រូបមន្ត​ម៉ា​សមុខ​ធម្មជាតិ ៥ យ៉ាង ផ្សំ​ពី​ទឹកខ្មុំ

​១) ម៉ាស​មុខទឹក​ឃ្មុំ និង ទឹកដោះគោ​ជូរ​
​ការប្រើ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹកដោះគោ​ក្នុង​បរិមាណ​បន្តិចបន្តួច​អាចធ្វើ​ជា​ម៉ា​សមុខ​មួយបែប ដែល​អាចធ្វើឱ្យ ស្បែក​មុខ​ស​ស្អាត ព្រោះ​ទឹកដោះគោ​ជូរ​មាន​ផ្ទុក​ដោយ​សមាសធាតុ​ផ្សំ​អាស៊ីដ​ទឹកដោះ​(Lactic acid)​អាច​ជម្រុះ ក្រមរ​នៅលើ​ស្រទាប់​ស្បែក និង ធ្វើឱ្យ​ស្បែក​ភ្លឺរលោង​ព្រមទាំង​ធ្វើឱ្យ​ស្បែក​ទន់​ម៉ដ្ឋខៃ ។​

រូបមន្ត​ម៉ា​សមុខ​ធម្មជាតិ ៥ យ៉ាង ផ្សំ​ពី​ទឹកខ្មុំ

២) ម៉ាស​មុខទឹក​ឃ្មុំ និង ប៉េងប៉ោះ​
​ផ្លែ​ប៉េងប៉ោះ​មាន​ផ្ទុក​ដោយ​វីតាមីន C គឺជា​ឱសថ ធ្វើឱ្យ​ស​ស្អាត​ពី​ធម្មជាតិ ។ ក្រោយពី​កិនបំបែក​ផ្លែ​ប៉េងប៉ោះ​ឱ្យ​ម៉ដ្ឋ រួចហើយ​ចាក់ទឹក​ឃ្មុំ​ក្នុង បរិមាណ​សមល្មម​ថែម​ម្សៅ​មី​បន្តិច ហើយ​កូរ​ឱ្យ​សព្វ​នឹង​ក្លាយជា​ម៉ាស​មុខទឹក​ឃ្មុំ​ដ៏​មាន​ប្រសិទ្ធភាព ។ យកមក​លាប​លើ​មុខ និង ទុក​រយៈពេល ២០ នាទី ទើប​លាង​ទឹក​ចេញ ។ រូបមន្ត​នេះ​អាច​រក្សា​សំណើម និង ធ្វើឱ្យ​ស្បែក​ម៉ដ្ឋខៃ និង ស​ស្អាត ។ បើ​ប្រើ​រយៈពេល​យូរ​អាចមាន​ប្រសិទ្ធភាព​ជួយ​បំបាត់​ស្នាម​ជ្រួញ​ទៀតផង ។

រូបមន្ត​ម៉ា​សមុខ​ធម្មជាតិ ៥ យ៉ាង ផ្សំ​ពី​ទឹកខ្មុំ

៣) ម៉ាស​មុខទឹក​ឃ្មុំ និង ស៊ុតមាន់​
​ដាក់​ទឹកឃ្មុំ​លាយ​ជាមួយ​ស៊ុតមាន់​(​យកតែ​ផ្នែក​ស​)​ហើយ​លាប​បំពោក​លើ​មុខជា​រៀង រាល់ថ្ងៃ​អាចធ្វើឱ្យ​ស្បែក​មុខ​ម៉ដ្ឋខៃ និង ស​ស្អាត រឹតបន្តឹង​ស្បែក​ព្រមទាំង​អាច​បំបាត់​ស្នាម​ជ្រួញ និង ស្នាម​អុជ​នៅលើ​ផ្ទៃមុខ​បន្តិច​ម្តងៗ​ទៀតផង ។ ម្យ៉ាងទៀត​ក៏មាន​ប្រសិទ្ធភាព​ក្នុងការ​រក្សា សំណើម និង ជួយ​ផ្គត់ផ្គង់​សារធាតុចិញ្ចឹម​ដល់​ស្បែក ព្រមទាំង​ជួយ​បង្កើន​ពណ៌​សម្បុរស្បែក​ឱ្យ​ស​ស្អាត​ថែមទៀត ។​

រូបមន្ត​ម៉ា​សមុខ​ធម្មជាតិ ៥ យ៉ាង ផ្សំ​ពី​ទឹកខ្មុំ

៤) ម៉ាស​មុខទឹក​ឃ្មុំ និង ទឹកដោះគោ
​រូបមន្ត​ម៉ា​សមុខ​ប្រភេទ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការរក្សា​សំណើម ។ ការប្រើ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹកដោះគោ​យកមក​បំពោក​លើ​មុខ​មាន​ប្រសិទ្ធភាព​ជួយ​បង្កើន​សម្បុរស្បែក​ឱ្យ ស​ស្អាត ព្រមទាំង​ជួយ​បំបាត់​អាការ​ស្បែក​ស្ងួត និង ធ្វើឱ្យ​ស្បែក​ម៉ដ្ឋខៃ ភ្លឺរលោង ។​

រូបមន្ត​ម៉ា​សមុខ​ធម្មជាតិ ៥ យ៉ាង ផ្សំ​ពី​ទឹកខ្មុំ

៥) ម៉ាស​មុខទឹក​ឃ្មុំ និង ទឹក​ទំពាំងបាយជូរ​
​ប្រើ​ទឹកឃ្មុំ ២០ ក្រាម ទឹក​ទំពាំងបាយជូរ ២០ ក្រាម និង ដាក់​ម្សៅ​ធញ្ញជាតិ​បន្តិច​លាយ​ចូលគ្នា​កូរ​ឱ្យ​សព្វ ។ ក្រោយពី​លុបលាង​មុខ​ស្អាត​រួចមក​គឺ​យកមក​លាប​លើ​ផ្ទៃមុខ ១០ នាទី ក្រោយមក​លាងជម្រះ​វិញ ។ រូបមន្ត​ម៉ា​សមុខ​នេះ​មាន​ប្រសិទ្ធភាព​ធ្វើឱ្យ​ស្បែក​ទន់​រលោង និង ស​ស្អាត ៕​គ​.​ឡេង​

រូបមន្ត​ម៉ា​សមុខ​ធម្មជាតិ ៥ យ៉ាង ផ្សំ​ពី​ទឹកខ្មុំ
​ ​ ​ ​ ​ ​

  • រូបមន្ត​ម៉ា​សមុខ​ធម្មជាតិ ៥ យ៉ាង ផ្សំ​ពី​ទឹកខ្មុំ已关闭评论
  • 60 views
  • Hide Sidebar
    A+
Publish on:2015/12/14  Category:សម្រស់