្រាប់រៀបចំមង្គលការ

ភ្នំពេញ៖ មជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ គឺជាទីតាំង សម្រាប់រៀបចំពិធីសំខាន់ៗជាច្រើន មានដូចជាពិធី តាំងពិពរណ៌ និងការរៀបចំពិធី អាពាហ៍ពិពាហ៍ ដែលជាពិធីដ៏ពេញនិយម បំផុតមួយជាពិសេស គឺសម្រាប់អ្នក រស់នៅក្នុងរាជធានីភ្នំពេញ ផ្ទាល់តែម្តង តែមិនត្រឹមប៉ុណ្ណឹងទេ មជ្ឈមណ្ឌលមួយនេះ ក៏នៅជាទីតាំង ដ៏មានប្រយោជន៍ផ្សេងទៀត ដែលពួកយើងភាគច្រើន មិនធ្លាប់បានដឹង ហើយសូម្បីតែគិតក៏ គិតមិនដល់ផងដែរ។

តាមពិតទៅក្រៅពីទីតាំង សម្រាប់រៀបចំព្រឹតិ្តការណ៍ សំខាន់ផ្សេងៗនិង ជាហាងរៀបចំពិធី អាពាហ៍ពិពាហ៍ហើយនោះ មជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ ក៏នៅមានមួយផ្នែកជាប់នោះ ជាផ្សារលក់ទំនិញ ដែលមានឈ្មោះថា ផ្សារឃ្លាំងរំសេវ ហើយវត្ថុដែលពេញនិយម ដែលមនុស្សជាច្រើន ទៅរកទិញនៅទីនោះ គឺគ្រឿងអេឡិចត្រូនិក និងទូរស័ព្ទ។

ក្រៅពីនេះនៅក្នុង បរិវេណសឹងតែទាំងអស់ វាក៏ជាទីតាំងសម្រាប់ លំហែកាយ ហាត់ប្រាណ និងលេងកីឡាដ៏ពេញនិយម រួមមានបាល់ទះ បាល់ទាត់ និងប៉េតង់ជាដើម ដែលភាគច្រើនអ្នក រស់នៅម្តុំនេះ តែងតែមកលេងកំសាន្ត និងដើរ ឬរត់ហាត់ប្រាណជាប្រចាំ។ បើយើងជិះកាត់ទីនោះ ពេលព្រឹក ឬក៏ពេលរសៀល ប្រហែលជាយើងមិនអាច ចាប់អារម្មណ៍ដឹងនោះទេ តែបើជាពេលល្ងាចវិញ ប្រហែលជាប្រិយមិត្ត អាចមានអារម្មណ៍ដឹងខ្លះៗ ក៏ព្រោះតែយើង អាចឃើញមានមនុស្ស ជាច្រើនចេញចូល ក្នុងមជ្ឈមណ្ឌលមួយនេះ យ៉ាងកុះករតែម្តង។

រឿងមួយចំនួន ដែលអ្នកមិនដឹងពី មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្រៅពីជាទីតាំង សម្រាប់រៀបចំមង្គលការ
រឿងមួយចំនួន ដែលអ្នកមិនដឹងពី មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្រៅពីជាទីតាំង សម្រាប់រៀបចំមង្គលការ
មួយផ្នែកដែលជាប់នោះ គឺជាផ្សារលក់ទំនិញ ដែលពេញនិយមជាងគេ គឺគ្រឿងអេឡិចត្រូនិក និងទូរស័ព្ទដៃ

ទាក់ទងទៅនឹង រឿងរ៉ាវមួយនេះ ដែលមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ បានក្លាយទៅជាទីតាំង សម្រាប់លំហែកាយ និងលេងកីឡា ព្រមទាំងហាត់ប្រាណ ដ៏ពេញនិយមនោះ ក្រុមការងារ ខ្មែរឡូត ក៏បានសាកសួរទៅដល់ បងប្រុសម្នាក់ឈ្មោះថា រតនា ដែលគាត់ជាអ្នកបម្រើ ការងារនៅក្នុង ស្ថាប័នរដ្ឋមួយ និងជាអ្នកមកលេងកីឡា នៅទីនេះជាប្រចាំ បានប្រាប់ឲ្យដឹងថា “និយាយទៅ ខ្ញុំឃើញយូរហើយ ថានៅម៉ុងឌីយ៉ាល់ មានមនុស្សជាច្រើន នាំគ្នាមកលេងកីឡា និងដើរហាត់ប្រាណ ហើយសម្រាប់អ្នកដែល មកដើរ ឬរត់ហាត់ប្រាណនៅទីនេះ គឺគ្មានបញ្ហាអ្វីទេ ពោលគឺពួកគាត់អាច មកហាត់ជារៀងរាល់ព្រឹក ឬរាល់ល្ងាចក៏បានដែរ”។
រឿងមួយចំនួន ដែលអ្នកមិនដឹងពី មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្រៅពីជាទីតាំង សម្រាប់រៀបចំមង្គលការ
រឿងមួយចំនួន ដែលអ្នកមិនដឹងពី មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្រៅពីជាទីតាំង សម្រាប់រៀបចំមង្គលការ
ទីធ្លាសម្រាប់លេង បាល់ទាត់និង បាល់ទះ ដែលត្រូវគេបិទទុកដើម្បី រៀបចំពិធីមង្គលការ

