​តើ​មាន​មុខសញ្ញា​អ្វីខ្លះ​ដែល​បង្ហាញ​ថា​សារពាង្គកាយ​ខ្វះ​សារធាតុចិញ្ចឹម​

​តើ​មាន​មុខសញ្ញា​អ្វីខ្លះ​ដែល​បង្ហាញ​ថា​សារពាង្គកាយ​ខ្វះ​សារធាតុចិញ្ចឹម​

​នៅពេល​ដែល​រាងកាយ​អ្នក​ខ្វះ​សារធាតុចិញ្ចឹម វា​នឹង​បង្ហាញ​មក​ក្រៅ​ប្រាប់​អ្នក ប៉ុន្តែ​ទាល់តែ​អ្នកចេះ​សង្កេត ទើប​អ្នក​អាច​ដឹង​ថា​តើ​វា​ខ្វះ​ឬ​មិន​ខ្វះ​។ ដូចនេះ​តើ​វា​មាន​អ្វី​ខ្លះ​ទៅ​?

ប្រេះ​អណ្តាត អណ្តាត​ហើម​
នៅពេល​ដែល​អ្នក​បរិភោគ​អាហា​របួស​យូរ អ្នកនឹង​ងាយ​ខ្វះ​វីតាមីន​B​ខ្លាំងណាស់ នោះ​វា​នឹង​បញ្ចេញ​មក​ក្រៅ​តាមរយៈ​អណ្តាត​ប្រាប់​អ្នក ដូចនេះ​អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​មាន​វីតាមីន​B​ឱ្យបាន​ច្រើន​។​

ចុងមាត់​ប្រេះ​ស្ងួត​
នៅពេល​ដែល​អ្នក​ខ្វះ​វិតាមីន​B1 ចុង​នៃ​បបូរមាត់​អ្នកនឹង​ប្រេះ​ហើយ​ស្ងួត ដូចនេះ​អ្នក​អាច​បរិភោគ​ថ្លើម​សត្វ ពងមាន់​ផ្នែក​លឿង និង​ទឹកដោះគោ​ជាដើម ព្រោះ​វា​មាន​ផ្ទុក​វីតាមីន​នោះ​ជា​ច្រើន​។​

ធ្មេញ​ចេញឈាម​
នៅពេល​ដែល​ធ្មេញ​របស់​អ្នក​មាន​អា​ការៈចេញ​ឈាម នោះ​ប្រហែលជា​អ្នក​ខ្វះ​វីតាមីន​C ដូចនេះ​អ្នក​គួរតែ​បរិភោគ​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន អ្នក​អាច​ពិសារ​បន្លែ​មួយ​ថ្ងៃ​មួយ​គីឡូក្រាម រីឯ​ផ្លែឈើ​២​ទៅ​៣​គ្រាប់​បាន នោះ​វា​នឹង​ធ្វើឱ្យ​រាងកាយ​អ្នក​មាន​វីតាមីន​C​គ្រប់គ្រាន់​។​

ចង្ខុវិញ្ញាណ​ចុះខ្សោយ​នៅពេល​យប់​
នៅពេល​ដែល​អ្នក​មើល​មិន​ច្បាស់​នៅ​ពេលយប់ មានន័យ​ថា​អ្នក​ប្រហែល​ជា​ខ្វះ​វីតាមីន​A ដូចនេះ​អ្នក​គួរតែ​ពិសារ​ការ៉ុត និង​ថ្លើម​ជ្រូក​ឱ្យ​បាន​ច្រើន បើ​ពុំ​ដូច្នោះ​ទេ យូរ​ទៅ​វា​នឹង​ធ្វើឱ្យ​ភ្នែក​អ្នក​ស្ងួត​បាន ហើយ​កាន់តែ​មើល​មិន​ច្បាស់​។​

សម្ពាធ​ឈាម​ឡើង​ខ្ពស់​
នៅពេល​ដែល​អ្នក​ខ្វះ​ប៉ូ​តា​ស្យូម នោះ​វា​ងាយ​ធ្វើឱ្យ​សម្ពាធ​ឈាម​អ្នក​ឡើង​ខ្ពស់​បាន ដូចនេះ​អ្នក​គួរតែ​បរិភោគ​បន្លែ និង​ផ្លែឈើ​ច្រើន ហើយ​មិន​ត្រូវ​ពិសារ​អំបិល​ច្រើន​នោះ​ទេ ជាងនេះទៅទៀត អ្នក​គួរតែ​បរិភោគ​ដំឡូងបារាំង ទឹក​ប៉េងប៉ោះ ចេក ពពួក​ត្រី និង​ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ​ឱ្យបាន​ច្រើន ព្រោះ​វា​មាន​ប៉ូ​តា​ស្យូម​ច្រើន​នៅ​ក្នុង​នោះ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។