តិចនិកងាយៗ កម្ចាត់ស្នាមប្រឡាក់ យ៉ាងមានប្រសិទ្ធភាព ដោយគ្រឿងផ្សំ ងាយស្រួលរក

យល់ដឹង៖ ស្នាមប្រឡាក់ គឺជាផ្នែកមួយដែលយើងមិនអាចជៀសផុតបាន ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា ស្នាមប្រឡាក់ខោអាវ គ្រឿងសង្ហារឹម និងពួកឡានជាដើម។ យ៉ាងណាមិញ នៅឯទីផ្សារ ក៏មានឧបករណ៍ជាច្រើន សម្រាប់សម្អាតស្នាមប្រឡាក់ដែរ ប៉ុន្តែឧបករណ៍ទាំងនោះ ពោរពេញទៅដោយជាតិគីមី ដូច្នេះការប្រើប្រាស់ ត្រូវតែមានការប្រុងប្រយ័ត្នជាខ្លាំង។

តិចនិកងាយៗ កម្ចាត់ស្នាមប្រឡាក់ យ៉ាងមានប្រសិទ្ធភាព ដោយគ្រឿងផ្សំ ងាយស្រួលរក
រូបភាព តំណាង ការកម្ចាត់ស្នាមប្រឡាក់

ប៉ុន្តែ​ ជាសំណាងល្អ អ្នកមិនចាំបាច់ត្រូវប្រើ ឧបករណ៍សម្អាត ដែលមានសារធាតុគីមីខ្លាំង ដើម្បីធ្វើការកម្ចាត់ ស្នាមប្រឡាក់នោះតទៅទៀតទេ ដោយអ្នកគ្រាន់តែប្រើគ្រឿងផ្សំប៉ុន្មានមុខ ដែលនៅជុំវិញផ្ទះរបស់អ្នក ក៏អាចកម្ចាត់ស្នាមប្រឡាក់ ដ៏រឹងរួសទាំងនោះ យ៉ាងជោគជ័យបានដែរ។

គ្រឿងផ្សំទាំងនោះ មានដូចជា៖

វិធីប្រើ​៖ ត្រូវលាយគ្រឿងផ្សំ ទាំងនោះបញ្ចូលគ្នា (ទឹកសាប៊ូ ទឹកខ្មេះមានជាតិអាល់កុល ទឹកបរិសុទ្ធ) ហើយយកទៅដាក់ក្នុងដបបាញ់ទឹក ទទេនោះ រួចធ្វើការបាញ់ទៅលើស្នាមប្រឡាក់ ដែលអ្នកចង់កម្ចាត់នោះ រួចទុករយៈពេលចន្លោះពី ១០ ទៅ ១៥នាទី។ បន្ទាប់មកទៀត ត្រូវយកច្រាស់មកដុស ត្រង់ស្នាមប្រឡាក់នោះតែម្តង។ ករណីស្នាមប្រឡាក់ ដែលពិបាកក្នុងការសម្អាត លើកដំបូងនោះ ត្រូវធ្វើអនុវត្តវិធីសាស្ត្រនេះ ម្តងទៀតទើបមានប្រសិទ្ធភាព៕

តិចនិកងាយៗ កម្ចាត់ស្នាមប្រឡាក់ យ៉ាងមានប្រសិទ្ធភាព ដោយគ្រឿងផ្សំ ងាយស្រួលរក
រូបតំណាង ទឹកខ្មេះ មានជាតិអាល់កុល (Alcohol Vinegar) អាចរកជាវបាននៅតាមផ្សារទំនើប

ប្រភព៖

ដោយ ឌី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត