​ស្ថានភាព​របស់​ស្បែក​មុខ​អាច​ប្រាប់​ឱ្យដឹង​អំពី​សុខភាព​បាន​

​ស្ថានភាព​របស់​ស្បែក​មុខ​អាច​ប្រាប់​ឱ្យដឹង​អំពី​សុខភាព​បាន​

​បើ​តាម​ក្បួន​វេជ្ជសាស្ត្រ​បុរាណ​ចិន ស្បែក ដែល​ជា​សរីរាង្គ​ធំជាងគេ​នៃ​រាងកាយ គឺជា​សូចនាករ​ទី​១​នៅក្នុង​ប្រាប់ឱ្យដឹង​អំពី​ទម្លាប់​មិនល្អ ឬ​អំពី​ជំងឺ​របស់​សរីរាង្គ​ណា​មួយ​យ៉ាង​ជាក់លាក់​។ ជាពិសេស​គឺ​ស្បែក​មុខ បើកាលណា​អ្នក​សង្កេតឃើញ​មាន​អ្វី​ប្លែក​ហើយ សូម​ពិនិត្យ​រក​មូលហេតុ​រួច​ដោះស្រាយ​ភ្លាម​។​

១- ថ្ងាស​
សរីរាង្គ​៖ ផ្លោក​នោម​និង​ពោះវៀនតូច​។​
​ការប្រែប្រួល​៖ មាន​ចេញ​មុន ឬ​ស្បែក​ឡើង​ខ្លាញ់​នៅត្រង់​ថ្ងាស​។​
​មូលហេតុ​៖ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ដែល​ធ្វើ​ឱ្យ​ពិបាក​រំលាយ ឬ​ញ៉ាំ​ស្រា​ឬ​ស្ករ ឬ​កើត   ស្ត្រេ​ស​។​

២- ប្រជុំ​ចិញ្ចើម​
សរីរាង្គ​៖ ថ្លើម​។​
​ការប្រែប្រួល​៖ មាន​ចេញ​មុន ឬ​ស្បែក​ឡើង​ខ្លាញ់​នៅត្រង់​ថ្ងាស​។​
​មូលហេតុ​៖ ក្រពះ​ធ្វើការ​ខ្លាំងពេក អាស្រ័យ​ដោយ​មក​ពី​បញ្ហា​អាហារ​ពិបាក​រំលាយ បន្ទាប់​ពី​ញ៉ាំ​សាច់​ក្រហម ឬ​មាន​អាលែកហ្ស៊ី​ជាមួយនឹង​គ្រឿងទេស​មួយចំនួន​នៅក្នុង​ចំណីអាហារ​។​

៣- ភ្នែក ឬ​ក្រោម​ភ្នែក​
សរីរាង្គ ៖ តម្រង​នោម​
​ការប្រែប្រួល​៖ ស្បែក​ឡើង​ពណ៌​ក្រមៅ ហើម​។​
​មូលហេតុ​៖ បារី ស្រា​ច្រើនពេក ចលនា​ឈាម​រត់​មិនល្អ វិបត្តិ​បេះដូង​។​

៤- ច្រមុះ​
សរីរាង្គ ៖ បេះដូង​។​
​ការប្រែប្រួល​៖ ចេញ​មុន មាន​ស្លាកស្នាម ឡើង​ខ្លាញ់​។​
​មូលហេតុ​៖ នៅក្នុង​ផ្ទះ​ច្រើនពេក មាន​ខ្យល់​កក្វក់ ហើម​ពោះ ចលនា​ឈាម​រត់​មិនល្អ សម្ពាធ​ឈាម     ខ្ពស់​។​

៥- ថ្ពាល់​
សរីរាង្គ ៖ សួត និង​តម្រងនោម​។​
​ការប្រែប្រួល​៖ ស្បែក​ឡើង​ស្លេក ចេញ​មុន មាន​ស្លាកស្នាម​។​
​មូលហេតុ​៖ បារី មាន​ស្ត្រេ​ស​ច្រើនពេក ញ៉ាំ​អាហារ​គ្មាន​គុណភាព ញ៉ាំ​ស្ករ​ច្រើនពេក​។​

៦- បបូរមាត់ និង​ច្រមុះ​
សរីរាង្គ ៖ ក្រពះ​។​
​ការប្រែប្រួល​៖ កើតមុន ស្លាកស្នាម​ក្រមៅ ស្បែក​ស្លេក​
​មូលហេតុ​៖ ញ៉ាំ​ស្ករ ខ្លាញ់ កាហ្វេ ស្រា គេង​មិន​គ្រប់ និង​កើត​ស្ត្រេ​ស​៕

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។