មាន​ព្រូន​គួរ​ព្យាបាល​បែប​ណា​បើសិនជា​មិន​ចង់​ប្រើ​ថ្នាំ​

មាន​ព្រូន​គួរ​ព្យាបាល​បែប​ណា​បើសិនជា​មិន​ចង់​ប្រើ​ថ្នាំ​

​ព្រូន​អាច​ចូល​ក្នុង​ខ្លួន​មនុស្ស​យើង​បាន​តាមរយៈ​ការ​ញ៉ាំ​អាហារ និង​ទឹក ព្រមទាំង​ភ្នាក់ងារ​ចម្លង​ដូចជា មូស និង​ការ​រួមភេទ ឬ​តាមរយៈ​ច្រមុះ និង​ស្បែក​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ដែល​អ្នក​អាច​ដោះស្រាយ​បញ្ហា​ព្រូន​ក្នុង​ពោះវៀន​បាន​ដោយ​ខ្លួនឯង​។

វិធី​ទី​១
ការ៉ុត​ត្រូវបាន​គេ​ស្គាល់​ថា​អាច​ព្យាបាល​ព្រូន​ក្នុង​ពោះវៀន​បាន​។ ចូ​រចិត​ការ៉ុត​ជា​ដុំៗ ហើយ​ញ៉ាំ​វា​នៅ​ពេល​ពោះ​ទទេ​ព្រឹក​ឡើង​។ ការធ្វើ​បែប​នេះ​រាល់ថ្ងៃ​មិន​គ្រាន់តែ​អាច​សម្លាប់​ព្រូន​បានទេ តែ​ក៏​ជួយ​បង្ការ​កុំឱ្យ​ព្រូន​នេះ​វាយប្រហារ​នៅ​ថ្ងៃក្រោយ​បាន​ទៀត​ដែរ​។

វី​ធី​ទី​២
រឿង​ដំបូង​គេ​ដែល​គួរ​ធ្វើ​នៅ​ព្រឹក​ឡើង​នោះ​គឺ​ញ៉ាំ​ទឹក​ល្ហុង​មួយ​ស្លាបព្រា​បាយ​ជាមួយនឹង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​។ បន្ទាប់​មក​ញ៉ាំ​ទឹកដោះគោក្តៅ​ឧណ្ហៗ​មួយ​កែវ​ទៀត​ដែល​មាន​ដាក់​ប្រេង Castor Oil   ផង​។ ចូរ​ប្រើ​វិធី​ព្យាបាល​បែប​នេះ​រយៈពេល​ពីរ​ថ្ងៃ​។
មាន​ព្រូន​គួរ​ព្យាបាល​បែប​ណា​បើសិនជា​មិន​ចង់​ប្រើ​ថ្នាំ​
វី​ធី​ទី​៣
ខ្ទឹមស​មាន​សមាសធាតុ​ជា​ថ្នាំ​សម្លាប់​មេរោគ​ផ្សិត និង​មេរោគ​ផ្សេងៗ​យ៉ាង​ខ្លាំងក្លា​។ ការ​ញ៉ាំ​ខ្ទឹមស​ឆៅ​បី​កំពឹស​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​សម្លាប់​ព្រូន​គ្រប់​ប្រភេទ​បាន​។
មាន​ព្រូន​គួរ​ព្យាបាល​បែប​ណា​បើសិនជា​មិន​ចង់​ប្រើ​ថ្នាំ​
វិធី​ទី​៤
ដូង​គឺជា​របស់​ដ៏​មាន​ប្រយោជន៍​មួយទៀត​ដែល​អាច​ដោះស្រាយ​បញ្ហា​ព្រូន​ក្នុង​ពោះវៀន​បាន​។ ចូរ​ញ៉ាំ​កំទេច​សាច់ដូង​មួយ​ស្លាបព្រា​បាយ​ក្នុងពេល​ញ៉ាំ​អាហារ​ពេលព្រឹក បន្ទាប់​មក​ចូរ​ញ៉ាំ​ប្រេង Caster Oil ៣០​មី​លី​លីត្រ​នៅ​រយៈពេល ២​ម៉ោង​កន្លះ​ក្រោយ​។
មាន​ព្រូន​គួរ​ព្យាបាល​បែប​ណា​បើសិនជា​មិន​ចង់​ប្រើ​ថ្នាំ​
វិធី​ទី​៥
ចូ​រលាយ​ទឹក​ម្រះ​មួយ​ស្លាបព្រា​បាយ​ជាមួយនឹង​បឺរ​ទឹកដោះគោ​ញ៉ាំ​ម្តង​ក្នុង​មួយ​ថ្ងៃ ចំនួន ៣​ថ្ងៃ​ជាប់​គ្នា​។ នេះ​ជា​វិធីសាស្ត្រ​ព្យាបាល​បញ្ហា​ព្រូន​ក្នុង​ពោះវៀន​ដ៏​សក្តិ​សិទ្ធ​មួយ​៕

មាន​ព្រូន​គួរ​ព្យាបាល​បែប​ណា​បើសិនជា​មិន​ចង់​ប្រើ​ថ្នាំ​

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។