៥​ យ៉ាង​ សម្រក​ទម្ងន់​ត្រឹមតែ ៥ ​ថ្ងៃ

​តើ​អ្នកមាន​កម្មវិធី​ដែល​ត្រូវ​ចូលរួម​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​ដែរឬទេ ​? អ្នក​អាច​ស្លៀក​ឈុត​រឹប​រាង​ស៊ិ​ច​ស៊ី​បាន​ដោយ​រក្សា​ក្បាលពោះ​រាបស្មើ ដើមដៃ​ស្រ​ឡូ​ន និង ​ចង្កេះ​តូច​ច្រឡឹង​ហើយ​មែន​ទេ ​? បើ​ពុំទាន់​ទេនោះអ្នក​អាច​សាកល្បង​វិធី​ខាងក្រោម​ដែល​ធ្វើឱ្យ​អ្នក​ស្រក​ទម្ងន់​ក្នុង​រយៈពេល​ដ៏​ខ្លី ប្រកបដោយ​សុខភាព និង​មិន​ធ្វើឱ្យ​ស្បែក​រយីក​រយាក និង​ងាយ​ឡើង​ទម្ងន់​វិញ​នោះទេ​។​

១. សម្អាត​ជាតិពុល​ពី​រាងកាយ
​វិធី​កម្ចាត់​ជាតិពុល គួរ​ធ្វើជា​ទៀងទាត់​ក្នុង​គម្លាត​ពេល​សមស្រប ដើម្បីឱ្យ​រាងកាយ​មាន​ភាព​ស្រស់បស់ និង​មាន​ថាមពល​ឡើងវិញ​។ ការ​កម្ចាត់​ជាតិពុល​អាចជួយ​បណ្តេញ​ជាតិ​ទឹក​ដែល​លើស សម្អាត​ប្រព័ន្ធ​នានា និង​បំបាត់​អាកា​រៈ​ទល់លាមក​ផងដែរ​ ។ ជាការ​ល្អ​គួរ​សម្អាត​ដោយ​ប្រើ​វិធី​ធម្មជាតិ​ ។

៥​ យ៉ាង​ សម្រក​ទម្ងន់​ត្រឹមតែ ៥ ​ថ្ងៃ

២. កាត់បន្ថយ​អាហារ​សម្បូរ​កាបូ​អ៊ី​ដ្រា​ត
​អាហារ​ប្រភេទ​នេះ​ជាស​ត្រូវ​នឹង​អ្នក​ថែ​រាង​ស្រាប់​ហើយ ដូចនេះ​គួរ​ប្រយ័ត្ន​បន្ថែម ដោយ​កុំ​ទទួលទាន​អាហារ​កែច្នៃ ម្សៅ​ស ស្ករស អាហារ​បំពង នំប៉័ង​ផ្សំ​ពី​មេ​គីមី និង​នំកូ​គី ឱ្យសោះ​។​

៥​ យ៉ាង​ សម្រក​ទម្ងន់​ត្រឹមតែ ៥ ​ថ្ងៃ

៣. ឈុត​ក្នុង​រឹប​រាង​
គួរ​ជ្រើសរើស​ប្រើប្រាស់​ឈុត​ក្នុង​រឹប​រាង​ត្រង់​បរិវេណ​ណា​ដែល​អ្នក​មិនទាន់​ពេញចិត្ត​នឹង​រាង​របស់​អ្នក​ ។ ឈុត​បែបនេះ​ជួយ​រឹត​រាង​បានល្អ​មួយកម្រិត ជាពិសេស​ផ្នែក​សម្បូរ​ខ្លាញ់​នៃ​រាងកាយ ដូចជា ក្បាលពោះ ត្រគាក និង ​គល់ភ្លៅ​ជាដើម ​។ មួយវិញទៀត អ្នក​អាច​ប្រើ​ឈុត​ដែល​មិនជា​រឹប​ខ្លាំង​រហូតដល់​អ្នក​ទ្រាំលែងបាន​ទេ សម្រាប់តែ​ជួយ​ទប់​ផ្នែក​ស្បែក​ ​សាច់​យារ​ឱ្យ​ត្រលប់មក​ស្ថានភាព​ប្រក្រតី​ក៏បាន​។

៥​ យ៉ាង​ សម្រក​ទម្ងន់​ត្រឹមតែ ៥ ​ថ្ងៃ

៤. ទឹក
​ទឹកជា​គន្លឹះ​ចាំបាច់​ណាស់ ក្នុងការ​បណ្តេញ​ជាតិពុល​ពី​រាងកាយ រួមទាំង ការ​ទល់លាមក​ផង​ ។ ដូចនេះ ការ​ផឹកទឹក​បន្ថែម នឹង​ជួយ​បណ្តេញ​ជាតិពុល​បន្ថែម​មួយកម្រិត​ដូចគ្នា ធ្វើឱ្យ​ពោះ​រាបស្មើ​ស៊ិ​ច​ស៊ី​ ។ ការសំខាន់​នោះ ទឹក​ក៏​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​ផងដែរ​ ។​

៥​ យ៉ាង​ សម្រក​ទម្ងន់​ត្រឹមតែ ៥ ​ថ្ងៃ

៥. «ស្តាប់បង្គាប់​អ្នក​ម៉ាក់ ​!» 
​សូមកុំ​ភ្លេច​រាល់​ពាក្យ​ពេ​ច​ណែនាំ​របស់​អ្នក​ម្តាយ ទោះជា​ពេលខ្លះ​ធ្វើឱ្យ​អ្នក​ធុញទ្រាន់​ក៏ដោយ ក៏​ពាក្យ​ទាំងនោះ​សុទ្ធតែជា​ដំបូន្មាន​ក្នុង​ផ្លូវ​ល្អ​និង​ជា​បទពិសោធ​ដែល​មិនគួរ​មើលរំលង​ ។ តួយ៉ាង «ឈរ​ឱ្យ​ត្រង់​ខ្លួន​» មានន័យ​អប់រំ​ល្អ ព្រោះថា ការរក្សា​ជំហរ​ដងខ្លួន​ត្រង់​ធ្វើឱ្យ​អ្នក​ខ្ពស់ជាង​ប្រក្រតី ស្គម​ជាង និង​ មាន​ជំនឿ​ចិត្ត​ជាង​ធម្មតា​ ។ លើសពីនេះ ការរក្សា​ដងខ្លួន​ត្រង​ក៏​ជួយ​ឱ្យ​ពត់​ជើង​ឱ្យ​ស្រ​ឡូ​ន ពង្រាប​ក្បាលពោះ និង ​ជា​ឥរិយាបថ​ជួយ​បំបាត់​ខ្លាញ់​តាម​កន្លែង​ផងដែរ​ ។ ទោះជា​មិនត្រូវ​ដល់ពេល​សម្រក​ទ​ម្ង​ន់ អ្នក​ក៏​គួរ​មាន​ឥរិយាបថ​បែបនេះ​ជាប់​ជាប្រចាំ​ដែរ​៕ ​លក្ខិណា​

៥​ យ៉ាង​ សម្រក​ទម្ងន់​ត្រឹមតែ ៥ ​ថ្ងៃ