៧ វិធី ជួយ​ឱ្យ​រាងស្តើង​បែប​ធម្មជាតិ

​ប្រសិនបើ​អ្នក​បារម្ភ​ចំពោះ​សុខភាព ស្របពេល​នឹង​ចង់​បញ្ចុះទម្ងន់​ផង​នោះ តើ​គួរ​រិះរក​វិធី​យ៉ាងណា​ទើប​អាច​ថែរក្សា​រាង​បាន​ស្អាត​នោះ ? សាកល្បង​វិធី​ងាយៗ​ទាំង ៧ ខាងក្រោម ធានាថា​អ្នកនឹង​ស្រក​ទម្ងន់​ប្រកបដោយ​សុខភាព និង មិន​ចំណាយ​ប្រាក់កាស​ដល់​ធូរ​ហោប៉ៅ​ឡើយ ។​

១. ទទួលទាន​អាហារ ៥ ដង ក្នុង​មួយថ្ងៃ រួមទាំង​អាហារ​ពេលព្រឹក​ផង​
​ដាច់ខាត​មិនត្រូវ​អត់​ញ៉ាំ​អាហារ​ពេលព្រឹក ពុំ​នោះទេ​អ្នក​មិន​ត្រឹមតែ​មិនអាច​ស្រក​ទម្ងន់​ទេ ថែមទាំង​ចង់​ញ៉ាំ​លើស​ដើម ។ រាងកាយ​ត្រូវការ​ពេលវេលា​សមស្រប​មួយ​ដើម្បី​ស្រូបយក​ជីវជាតិ​ចិញ្ចឹម​ពី​អាហារ​ទៅ​ផ្គត់ផ្គង់​សរីរាង្គ​នានា​នៃ​រាងកាយ ហើយ​ការ​ទទួលទាន​អាហារ​តិច​ដង តែ​ក្នុង​បរិមាណ​ច្រើន​នឹង​ពុំ​ផ្តល់​ផល​ល្អ​អ្វី​ដល់​ការរំលាយ និង ការ​ស្រូបយក​ជីវជាតិ​អាហារ​ឡើយ ។​

៧ វិធី ជួយ​ឱ្យ​រាងស្តើង​បែប​ធម្មជាតិ

២. ផឹកទឹក​ឱ្យបាន​ច្រើន​
មនុស្ស​ភាគច្រើន​តែង​ឆ្លើយតប​នឹង​ការ​ស្រេកទឹក ដោយ​ការ​ទទួលទាន​អាហារ ។ ជាក់ស្តែង​ទឹក​ជួយ​បណ្តេញ​ជាតិពុល​ពី​រាងកាយ រក្សា​សំណើម និង ថាមពល​ដល់​រាងកាយ ហើយ​កង្វះ​ទឹកនឹង​ធ្វើឱ្យ​រាងកាយ​នឿយហត់ ។ ជា​មធ្យម​រាងកាយ​ត្រូវការ​ទឹក ៣.៧ លីត្រ សម្រាប់​បុរស និង ២.៧ លីត្រ​សម្រាប់​ស្ត្រី ដែល​ទឹក​ទាំងនេះ​រាប់បញ្ចូល​ទាំង​ទឹក​ក្នុង​អាហារ និង ទឹក​ផ្លែឈើ ទឹកដោះគោ ផ្សេងៗ​ដែល​អ្នក​ផឹក ។ ដូចនេះ​គួរ​ដឹង​ឱ្យបាន​ច្បាស់​ថា​តើ​អ្នក​ឃ្លាន​អាហារ ឬ​គ្រាន់តែ​ស្រេកទឹក ។​

៧ វិធី ជួយ​ឱ្យ​រាងស្តើង​បែប​ធម្មជាតិ

៣. ដាក់​ផ្លែឈើ​ទុក​ញ៉ាំ​តាម​ខ្លួន
​ពេល​ចេញពីផ្ទះ សូមកុំ​ភ្លេច​ដាក់​ផ្លែឈើ ដូចជា ចេក ឬ ប៉ោម ក្នុង​កាបូប​សម្រាប់​ទទួល​ទាន​នៅពេល​ឃ្លាន ចៀសវាង​នៅពេល​អ្នក​ឃ្លាន អ្នក​ជ្រើសរើស​ញ៉ាំ​អាហារ​មិនល្អ​ចំពោះ​សុខភាព​ដែល​ប្រទះឃើញ​តាមផ្លូវ ។​

