ផ្លែ​ភិ​ច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ស្បែក​

​ដោយសារតែ​ផ្លែឈើ​ល្អៗ​ដែល​បាន ពី​ធម្មជាតិ​មាន​ច្រើន​សន្ធឹកសន្ធាប់ យើង​ក៏បាន​ចម្រាញ់​យក​ផ្លែឈើ​មួយ​ប្រភេទ ដែល​ល្អ​ចំពោះ​ស្បែក​បំផុត​គឺ ផ្លែ​ភិ​ច (Peach)​មក​ធ្វើជា​ឡេ​ធម្មជាតិ​សម្រាប់ ជា​កាដូ​ជូន​ដល់​ស្ត្រី​ដែល​ចូលចិត្ត​ថែ​សម្រស់​ដោយ​វិធី​ធម្មជាតិ ។​

១-​បង្កើន​សំណើម​ដល់​ស្បែក
​បំប៉ន​ស្បែក​របស់​អ្នក​ឱ្យមាន​សំណើម​ដោយ​ម៉​យ​ចឺ​រ៉ៃ​ស័​រ មិន​ចំពោះ​ថា​ជា ស្បែ​កមុខ ស្បែក​ខ្លួន រហូត​ទៅដល់​ដៃ និង ក្រចក ដោយ​អ្នក​គ្រាន់តែ​យក​ទឹក​ភិ​ច​គាប ស្រស់ ២ ស្លាបព្រា​កាហ្វេ ទឹកឃ្មុំ​កន្លះ​ស្លាបព្រា​កាហ្វេ និង ប្រេង​អាល់​ម៉ុង ២ ស្លាបព្រា​បាយ មក​លាយ​ឱ្យចូល​សាច់​តែមួយ រួច​យកទៅ​បិទ​បំពោក​ឱ្យ​សព្វ​ស្បែ​កមុខ និង ស្បែ​កកាយ​ទុកចោល​ប្រមាណ​ជា ១៥-២០ នាទី រួច​លាង​ចេញ ។ ឧស្សាហ៍​ធ្វើជា​ប្រចាំ​ស្បែក​របស់​អ្នកនឹង​ទន់​ល្មឿយ​គួរឱ្យ​ចង់​ស្ទាបអង្អែល ។​

ផ្លែ​ភិ​ច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ស្បែក​

២-​បន្តឹង​រន្ធ​ញើស​ឱ្យ​រួម​តូច​
​សម្រាប់​ស្ត្រី​ដែលមាន​ស្បែក​ខ្លាញ់ មាន​រន្ធ​ញើស​ធំៗ សូមកុំ​បារម្ភ​ដោយ​គ្រាន់តែ​យក​ផ្លែ​ភិ​ច​ទុំ​មួយ​ផ្លែ​មក​ចិត​សម្បក ហើយ​ឆ្កៀល​យក​គ្រាប់​ចេញ រួច​យក​សាច់​ភិ​ច​ដាក់ចូល​ក្នុង​ម៉ាស៊ីន​ក្រឡុក គោះ​ស៊ុត​ដាក់​ភាជន៍​ដោយ​យកតែ​ផ្នែក​ស​នៃ​ស៊ុត​ចាក់​ចូលក្នុង​ម៉ាស៊ីន​ក្រឡុក ក្រឡុក​គ្រឿងផ្សំ​ទាំងពីរ​មុខ​ឱ្យចូល​សាច់​តែមួយ រួច​យកមក​លាប​ឱ្យ​សព្វ ផ្ទៃមុខ​ទុកចោល​ប្រមាណ​ជា ៣០ នាទី រួច​លាង​ចេញ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ ។ រូបមន្ត​នេះ​មិន​គ្រាន់តែ​ជួយ​បន្ថយ​ទំហំ​រន្ធ​ញើស​ឱ្យ​រួម​តូច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ជួយ​រឹតបន្តឹង​ស្បែក​ដែល​យារ​ធ្លាក់​ឱ្យ​ត្រឡប់មក​ហាប់​តឹង​ណែន​ល្អ​បាន​ទៀតផង ។​

ផ្លែ​ភិ​ច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ស្បែក​

៣-​ស្បែក​ក្មេងខ្ចី​ដូច​ស្បែក​កូនក្មេង​
​ចូរ​បណ្តោយឱ្យ​អាយុ​គ្រាន់តែ​ជា​តួលេខ​ទៅ​ចុះ ដោយ​ការយក​ផ្លែ​ភិ​ច​ទុំ​មួយ​ផ្លែ​មក​ចិត​សម្បក​ឆ្កៀល​យក​គ្រាប់​ចេញ​ចាក់ទឹក​ឃ្មុំ​ចូល​មួយ​ស្លាបព្រា​បាយ កិន​គ្រឿងផ្សំ​ទាំងពីរ​មុខ​ឱ្យចូល​គ្នា​ជា​សាច់​តែមួយ​រោយស្រូវ​អូត​ចូល​ឱ្យ​សាច់​តែមួយ​មើលទៅ​ឡើង ខាប់ រួច​យកមក​លាប​ឱ្យ​សព្វ​ផ្ទៃមុខ និង ស្បែក​ខ្លួន ទុកចោល​ប្រមាណ​ជា ១០-១៥ នាទី ហើយ​លាង​ចេញ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ ។ ឧស្សាហ៍​ធ្វើ​រូបមន្ត​នេះ​ជាប្រចាំ នោះ​ស្បែក​របស់​អ្នកនឹង​មើលទៅ​ក្មេងខ្ចី​គ្មាន​ស្លាកស្នាម​មើលទៅ​ស្អាត​ភ្លឹង​ដូច​ស្បែក​កូនក្មេង ។​

