ប្រយោជន៍​របស់​សម្បក​ចេក​ដែល​អ្នក​មិន​សូវ​បានដឹង​

ប្រយោជន៍​របស់​សម្បក​ចេក​ដែល​អ្នក​មិន​សូវ​បានដឹង​

ឈឺក្បាល​
​ចូរ​យក​សម្បកចេក​ម​ក​ស្អំ​នៅលើ​ថ្ងាស និង​កញ្ចឹងក ព្រោះ​វា​អាច​ជួយ​បំបាត់​មូលហេតុ​ដែល​នាំ​ឱ្យ​ឈឺក្បាល​ដោយសារ​តែ​ជាតិ​ប៉ូ​តា​ស្យូម​ឡើង​ខ្ពស់​បាន​។

ជំងឺ​មុន​
ចូរ​យក​សម្បកចេក​ទៅ​ត្រដុស​នៅ​ពីលើ​កន្លែង​ដែល​កើត​មុន​ជា​រៀងរាល់​យប់​មុនពេល​ចូល​គេង​។ ការធ្វើ​បែប​នេះ​នឹង​កាត់បន្ថយ​ការ​រលាក ព្រមទាំង​មិន​ឱ្យ​មុន​នោះ​បែក​មុខ​ទៀត​ផង​។

ស្នាម​ជាំ​
ដោយ​យោង​ទៅតាម​សមាសធាតុ​នៃ​ការលូតលាស់​ឡើងវិញ​ខ្លាំង​របស់​វា ផ្លែ​ចេក​ពិតជា​អាច​ពន្លឿន​ដល់​ដំណើរការ​ជា​ឡើង​វិញ​នៃ​កន្លែង​ដែល​ជាំៗ​បាន​។

កន្ទួល​រមាស់​
វា​គឺជា​ការ​ព្យាបាល​សម្រាប់​អាការៈ​កន្ទួល​រមាស់ដ៏​អស្ចារ្យ​មួយ​។ ចូរ​យក​សម្បកចេក​ទៅ​ត្រដុស​នៅលើ​កន្លែង​ដែល​មាន​កន្ទួលរ​មាស់​នោះ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​រហូតដល់​លែងរ​មាស់​ទៅ​។

ស្រែង​
សម្បកចេក​មាន​សមត្ថ​ភាព​ផ្តល់​សំណើម​ដល់​ស្បែក បំបាត់​ការ​រមាស់ និង​ព្យាបាល​អា​ការៈស្រែង​ក្នុង   រយៈពេល​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​។ ចូរ​ត្រដុស​សម្បកចេក​នៅ​កន្លែង​ដែល​មាន​បញ្ហា​នោះ​ម្តង ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​។

សត្វល្អិត​ទិច ឬ​ខាំ​
ការ​ត្រដុស​សម្បកចេក​នៅ​លើ​កន្លែង​សត្វល្អិត​ទិច ឬ​ខាំ​នឹង​ជួយ​កាត់បន្ថយ​ការ​រមាស់​នៅលើ​ស្បែក     បាន​។

ធ្មេញ​ស​ស្អាត​
ចូរ​ត្រដុស​សម្បកចេក​នៅលើ​ធ្មេញ​ជា​រៀងរាល់ថ្ងៃ​ឱ្យ​បាន​យូរ​បន្តិច​។ នោះ​អ្នកនឹង​សម្គាល់​ឃើញ​ភាពខុស​គ្នា​ឡើង​វិញ​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ក្រោយ​។

ដោះស្រាយ​បញ្ហា​ឬ​ស​ដូង​បាត​
សម្បកចេក​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការព្យាបាល​ជំងឺ​ឬ​ស​ដូង​បាត​ដែរ​។ ចូរ​ត្រដុស​សម្បកចេក​នៅ​លើ​កន្លែង​ដែល​មាន​ឬ​ស​ដូង​បាត​រយៈពេល​ប្រហែល ៥​នាទី​។ ចូរ​ធ្វើបែបនេះ​ម្តង​ហើយ​ម្តង​ទៀត​ចំនួន ៤ ទៅ​៥​ដង​ក្នុង​មួយថ្ងៃ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។