៧ វិធី ជួយ​ឱ្យ​រាងស្តើង​បែប​ធម្មជាតិ

៤. ទទួលទាន​អាហារ​យឺតៗ ទុកពេល​ឱ្យ​រាងកាយ​បានដឹងថា​ឆ្អែត​ឬ​នៅ
​ជាទូទៅ អ្នកមាន​រាង​ស្គម​ស្តើង ច្រើនតែ​ទទួលទាន​យឺតៗ បន្តិច​ម្តងៗ ហេតុនេះហើយ​ទើប​គេ​ដឹងបាន​ថា​ខ្លួនគេ​ឆ្អែត​ឬ​នៅ ។ បើ​អ្នក​មិន​ទម្លាប់​ញ៉ាំ​យឺត​ទេនោះ គួរ​កែ​ទម្លាប់​នេះ​ចេញ ឬ​កុំ​ញ៉ាំ​ដល់​ឆ្អែត ។​

៧ វិធី ជួយ​ឱ្យ​រាងស្តើង​បែប​ធម្មជាតិ

៥. គិតពី​បរិមាណ​អាហារ​ដែល​គួរ​បរិភោគ​មួយពេលៗ
​ជាការ​ពិតណាស់ ប្រសិនបើ​អ្នក​មិនដែល​ខ្វាយខ្វល់​ថា​តើ​អាហារ​ដែល​ទើបនឹង​ញ៉ាំ​ចូល​ពោះ​នោះ​ប៉ុនណា​ហើយ នោះ​អ្នកនឹង​នៅតែ​ញ៉ាំ​រហូតដល់​សមចិត្ត ។ ការ​ញ៉ាំ​បែបនេះ មិន​ខុសពី​ការ​ញ៉ាំ​លើស​កម្រិត​ឆ្អែត​ដល់​ទៅ​ទ្វេដង​នោះទេ ដូចនេះ​គួរ​បង្កើន​ការប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង ។​

៧ វិធី ជួយ​ឱ្យ​រាងស្តើង​បែប​ធម្មជាតិ

៦. កុំ​ផឹក​ភេសជ្ជៈ​មួយចំនួន​
​ដូចជា​ភេសជ្ជៈ​មាន​ជាតិ​សូ​ដា ប៉ូវ​កម្លាំង ភេសជ្ជៈ​លាយ​ទឹកដោះគោ ឬ ភេសជ្ជៈ មាន​កម្រិត​កាឡូរី​ខ្ពស់ ដែល​ធ្វើឱ្យ​ចង់​ទទួលទាន​មិនចេះ​ឆ្អែត ។

៧. ទទួលទាន​នំ​ពង​ទា
​មិន​ថា​នំ​ពង​ទា ដំឡូងបារាំង​បំពង ឬ ចំណីចំណុក​ដែល​អ្នក​ចូលចិត្ត​នានា គួរតែ​ទទួលទាន​ក្នុង​កម្រិត​សមស្រប ។​

៧ វិធី ជួយ​ឱ្យ​រាងស្តើង​បែប​ធម្មជាតិ

-​ក្រៅពី​ចំណុច​ទាំង ៧ ខាងលើ អ្នក​ក៏​គួរ​លើកទឹកចិត្ត​ខ្លួនឯង​ផងដែរ ។ ហេតុអ្វី​បានជា​អ្នកដទៃ​អាចធ្វើ​បាន ? អ្នក​ក៏​អាច​ធ្វើបាន​ដូចគ្នា ។ អ្នកមាន​រាងស្តើង​ស្អាត ក៏​ទម្លាប់​ញ៉ាំ​របស់​ខ្លាញ់ និង ផ្អែម​ដែរ ប៉ុន្តែ​គេ​ញ៉ាំ​ក្នុង​កម្រិត​សមស្រប និង មិន​ញឹកញាប់​ពេក​នោះទេ ។ ប្រសិនបើ​អ្នក​មិនអាច​ធ្វើបាន​គ្រប់​ចំណុច​ទាំងអស់​ទេនោះ គួរ​ចាប់ផ្តើម​ម្តង​មួយ​ចំណុច និង កែប្រែ​បន្តិច​ម្តងៗ​រហូត​ក្លាយជា​ទម្លាប់ នោះ​បញ្ហា​ធាត់​នឹងមិន​វិល​មក​រំខាន​ចិត្ត​អ្នក​ទៀត​ទេ ៕​លក្ខិណា