ចង់​ឱ្យ​សន្លាក់​មាន​សុខភាព​ល្អ​គួរតែ​ជ្រើសរើស​អាហារ​ទាំងនេះ​

ចង់​ឱ្យ​សន្លាក់​មាន​សុខភាព​ល្អ​គួរតែ​ជ្រើសរើស​អាហារ​ទាំងនេះ​

​មានរឿង​ច្រើនណាស់​ដែល​ធ្វើឱ្យ​សន្លាក់​របស់​អ្នក​រង​ការឈឺចាប់ ដូច​ជា​ការ​គ្រិច ការ​ថ្លោះ ការ​រលាក​សរសៃ ការ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់ ជំងឺ​រលាក​សន្លាក់​ជាដើម​។ ក្រៅ​ពី​ការ​មាន​ជំងឺ និង​របួស​នៅ​សន្លាក់ ការ​ចាស់​ទៅតាម​អាយុ​ក៏​ជា​ហេតុផល​មួយ​នាំឱ្យ​ឈឺសន្លាក់​ផងដែរ​។

​ហេតុដូច្នេះ​ហើយ​អ្នក​គួរតែ​ធ្វើ​រឿង​គ្រប់យ៉ាង​ដើម្បី​ថែរក្សា​សុខភាព​សន្លាក់​ឱ្យបាន​ល្អ​។ ការជ្រើសរើស​អាហារ​បា​ន​ត្រឹមត្រូវ​ពិតជា​អាច​ជួយ​ថែរក្សា​សន្លាក់​កាន់តែ​រឹងមាំ និង​មាន​សុខភាព​ល្អ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​អាហារ​បីយ៉ាង​ដែល​អាច​ជួយ​ឱ្យ​សន្លាក់​មាន​សុខភាព​ល្អ​បាន​។

គ្រាប់​ផ្កាឈូករ័ត្ន​
ការ​ញ៉ាំ​គ្រាប់​ផ្កាឈូករ័ត្ន​ទៀងទាត់​នឹង​មាន​ផល​ល្អ​ច្រើន​ចំពោះ​សុខភាព​សន្លាក់​។ នេះ​ដោយសារ​តែ​គ្រាប់​ធញ្ញជាតិ​ទាំងនេះ​ផ្ទុក​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី​។ ចំពោះ​គ្រាប់​ល្ពៅ និង​ឪឡឹក​ក៏​មាន​អាស៊ីត​ខ្លាញ់​មួយ​នេះ​ផង​ដែរ​។

ម្នា​ស់​
ផ្លែ​ម្នា​ស់មាន​អង់ស៊ីម​មួយ​ប្រភេទ​ឈ្មោះថា Bromelain ដែល​ត្រូវបាន​គេ​ស្គាល់​ថា​អាច​ជួយ​លុបបំបាត់​ការ​រលាក​ក្នុង​សន្លាក់​បាន​។ ក្រៅពីនេះ ផ្លែ​ម្នាស់​ក៏​ពោរពេញ​ទៅ​ដោយ​វីតាមីន C ដែល​ជា​អង់​ទី​អុក​ស៊ី   ដង់​ដែល​អាច​ជួយ​បង្ការ​ការខូចខាត​ក្នុង​ជាលិកា​សន្លាក់​ផងដែរ​។

ល្ហុង​
ផ្លែឈើ​មួយ​ប្រភេទ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​មាន​សមាសធាតុ​ប្រឆាំងនឹង​ការ​រលាក​យ៉ាង​ល្អ ដោយសារ វា​ផ្ទុក​ទៅ​ដោយ​សារធាតុ Papain ដែល​ជា​អង់ស៊ីម​ប្រឆាំង​នឹង​ការ​រលាក​។ វា​មិន​ខុសគ្នា​នឹង​ផ្លែ​ម្នាស់​ទេ​ត្រង់​ថា ល្ហុង​ក៏​មាន​វីតាមីន C ដែល​អាច​កាត់បន្ថយ​ការ​រលាក​ជាលិកា​សន្លាក់​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។