គន្លឹះទាំង៥ ដើម្បីបានសាច់ដុំ ៦កង់ និងរូបរាងទាក់ទាញ របស់តារាប្រុសល្បីៗ នៅអាស៊ី

បរទេស៖ តើអ្នកចូលចិត្តហាត់កីឡាដែរឬទេ? នៅពេលនេះ យើងនឹងនាំអារម្មណ៍របស់ប្រិយមិត្តទាំងអស់គ្នា ឲ្យមកយល់ពីទិចនិកខ្លះៗ របស់តារាប្រុសល្បីៗ នៅអាស៊ី ដែលមានសាច់ដុំធំៗ ៦កង់ និងរូបរាងសង្ហា គួរឲ្យទាក់ ទាញ និងជាទីចាប់អារម្មណ៍ របស់ក្រសែភ្នែកមនុស្សស្រីទាំងអស់គ្នា។

គន្លឹះទាំង៥ ដើម្បីបានសាច់ដុំ ៦កង់ និងរូបរាងទាក់ទាញ របស់តារាប្រុសល្បីៗ នៅអាស៊ី
រូបភាព របស់តារាសាច់ដុំ អាស៊ី ទាំង ៤ដួង

ខាង​ក្រោម​គឺ​ជា​គន្លឹះ​ទាំង​ប្រាំ​ ដើម្បី​ថែទាំ​រូបរាង​សាច់​ដុំ​ ៦​កង់​ របស់តារា​ប្រុស​ល្បីៗ​នៅ​អាស៊ី៖ 

1. តារាសម្តែង  So Ji Sub

គន្លឹះ៖ No  បី គឺ “No rice (មិនញ៉ាំបាយ) No alcohol (គ្មានជាតិស្រវឹង) No Salt (គ្មានជាតិអំបិល)”

តារាសម្ដែងរូបនេះ តែងតែតមអាហារជានិច្ច។ ទោះបីជា ពេលញ៉ាំអាហារថ្ងៃត្រង់ ជាមួយក្រុមការងារក្ដី ក៏លោក តែងតែ យកប្រអប់បាយ ដែលមានតែសាច់មាន់ និងដំឡូងប៉ុណ្ណោះមកញ៉ាំ។ មិនតែប៉ុណ្ណោះ ក្រៅពីតមអាហារ លោកក៏ធ្វើលំហាត់ប្រាណ ៣ទៅ៤ម៉ោងក្នុងមួយថ្ងៃ ផងដែរ។

គន្លឹះទាំង៥ ដើម្បីបានសាច់ដុំ ៦កង់ និងរូបរាងទាក់ទាញ របស់តារាប្រុសល្បីៗ នៅអាស៊ី

2. តារាសម្តែង Elvis Han

គន្លឹះ៖ កីឡា កីឡា កីឡា...

តារាសម្តែង Elvis Han រូបនេះ គឺពូកែ ក្នុងការលេងកីឡាបានជាច្រើនមុខ ដូចជា បាល់ទះ ប្រណាំងឡាន និងជិះស្គីជាដើម ប៉ុន្តែបើចំពោះការរាំវិញ គឺលោកមិនពូកែនោះទេ។

គន្លឹះទាំង៥ ដើម្បីបានសាច់ដុំ ៦កង់ និងរូបរាងទាក់ទាញ របស់តារាប្រុសល្បីៗ នៅអាស៊ី

3. តារាសម្តែង និងចម្រៀង Rain

គន្លឹះ៖ ការរត់

តារាចម្រៀង Rain គឺពូកែខាងរត់ខ្លាំងណាស់ ហើយគាត់រត់ អស់រយៈពេលជាច្រើនឆ្នាំ មកហើយដែរ។ Rain បាននិយាយថា ការរត់ អាចធ្វើឲ្យគាត់ស្រស់ស្រាយ ហើយគាត់ក៏អាចរត់បានយ៉ាងច្រើនម៉ោង ក្នុងមួយថ្ងៃ ប្រសិន បើពេលវេលាអំណោចផល។ តាមពិតទៅ ការរត់ អាចជួយឲ្យសាច់ដុំដើមទ្រូង របស់គាត់ ឡើងធំបានផងដែរ។

គន្លឹះទាំង៥ ដើម្បីបានសាច់ដុំ ៦កង់ និងរូបរាងទាក់ទាញ របស់តារាប្រុសល្បីៗ នៅអាស៊ី

4. តារាសម្តែង Eddie Peng

គន្លឹះ៖ ការហាត់ប្រដាល់

លោក Eddie Peng ជ្រើសយកការហាត់ប្រដាល់ ដើម្បីបង្កើនសាច់ដុំរបស់គាត់។ ជារៀងរាល់ថ្ងៃ គាត់ក្រោកម៉ោង ៧ព្រឹក ហើយធ្វើការហ្វឹកហាត់ រហូតដល់ថ្ងៃត្រង់។ ហើយបន្ទាប់ពីអាហារថ្ងៃត្រង់ហើយនោះ គាត់ក៏អនុវត្ត ២-៣ម៉ោងទៀត។ ក្នុងអំឡុងរយៈពេល ៣ខែ ជាតិខ្លាញ់ ក្នុងខ្លួនរបស់Eddie Peng ក៏ស្រកចុះ ៣ភាគរយ (ដែលកំរិតជាតិខ្លាញ់ ក្នុងខ្លួនបុរសធម្មតាគឺ មាន២០ភាគរយ)។ 

គន្លឹះទាំង៥ ដើម្បីបានសាច់ដុំ ៦កង់ និងរូបរាងទាក់ទាញ របស់តារាប្រុសល្បីៗ នៅអាស៊ី

5. តារាសម្តែង និងចម្រៀង Vanness Wu

គន្លឹះ៖ ការជ្រើសរើសពេលវេលា និងរៀបចំ​កាលវិភាគ បានត្រឹមត្រូវ

អតីតក្រុម F4 លោក Vanness Wu រូបនេះ ពិតជាមមាញឹកខ្លាំងណាស់ សម្រាប់ការហាត់ប្រាណរបស់គាត់។ បន្ទាប់ពីទទួលទាន អាហារពេលព្រឹក (ដែលមានស៊ុតមួយ ទឹកដោះគោ និងនុំបុ័ងមួយចំអិត) បានប្រហែល ១ម៉ោងកន្លះហើយ គាត់ក៏ចាប់ផ្តើមហាត់ប្រាណតែម្តង។ ហើយសម្រាប់ពេល ថ្ងៃត្រង់ និងពេលល្ងាចវិញ គឺក្រោយ ពីទទួលទានអាហាររួច ប្រហែលជា ២ម៉ោង គាត់ចាប់ផ្តើម ធ្វើលំហាត់ប្រាណរហូត និងធ្វើការបញ្ចប់រយៈពេល ១ម៉ោងមុនចូលគេ៕

គន្លឹះទាំង៥ ដើម្បីបានសាច់ដុំ ៦កង់ និងរូបរាងទាក់ទាញ របស់តារាប្រុសល្បីៗ នៅអាស៊ី

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត