ស្បែក​មុខ​ភ្លឺ​ថ្លា ដោយ ២ វិធី​

​ជា​ឱសថ​ថែរក្សា​ស្បែ​កបាន​ច្រើនយ៉ាង ជាពិសេស​ធ្វើឱ្យ​ស្បែក​ស​ដោយសារ​វា​សម្បូរ​ជីវជាតិ​ចិញ្ចឹម​ជាច្រើន​ដែល​ជួយ​ឱ្យ​ស្បែ​កស និង ភ្លឺ​ថ្លា ។​

១-​ល្ហុង​ទុំ​
​វិធី​អនុវត្ត ៖
១- ទទួលទាន​ផ្លែ​ល្ហុង​ទុំ​ជា​អាហារ​ប្រចាំថ្ងៃ ។​
២- ចិត​សម្បក​ហើយ​យក​សម្បក​ផ្នែក​សាច់​មក​ត្រដុស​មុខ​ថ្នមៗ ទុកឱ្យ​ស្ងួត​មុននឹង​លាង​ចេញ​ដោយ​ប្រើ​ទឹក​ត្រជាក់ រួច​ទះ​មុខ​ថ្នមៗ​រហូតដល់​ស្ងួត ។ ធ្វើបែបនេះ​ជា​រៀងរាល់ថ្ងៃ​ដើម្បីឱ្យ​ស្បែក​ភ្លឺ ។​

៣- ប្រើ​ស្លាបព្រា​កិនបំបែក​ល្ហុង​ទុំ ១ ផ្លែ លាយ​ជា11មួយ​ទឹកក្រូច​ឆ្មារ ១ ពែង សម្រាប់​ម៉ាស្សា​ស្បែ​កមុខ និង ក ទុកចោល ៣០ នាទី មុននឹង​លាង​ចេញ​ដោយ​ទឹក​ត្រជាក់ ។ គួរ​ធ្វើឱ្យបាន​ម្តង​ក្នុង ១ សប្តាហ៍ ដើម្បី​បានទទួល​លទ្ធផល​ឆាប់រហ័ស ។ ជាមួយនឹង​ជាតិ​កូ​ឡា​ជេន ត្រសក់​ធ្វើឱ្យ​ស្បែក​តឹង​ណែន ទន់​រលោង ភ្លឺ​ថ្លា ថែមទាំង​ស័ក្តិសម​សម្រាប់​គ្រប់​ប្រភេទ​ស្បែក​ទៀតផង ។​

ស្បែក​មុខ​ភ្លឺ​ថ្លា ដោយ ២ វិធី​

២-​ត្រសក់​
​វិធី​អនុវត្ត ៖
១-​ចិត​ត្រសក់​ជា​ចំណិត​ស្តើងៗ​បិទ​លើ​បរិវេណ​ផ្ទៃមុខ​មាន​ស្នាម​ខ្មៅ ទុកចោល ២ ទៅ ៣ នាទី រួច លាង​ចេញ​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ ។ គួរ​ធ្វើ ២ ដង ក្នុង​មួយ​សប្តាហ៍ ។​

២- កិន​ត្រសក់​មួយ​ផ្លែ​ជាមួយ​ទឹកឃ្មុំ​សម្រាប់​បំពោក​លើ​ផ្ទៃមុខ និង ក ទុកចោល​ប្រមាណ ១៥ ទៅ ២០ នាទី មុននឹង​លាង​ចេញ​ដោយ​ប្រើ​ទឹក​ត្រជាក់ ។​
៣- លាយ​ទឹក​ត្រសក់​ជាមួយ​ទឹកក្រូច​ឆ្មារ​ក្នុង​បរិមាណ ១ ស្លាបព្រា​កាហ្វេ​ដូចគ្នា សម្រាប់​លាប​លើ​មុខ ទុកចោល​ប្រមាណ ១៥ ទៅ ២០ នាទី ឬ ទុកឱ្យ​ស្ងួត​មុននឹង​លាង​ទឹក​ចេញ ។ គួរ​ធ្វើជា​ប្រចាំថ្ងៃ ៕

ស្បែក​មុខ​ភ្លឺ​ថ្លា ដោយ ២ វិធី​