​ដំណោះស្រាយ​ងាយៗ​សម្រាប់​អ្នកមាន​ក្លិន​ខ្លួន​មិនល្អ​

​ដំណោះស្រាយ​ងាយៗ​សម្រាប់​អ្នកមាន​ក្លិន​ខ្លួន​មិនល្អ​

​ការ​ដែល​មាន​ក្លិន​ខ្លួន​គឺជា​បញ្ហា​ប្រចាំ​ថ្ងៃ​ថ្ងៃមួយ​ដែល​មនុស្ស​គ្រប់គ្នា​កំពុងតែ​ប្រឈមមុខ​។ ថ្នាំ​បំបាត់​ក្លិន​ខ្លួន​គឺ​ជា​ផលិតផល​មាន​ជាតិគីមី​ដែល អាច​គ្រប់គ្រង​បញ្ហា​ក្លិន​ខ្លួន​បាន​បាន ប៉ុន្តែ​វា​អាច​នឹង​មាន​សារធាតុ​គ្រោះថ្នាក់​ជា​ច្រើន​ដែល​អាច​បណ្តាល​ឱ្យ​ស្ទះ​ក្រពេញ​រន្ធ​ញើស ឬ​មាន​ផល​រំខាន​ដល់​ស្បែក  បាន​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​បែប​ធម្មជាតិ​មួយ​ចំនួន​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​កំចាត់​ក្លិន​ខ្លួន​។​

លាង​សម្អាតខ្លួន​យ៉ាង​ល្អ​
ការ​ងូតទឹក និង​លាង​សម្អាតខ្លួន​គឺជា​រឿង​សំខាន់​ដើម្បី​ចៀសវាង​ការលូតលាស់​មេរោគ​បង្ក​ក្លិន​មិនល្អ​លើ​រាងកាយ​បាន​។ អ្នក​គួរតែ​ងូតទឹក​យ៉ាងហោច​ណាស់​ម្តង​ដែរ​ក្នុង​មួយថ្ងៃ និង​ជួត​ខ្លួន​ឱ្យបាន​ស្ងួត​ល្អ​។ កន្លែង​ដែល​មាន​សំណើម​គឺ​ងាយ​នឹង​មាន​ការលូតលាស់​របស់​បាក់តេរី​ណាស់​។

ក្រូចឆ្មារ​
ចូរ​ត្រដុស​ក្រូចឆ្មារ​នៅលើ​ក្លៀក​ដោយផ្ទាល់ ហើយ​លាងជម្រះ​វា​ជាមួយនឹង​ទឹក​ត្រជាក់ ឬ​លាយ​វា​ជាមួយនឹង​ទឹក​សម្រាប់​ងូត​ក៏​បាន​ដែរ​។

ប្រេង​ដើម​តែ​
ប្រេង​ដើម​តែ​មាន​សមាសធាតុ​ប្រឆាំងនឹង​មេរោគ​បែប​ធម្មជាតិ ហើយក៏​អាច​ផ្តល់​ជា​ក្លិន​ដ៏​ល្អ​មួយ​សម្រាប់​រាងកាយ​ផងដែរ​។ ប្រេង​ដើម​តែ​អាច​កំចាត់​បាក់តេរី​ពី​រាងកាយ និង​ផ្តល់​នូវ​ស្បែក​ដ៏​មាន​សុខភាព​ល្អ​។ ចូរ​លាយប្រេង​ដើមតែ​ពីរ​បី​ដំណក​ជាមួយនឹង​សម្រាប់​ងូត​ហើយ​ចាំ​លាងជម្រះ​វា​វិញ​។

សម្លៀក​បំពាក់​មាន​ជាតិ​សរសៃ​ធម្មជាតិ​
ការ​ស្លៀក​សម្លៀកបំពាក់​ដែល​ស្តើងៗ និង​ធ្វើ​ពី​ជាតិ​សរសៃ​ដូចជា ក្រណាត់​កា​តុង ឬ​សរសៃសូត្រ មិនគួរណា​ស្លៀក​តឹងៗ​ពេក​ឡើយ ព្រោះ​វា​នឹង​មិន​អាច​ឱ្យ​ស្បែក​ងាយស្រួល​ដកដង្ហើម តែ​បង្កើត​ជា​សំណើម​បង្ក​ក្លិន​វិញ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។