តើ​នឹង​មាន​អ្វី​កើតឡើង កាលណា​អ្នក​ដាក់​ទឹកកក​មួយ​ដុំ​ត្រង់ចំណុច feng fu?

តើ​នឹង​មាន​អ្វី​កើតឡើង កាលណា​អ្នក​ដាក់​ទឹកកក​មួយ​ដុំ​ត្រង់ចំណុច feng fu?

​វេជ្ជសាស្ត្រ​បុរាណ​ចិន​បាន​ចាត់ទុក​សព៌ាង្គកាយ​របស់​យើង​ថា​គឺជា​ប្រព័ន្ធ​ថាមពល​មួយ ហើយ​បាន​ប្រើ​របៀប​ព្យាបាល​ផ្សេងៗ ដូចជា​ការចាក់​ម្ជុល​វិទ្យាសាស្ត្រ និង​ការធ្វើ​ម៉ាស្សា​ជាដើម ដើម្បី​ជំរុញ​ឱ្យមាន​លំហូរ​ថាមពល និង​ដំណើរការ​ល្អ​របស់​សរី​រាង្គ​នានា​។ គេ​បាន​កំណត់​ឃើញ​មាន​ចំណុច​ពិសេសៗ​ជាច្រើន ដែល​បើកាលណា​គេ​សង្កត់​ត្រង់នោះ​ទៅ វា​នឹង​ធ្វើឱ្យ​មាន​សុខភាព​ល្អ ទាំង​ខាង​ផ្លូវកាយ ទាំង​ផ្លូវចិត្ត​។​

​ចំណុច​មួយ​ដែល​ស្ថិតនៅត្រង់​ជើងសក់​លើ​កញ្ចឹងក គេ​ហៅថា​"​ហ្វេ​ង​ហ្វ៊ូ feng fu" មានន័យ​ថា​"​វិមាន​ខ្យល់​បក់​"​។ ចំណុច​នេះ​សំខាន់​ខ្លាំងណាស់ បើ​គេ​យក​ទឹកកក​១​ដុំ​មក​ដាក់​ត្រង់នេះ វា​នឹង​ធ្វើឱ្យ​ថាមពល​កើនឡើង​ទ្វេដង បំបាត់​ការឈឺចាប់​ផ្សេងៗ និង​បង្កា​រការ​ចាស់​មុន​អាយុ​បាន ធ្វើឱ្យ​ជីវិត​មាន​ភាព​ស្រស់ស្រាយ​ឡើង​។​

កន្លងមក នរណាៗ​ក៏​សុទ្ធតែ​ចង់​នៅ​ក្មេង​មិន​ចង់​ចាស់ និង​ចង់​រស់នៅ​បាន​យូរអង្វែង​។ យើង​បាន​ស្វះស្វែង​រក​វិធី​ផ្សេងៗ​ដើម្បី​ឱ្យ​បាន​ដូច្នេះ ហើយ​ខិតខំ​ហាត់ប្រាណ ញ៉ាំ​ចំណី​អាហារ​ដែល​ធ្វើឱ្យ​មាន​សុខភាព និង​គ្រប់គ្រង​ស្ត្រេ​សមិន​ឱ្យ​កើតមាន​។

ឥឡូវ សូម​សាកល្បង​វិធី​បុរាណ​ចិន​នេះ​ល​មើល​!

ចូរ​ដាក់​ដុំ​ទឹកកក​ត្រង់ចំណុច​ហ្វេ​ង​ហ្វ៊ូ​ឱ្យបាន​២០​នាទី​។​

គេ​និយាយថា​វា​នឹង​ធ្វើឱ្យ​យើង​៖
១-     ​មាន​អារម្មណ៍​ស្រស់ថ្លា និង​រីករាយ​សប្បាយ​
២-     ​គេង​លក់​ល្អ​
៣-     ​មិន​ចាញ់​រងា​
៤-     ​មាន​ការរំលាយ​អាហារ​ល្អ​
៥-     ​អាច​បង្ការ​ជំងឺ​សរសៃឈាម​បេះដូង​បាន​
៦-     ​បាត់​ឈឺក្បាល​និង​ឈឺធ្មេញ​
៧-     ​មាន​ទី​រ៉ូ​អ៊ីត​ដំណើរការល្អ​
៨-     ​មិន​មាន​ការឈឺចាប់​នៅ​ពេល​មក​រដូវ​៕

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។