បងប្រុស រតនា បានបន្តទៀតថា “ម្យ៉ាងវិញទៀត ខ្ញុំក៏ឃើញពួកអ៊ំចាស់ៗ តែងមកលេងកីឡាប៉េតង់ (បោះប៊ូល) ជាប្រចាំប្រកបដោយ ភាពរីករាយនិង យល់ចិត្តគ្នាទៅវិញទៅមក ហើយអ្នកដែលនិយម លេងបាល់ទះ និងបាល់ទាត់ ក៏តែងមកលេង ជាញឹកញាប់ដែរ ហើយក៏មិនធ្លាប់ មានរឿងរ៉ាវឈ្លោះគ្នា ធំដុំអីនោះដែរ”។

លើកឡើងស្រដៀងគ្នានេះដែរ បងប្រុស វុទ្ធី ជាប្រជាជនរស់នៅ ម្តុំមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ នោះបានប្រាប់ឲ្យ យើងដឹង ផងដែរថា “អ្នកមកលេងកីឡា និងហាត់ប្រាណ នៅទីនេះភាគច្រើនគឺ ជាអ្នករស់នៅម្តុំនេះទាំងអស់ ហើយបើនិយាយចំពោះ កីឡាវិញ គឺយើងអាចលេង បានដោយសេរី មិនចាំបាច់ត្រូវការ បង់ថ្លៃអ្វីនោះឡើយ ក៏ប៉ុន្តែសម្រាប់អ្នកលេងបាល់ទះ និងបាល់ទាត់ គឺមិនសូវជា បានលេងរាល់ថ្ងៃនោះទេ ព្រោះថាប្រសិនបើ ថ្ងៃណាដែលអគារជាច្រើន ត្រូវបានគេជួលសម្រាប់ រៀបចំពិធីអាពាហ៍ពិពាហ៍នោះ ទីធ្លាដែលពួកគេត្រូវលេង និងត្រូវបិទដើម្បី ទុកឲ្យពិធីរបស់គេ បើនិយាយរួម ពួកគេអាចលេងបាន តាមខែចេញចូលវស្សា អញ្ចឹងដែរ។ តែទោះយ៉ាងណា ពួកគាត់នៅតែពេញចិត្ត និងនិយមមកលេង បាល់ទះ និងបាល់ទាត់ នៅទីនេះផងដែរ”។

រឿងមួយចំនួន ដែលអ្នកមិនដឹងពី មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្រៅពីជាទីតាំង សម្រាប់រៀបចំមង្គលការ
រឿងមួយចំនួន ដែលអ្នកមិនដឹងពី មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្រៅពីជាទីតាំង សម្រាប់រៀបចំមង្គលការ
ទីធ្លាដែលលោកអ៊ំចំណាស់ៗ ចូលចិត្តនាំគ្នា មកលេងបោះប៊ូល

ទាំងនេះគឺជាការ លើកយកមកបង្ហាញនូវ អត្ថប្រយោជន៍ និងទីពេញនិយម មួយចំនួនទៀតរបស់ មជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ ដែលមនុស្សមួយចំនួន បានត្រឹមដឹងថាវា ជាកន្លែងសម្រាប់ទទួលរៀបចំ ពិធីសំខាន់ផ្សេងៗ និងពិធីមង្គលការ តែប៉ុណ្ណោះ៕

ចុះប្រិយមិត្តណាខ្លះ តែងតែទៅលេងនៅឯ ម៉ុងឌីយ៉ាល់ ជាប្រចាំដែរ?

រឿងមួយចំនួន ដែលអ្នកមិនដឹងពី មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្រៅពីជាទីតាំង សម្រាប់រៀបចំមង្គលការ
រឿងមួយចំនួន ដែលអ្នកមិនដឹងពី មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្រៅពីជាទីតាំង សម្រាប់រៀបចំមង្គលការ
រឿងមួយចំនួន ដែលអ្នកមិនដឹងពី មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្រៅពីជាទីតាំង សម្រាប់រៀបចំមង្គលការ
រឿងមួយចំនួន ដែលអ្នកមិនដឹងពី មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្រៅពីជាទីតាំង សម្រាប់រៀបចំមង្គលការ
រឿងមួយចំនួន ដែលអ្នកមិនដឹងពី មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្រៅពីជាទីតាំង សម្រាប់រៀបចំមង្គលការ
មនុស្សជាច្រើននាំគ្នា មកលេងបាល់ទះ និងបាល់ទាត់នៅឯ មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់

រៀបចំដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត