​ចូរ​ដោត​ដែក​គោល​លើ​ផ្លែ​ប៉ោម​មុននឹង​ញ៉ាំ​

​ចូរ​ដោត​ដែក​គោល​លើ​ផ្លែ​ប៉ោម​មុននឹង​ញ៉ាំ​

​ធ្វើ​បែប​នេះ​មើលទៅ​ដូចជា​មិន​សម​ទេ ក៏​ប៉ុន្តែ​វា​ពិតជា​អាច​ជួយ​ព្យាបាល​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​បាន​មែន​។​

​អ្វី​ទៅជា​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​?
ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​គឺជា​ការ​មាន​អត្រា​អេ​ម៉ូក្លូ​ប៊ីន​ក្នុងឈាម​តិច​ជាង​ធម្មតា ដោយ​មក​ពី​ខ្វះ​ជាតិ​ដែក​នៅក្នុង​រាងកាយ​។ កង្វះ​ជាតិ​ដែក​នេះ​អាច​បណ្តាលមកពី​រាងកាយ​ស្រូប​បឺត​យក​ជាតិ​ដែក​មិន​បាន​គ្រប់គ្រាន់ ឬ​មាន​ការប្រើប្រាស់​ជាតិ​ដែក​មិនបាន​ល្អ​។​

តើ​ព្យាបាល​យ៉ាងដូចម្តេច​ទៅ​?
គ្រូពេទ្យ​ណែនាំ​ឱ្យ​អ្នកជំងឺ​ញ៉ាំ​ចំណី​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក ឬ​លេបថ្នាំ​ជាតិ​ដែក​តែម្តង និង​ឱ្យ​លេប​វីតាមីន​សេ​ផងដែរ​។​
​ក៏​ប៉ុន្តែ​កាលពី​សម័យ​យូរលង់​ណាស់​មកហើយ នៅ​មិនទាន់មាន​គ្រាប់​ថ្នាំ​ជាតិ​ដែក​ដើម្បី​លេប​នៅ     ឡើយ​ទេ​។ ចាស់ៗ​ពី​មុន​គាត់​បាន​ប្រើ​វិធី​ដ៏​សាមញ្ញ​នេះ គឺ​ដោត​ដែកគោល​លើ​ផ្លែ​ប៉ោម​មុន​នឹង​យកមក​ញ៉ាំ​។ នៅ​មិនទាន់​មាន​ការសិក្សា​វិទ្យាសាស្ត្រ​ណា​ដែល​បញ្ជាក់​ថា​វា​ជា​ការត្រឹមត្រូវ ឬ​ខុស​ដូចម្តេច​ទេ តែ​ការអនុវត្ត​កន្លងមក​ឃើញថា​មាន​ប្រសិទ្ធភាព​មែន​។​

របៀប​ធ្វើ​
លាង​សម្អាត​ដែកគោល​១០​ដើម រួច​ជូត​សម្អាត​ថែមទៀត​ដោយ​អាល់កុល​។ យក​ដែកគោល​ទៅ​ដោត​លើ​ផ្លែ​ប៉ោម​តូច​ល្មម​មួយ ទុកចោល​២៤​ម៉ោង​។ រួច​ហើយ​ដក​ដែកគោល​ចេញ យក​ផ្លែ​ប៉ោម​នោះ​ទៅ​ញ៉ាំ ឬ​ច្របាច់​យក​ទឹក​ញ៉ាំ​ក៏បាន​។​

​ផ្លែ​ប៉ោម​បាន​ស្រូប​បឺត​យក​ជាតិ​ដែក​ពី​ដែកគោល ដោយ​ប្រតិកម្ម​អុកស៊ីតកម្ម​របស់ acide malique របស់​ផ្លែ​ប៉ោម​ទៅលើ​សមាសធាតុ​ហ្វ៊ែ​រីក ឱ្យទៅ​ជា​សមាសធាតុ​ហ្វ៊ែ​រ៉ឺ ដែល​ងាយស្រួល​នឹង​ស្រូប​បឺត​យក​ដោយ​រាងកាយ​។​

អ្នក​អាច​ប្រើ​វិធី​សាមញ្ញ​នេះ​ដើម្បី​បំពេញបន្ថែម​ការហូបចុក​រាល់ថ្ងៃ​បាន ឱ្យ​គ្រប់​២​ខែ នោះ​នឹង​មើលឃើញ​លទ្ធផល​ហើយ​៕

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។