ផ្លែ​ភិ​ច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ស្បែក​

៤-​ឡេ​ខាត់ (Scrub)​សម្រាប់​ស្បែក​ឆាប់​កើត​«​មុន​»
«​មុន​»​ច្រើនតែ​កើត​ពី​ស្បែ​កមុខ​ដែលមាន​កម្អែល​គគ្រិច​ក​ក​ស្ទះ និង ស្បែក​ឆាប់​ប្រតិកម្ម ។ ការលាង​សម្អាត​ផ្ទៃមុខ​តែមួយ​មុខ​អាច​មិន​គ្រប់គ្រាន់​ទេ ។ ដូច្នេះ​ត្រូវយក​ផ្លែ​ភិ​ច​ទុំ​មួយ​ផ្លែ​មក​ចិត​សម្បក​ឆ្កៀល​យក​គ្រាប់​ចេញ​យក​សាច់​ភិ​ចមក​ក្រឡុក​ឱ្យ​ម៉ដ្ឋ ចាក់​ប្រេង​អូ​លីវ​ចូល កន្លះ​ស្លាបព្រា​បាយទឹក​ឃ្មុំ​កន្លះ​ស្លាបព្រា​បាយ​(​ដោយ​យក​ទឹកឃ្មុំ​ទៅ​កម្តៅ​ម៉ៃ​ក្រូ​វ៉េវ​សិន ប៉ុន្តែ កុំ​កម្តៅ​ឱ្យ​ក្តៅ​ខ្លាំងពេក​) និង ស្ករស​ក្រហម​មួយ​ស្លាបព្រា​បាយ​ទៀត ។​កូរ​គ្រឿងផ្សំ​ទាំង អស់​ឱ្យ​ចូលគ្នា យកមក​លាប​ផ្ទៃមុខ និង ក ប្រើ​ចុង​ម្រាម​ឈ្លី​ក្រឡឹង​ដើម្បី​កម្ចាត់​កោសិកា ស្បែក​ចាស់ៗ​ឱ្យ​របូត​ចេញ ។​

ផ្លែ​ភិ​ច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ស្បែក​

៥-​ម៉ាស​ភិ​ច​សម្រាប់​ស្បែក​ស្តើង
​ចង់​មាន​ស្បែក​ស​ភ្លឺ​ថ្លា ប៉ុន្តែ​បញ្ហា​នៅត្រង់ថា ស្បែក​មាន​លក្ខណៈ​ស្តើង​ឆាប់​ប្រតិកម្ម ដូច្នេះ​យើង​សូម​ណែនាំ​រូបមន្ត​ម៉ាស​បំប៉ន​ស្បែក ដោយ​អ្នក​គ្រាន់តែ​យក​ផ្លែ​ភិ​ច​ទុំ​កន្លះ​ផ្លែ​មក​បកសម្បក​ហើយ​កិន​ឱ្យ​ម៉ដ្ឋ ចាក់​ទឹកដោះគោ​ចូល​ប្រមាណ​ជា ២ ស្លាបព្រា​បាយ កូរ​គ្រឿង ផ្សំ​ឱ្យចូល​គ្នា​យកមក​លាប​ឱ្យ​សព្វ​ផ្ទៃមុខ និង ស្បែក​ខ្លួន ទុកចោល​ប្រមាណ​ជា ២០ នាទី រួច​លាង​ទឹក​ចេញ​ដោយ​ទឹកស្អាត ។​

ផ្លែ​ភិ​ច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ស្បែក​

៦-​បង្កើន​ភាព​ទន់​ល្មឿយ​សម្រាប់​ស្បែក​ស្ងួត
​ថែទាំ​ស្ត្រី​ដែលមាន​ស្បែក​ខ្លាញ់​រួចមកហើយ ម្តងនេះ​យើង​សុំ​យកចិត្ត​ស្ត្រី​ដែលមាន​ស្បែក​ស្ងួត​ម្តង ដោយ​គ្រាន់តែ​យក​ផ្លែ​ភិ​ច​ទុំ​មួយ​ផ្លែ​មកចិត្ត​សម្បក​រួច​ឆ្កៀល​យក​គ្រាប់​ចេញ​យក​សាច់​ភិ​ច​ទៅ​ក្រឡុក​ឱ្យ​ម៉ដ្ឋ ចាក់ទឹក​ឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ និង ស៊ុត​ក្រហម​មួយ​គ្រាប់​កូរ​គ្រឿងផ្សំ​ឱ្យចូល​គ្នា​ជា​សាច់​តែមួយ រួច​យកមក​លាប​ឱ្យ​សព្វ​ស្បែ​កមុខ ទុកចោល ប្រមាណ​ជា ២០ នាទី សឹម​លាង​ទឹក​ចេញ​ដោយ​ទឹកស្អាត ។ សម្រាប់​ស្ត្រី​ដែលមាន​ស្បែក​ស្ងួត​រូបមន្ត​នេះ​នឹង​ជួយ​បន្ថែម​វីតាមីន A វីតាមីន E វីតាមីន D ដល់​ស្បែក​មុខ​របស់​អ្នក ព្រមទាំង​ជួយ​បង្កើន​សំណើម សម្រួល​តុល្យភាព​ធ្វើឱ្យ​ស្បែ​កមុខ​តឹង មិន​យារ និង ជួយ​លាងជម្រះ​បាក់តេរី​ដែលជា​ដើមចម​នាំឱ្យ​កើត​«​មុន​»​ទៀតផង ៕​ ​ ​

ផ្លែ​ភិ​ច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ស្បែក​