អាថ៌កំបាំង​ដែល​ជួយ​ឱ្យ​គ្រូពេទ្យ​ជនជាតិ​ជប៉ុន​ម្នាក់​អាយុ​វែង​រហូតដល់ ១០៣​ឆ្នាំ និង​សុខភាព​ល្អ​ទៀត​

អាថ៌កំបាំង​ដែល​ជួយ​ឱ្យ​គ្រូពេទ្យ​ជនជាតិ​ជប៉ុន​ម្នាក់​អាយុ​វែង​រហូតដល់ ១០៣​ឆ្នាំ និង​សុខភាព​ល្អ​ទៀត​

​គ្រូពេទ្យ​ជនជាតិ​ជប៉ុន​ម្នាក់​ឈ្មោះ Shigeaki Himohara ដែល​ជា​គ្រូពេទ្យ​ជប៉ុន​អាយុ​ចាស់​ជាងគេ​បំផុត​បាន​ប្រាប់​អំពី​អាថ៌កំបាំង​នៃ​របៀប​រស់នៅ​របស់​គាត់​ដែលនាំឱ្យ​មាន​សុខភាព​ល្អ និង​អាយុ​វែង​ដល់​សព្វថ្ងៃ​។

​គាត់​មាន​អាយុ ១០៣​ឆ្នាំ​ហើយ ប៉ុន្តែ​មើល​ទៅ​រូបរាង​របស់​គាត់​គឺ​មិន​ចាស់​ដល់​ថ្នាក់​ហ្នឹង​ឡើង ចំពោះ​ទម្ងន់​របស់​គាត់​វិញ​គឺ ៦០​គីឡូក្រាម​ប៉ុណ្ណោះ​ហើយក៏​មិន​មាន​អ្វី​ប្រែប្រួល​ចំពោះ​ទម្ងន់​របស់​គាត់​អស់រយៈពេល​ច្រើន​ឆ្នាំ​មក​នេះ​ដែរ​។ គាត់​និយាយ​ថា គន្លឹះ​សំខាន់​ដែលនាំឱ្យ​មាន​សុខភាព​ល្អ និង​អាយុ​វែង​គឺ​ការទទួល​បាន​ជីវជាតិ​ត្រឹមត្រូវ​។

​អាហារ​គឺជា​រឿង​ដ៏​សំខាន់បំផុត​
ចំពោះ​អាហារ​ពេលព្រឹក​របស់​គ្រូពេទ្យ​ម្នាក់​នេះ​មាន​ដូចជា ផ្លែ​ចេក​មួយ​ផ្លែ និង​ទឹក​ផ្លែឈើ​មួយ​កែវ​ដោយ​លាយ​នឹង​ប្រេង​អូ​លីវ​មួយ​ស្លាបព្រា​បាយ​ថែម​ទៀត ឬ​ទឹកដោះគោ​មួយ​កែវ​លាយ​នឹង​ម្សៅសណ្តែក Lentil ។ ប្រេង​អូ​លីវ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​មួយចំនួន ហើយ​ក៏​ពិសេស​សម្រាប់​ប្រព័ន្ធ​បេះដូង​សរសៃឈាម និង​ស្បែក​ដែរ​។ លើសពីនេះទៅទៀត អាហារ​ថ្ងៃត្រង់​របស់​គាត់​វិញ​គឺមាន​តែ​ទឹកដោះគោ​មួយ​កែវ​ជាមួយ​នឹង​នំប៊ី​ស្គី ២ ទៅ​៣​ដុំ​ប៉ុណ្ណោះ​។ ចំណែកឯ​អាហារ​ពេលយប់​វិញ​គឺ​មាន​ផ្លែឈើ ត្រី​បន្តិចបន្តួច​ជាមួយ​នឹង​បាយ ហើយ​សាច់មាន​ជាតិ​ខ្លាញ់​វិញ​គឺ​គាត់​ញ៉ាំ​តែ ៩០​ក្រាម​ប៉ុណ្ណោះ ចំនួន​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​។

ថាមពល​
វេជ្ជបណ្ឌិត​ជនជាតិ​ជប៉ុន​រូប​នេះ​គិតថា វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​មាន​ថាមពល​វិជ្ជមាន​ក្នុង     ខ្លួន​។ ករណីបែបនេះ មនុស្ស​យើង​មិនចាំបាច់​ញ៉ាំ ឬ​គេង​ឡើយ​។ គាត់​ពន្យល់​ទៀត​ថា ឧទាហរណ៍ ក្មេង​តូចៗ​ដែល​ពួកគេ​មាន​ភាព​ភ្ញាក់ផ្អើល​ហើយ​នោះ​គឺ​ភ្លេច​ហើយ​ការ​ញ៉ាំ និង​គេង​។ លើសពីនេះ​ទៅទៀត​គាត់​ថា នៅពេល​មនុស្ស​យើង​ស្រឡាញ់​ចូលចិត្ត​ការងារ​ខ្លួន និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​មិត្តភក្តិ និង​ក្រុមគ្រួសារ​ហើយ​នោះ ពួកគេ​នឹង​មាន​អារម្មណ៍​ពេញលេញ និង​មិន​មាន​ត្រូវការ​តាម​អាហារ ឬ​គេង​ច្រើន​ម៉ោង​ទៀត​ដែរ​។

រស់នៅ​លឿន និង​មាន​គំនិត​វិជ្ជមាន​ចំពោះ​រឿង​អនាគត​
គ្រូពេទ្យ​ម្នាក់​នេះ​និយាយថា ជីវិត​រស់នៅ​ប្រកប​ដោយ​ភាព​មមាញឹក​គឺជា​រឿង​ពិត​ដែល​មាន​ប្រយោជន៍​បំផុត​ព្រោះ​វា​អាច​ជួយ​ឱ្យ​ជីវិត​អ្នក​មាន​ភាព​ស​កម្មបាន​។ ជាមួយគ្នានេះដែរ គាត់​បាន​ណែនាំ​ថា អ្នក​មិនគួរណា​ឆាប់​ចូលនិវត្តន៍​ឡើយ យ៉ាងហោចណាស់​ក៏​មិន​ត្រូវ​ចូល​និវត្តន៍​នៅមុន​អាយុ ៦៥​ឆ្នាំ​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។