ម្រេច ខ្ទឹម និង​ខ្ញី​គួរតែ​ដាក់​ក្នុង​មុខម្ហូប​ណាខ្លះ​?

ម្រេច ខ្ទឹម និង​ខ្ញី​គួរតែ​ដាក់​ក្នុង​មុខម្ហូប​ណាខ្លះ​?

​ស្លឹក​ខ្ទឹម ខ្ញី ខ្ទឹម​ស និង​ម្រេស​សុទ្ធតែ​ជា​របស់​ដែល​ដាក់​ក្នុង​មុខម្ហូប​អាចធ្វើឱ្យ​មុខម្ហូប​ឈ្ងុយ និង​អាច​សម្លាប់​មេរោគ​បាន​ទៀតផង មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែមទាំង​អាច​កាត់​ក្លិន​មិនល្អ​ទៀត ប៉ុន្តែ​តើ​គួរតែ​ដាក់​ក្នុង​មុខម្ហូប​ណា​ទើប​អាច​ធ្វើឱ្យ​កាន់តែ​ឈ្ងុយ ហើយ​មាន​ប្រសិទ្ធភាព​កាន់តែខ្លាំង​នោះ​?

​ម្រេស​ក្រហម​
នៅពេល​ដែល​អ្នក​ចម្អិន​សាច់​ម្តងៗ អ្នក​គួរតែ​ដាក់​ម្រេស​ក្រហម​ឱ្យបាន​ច្រើន ជាពិសេស​សាច់គោ សាច់​ពពែ និង​សាច់​ឆ្កែ​គួរតែ​ដាក់​ឱ្យបាន​ច្រើន ព្រោះ​វា​អាចជួយ​កំចាត់​ជាតិពុល​ពី​ក្នុង​សាច់​ទាំងនោះ​បាន ដូចនេះ​នៅពេល​ដែល​អ្នក​បរិភោគ វា​នឹង​មិន​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ឡើយ​។​
 
ខ្ញី​
នៅពេល​ដែល​អ្នក​ចម្អិន​ត្រី​ផ្សេងៗ មិន​ថា​ត្រី​ប្រភេទ​ណា​ទេ អ្នក​ត្រូវ​តែ​ដាក់​ខ្ញី​ឱ្យបាន​ច្រើន​ដើម្បី​បំបាត់​ក្លិនឆ្អាប​ទាំងនោះ ក្រោយពេល​ដែល​អ្នក​ពិសារ​វា​រួច វា​នឹង​ជួយ​អ្នក​រំលាយ​អាហារ​បាន​លឿន​។​
 ម្រេច ខ្ទឹម និង​ខ្ញី​គួរតែ​ដាក់​ក្នុង​មុខម្ហូប​ណាខ្លះ​?
ស្លឹក​ខ្ទឹម​
ស្លឹក​ខ្ទឹម​អាច​ជួយ​អ្នក​ឱ្យ​ចៀសផុត​ពី​ជំងឺ​ប្រតិកម្ម​ក្រោយពេល​បរិភោគ​ពពួកសត្វ​ដែល​មាន​សំបក​ដូចជា ក្តាម ខ្យង​ខ្ចៅ ដោយ​ធ្វើឱ្យ​អ្នក​ក្អក ឬ​ឈឺពោះ អ្នក​អាច​ដាក់​ស្លឹក​ខ្ទឹម​ឱ្យ​ច្រើន​នៅពេល​ដែល​ចម្អិន​វា នោះ​វា​នឹង​អាច​ធ្វើឱ្យ​អ្នក​បាត់​នូវ​អាកា​រៈទាំង​នោះបាន​។​
 ម្រេច ខ្ទឹម និង​ខ្ញី​គួរតែ​ដាក់​ក្នុង​មុខម្ហូប​ណាខ្លះ​?
ខ្ទឹម​ស​
ពេល​ដែល​អ្នក​ធ្វើ​ម្ហូប​ដោយ​ប្រើ​សាច់មាន់ សាច់​ទា ក្ងាន អ្នក​អាច​ដាក់​ខ្ទឹមស​ឱ្យបាន​ច្រើន ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ម្ហូប​អ្នក​កាន់តែ​ឈ្ងុយ ហើយ​ឆ្ងាញ់ ម្យ៉ាងទៀត​វា​អាច​ជួយ​អ្នក​រំលាយ​អាហារ​បាន​លឿន ជា​ហេតុ​ដែល​មិន​ធ្វើឱ្យ​អ្នក​មាន​អា​ការៈរាករូ​សឡើយ​៕
 ម្រេច ខ្ទឹម និង​ខ្ញី​គួរតែ​ដាក់​ក្នុង​មុខម្ហូប​ណាខ្លះ​?
 ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។