​អ្នក​អាច​ញ៉ាំ​អាហារ​មួយចំនួន​មិនទាន់​បាន​ត្រឹមត្រូវ​នៅឡើយ​

​អ្នក​អាច​ញ៉ាំ​អាហារ​មួយចំនួន​មិនទាន់​បាន​ត្រឹមត្រូវ​នៅឡើយ​

​សព្វថ្ងៃនេះ អ្នក​ប្រហែលជា​បាន​ដឹង​និង​បាន​ស្គាល់​រួចមកហើយ ថា​អាហា​រណា​ដែល​ល្អ​ចំពោះ​សុខភាព ហើយ​អ្នក​តែងតែ​ញ៉ាំ​តែ​អាហារ​នោះ មិន​ញ៉ាំ​អ្វី​ដែល​មិនល្អ​ចំពោះ​សុខភាព នោះទេ​។ ក៏ប៉ុន្តែ​ជួនកាល​អ្នក​ញ៉ាំ​អាហារ​ដែល​ថា​ល្អ​នោះ មិនទាន់​បាន​ត្រឹមត្រូវ​នៅឡើយ ធ្វើឱ្យ​អ្នក​មិន​អាច​ទទួលបាន​នូវ​ផល​ល្អ​ទាំងអស់​របស់​វា​បានទេ​។

​ខាងក្រោម​នេះ​គឺជា​កា​ណែនាំ​របស់​នាង​មេ​ចុងភៅ​ម្នាក់ គឺ​នាង Sara Haas ដែល​ជំនាញ​នៅក្នុង​រឿង​ចម្អិន​មុខម្ហូប និង​ជា​អ្នកនាំពាក្យ​របស់ the Academy of Nutrition and Dietetics របស់​អាមេរិក ។​

១- ខ្ទឹម​ស​
 
​ជាតិ allicin ដែល​ជា​អង់​ហ្ស៊ី​ម​ប្រឆាំងនឹង​ជំងឺមហារីក​របស់​ខ្ទឹម​ស មាន​ប្រសិទ្ធភាព​ខ្លាំង​តែ​នៅក្នុង​ពេល​ប៉ះ​ជាមួយ​នឹង​ខ្យល់​។ ដោយហេតុ​នោះ នៅពេល​ដែល​អ្នក​ហាន់​ចិញ្ច្រាំ​ខ្ទឹម​សរួច សូម​កុំ​ប្រញាប់ប្រញាល់​បង់​វា​ទៅ​ក្នុង​ឆ្នាំង​ភ្លាម​ថ្វី​។ សូម​ទុក​វា​ឱ្យបាន​១០​នាទី​សិន ដើម្បីឱ្យ allicin ប៉ះ​ជាមួយ​នឹង​ខ្យល់ ហើយ​ទទួលបាន​នូវ​ប្រសិទ្ធភាព​កាន់តែខ្លាំង​។​

២- គ្រាប់​ធញ្ញជាតិ និង​សណ្តែក​
 ​អ្នក​អាច​ញ៉ាំ​អាហារ​មួយចំនួន​មិនទាន់​បាន​ត្រឹមត្រូវ​នៅឡើយ​
​គ្រាប់​ធញ្ញជាតិ​និង​សណ្តែក​មាន​សមាសធាតុ​មួយ​ឈ្មោះថា phytates នៅ​នឹង​សំបក ដែល​ជា​អង់​ទី​អុកស៊ី​ដង់​មួយ​ដែរ តែ​វា​អាច​នឹង​ទៅ​រុំ​វីតាមីន​និង​ជាតិ​រ៉ែ​មិនឱ្យ​រាងកាយ​ស្រូប​បឺត​យក​បាន​។ ដូច្នេះ បើសិន​ជា​ត្រូវ​ប្រើ​របស់​ទាំងអស់នេះ​នៅ​ក្នុង​អាហារ អ្នក​ត្រូវ​ដាក់​វា​ត្រាំ​ទឹក​ឱ្យបាន​១​យប់​សិន ដើម្បី​ជម្រះ phytates ចោល ហើយ​វា​ក៏​មិន​ធ្វើឱ្យ​ក្រពះ​មាន​ការលំបាក​នឹង​រំលាយ​វា ផងដែរ​។​

៣- យ៉ា​អួ​
 ​អ្នក​អាច​ញ៉ាំ​អាហារ​មួយចំនួន​មិនទាន់​បាន​ត្រឹមត្រូវ​នៅឡើយ​
​នៅពេល​ដែល​អ្នក​បើក​គម្រប​ប្រអប់​យ៉ា​អួ​ឡើង អ្នក​តែងតែ​ឃើញ​ទឹកស​ថ្លា​មួយ​នៅ​ពី​ខាងលើ ដែល​អ្នក​ច្រើនតែ​ផ្ទេរ​សម្រិត​វា​ចោល​។ ត្រូវ​ដឹង​ថា​ទឹក​នោះ​វា​មាន​ប្រូតេអ៊ីន វីតាមីន​បេ​១២ និង​ជាតិ​រ៉ែ​មួយចំនួន​។ ដូច្នេះ សូម​កុំ​សម្រិត​វា​ចោល​ថ្វី តែ​ត្រូវ​កូរ​យ៉ា​អួ​ឱ្យ​សព្វ​ដើម្បី​ឱ្យ​វា​រលាយ​ចូលគ្នា​វិញ មុន​នឹង​ញ៉ាំ​វា​។​

៤- ប៉េង​ប៉ោះ​
 ​អ្នក​អាច​ញ៉ាំ​អាហារ​មួយចំនួន​មិនទាន់​បាន​ត្រឹមត្រូវ​នៅឡើយ​
​ប៉េងប៉ោះ​ទុំ ស្រស់​ធ្វើឱ្យ​បន្លែ​សាឡា​ត់​ឬ​សាន់​វិក​កាន់តែ​មាន​រសជាតិ​ឆ្ងាញ់​។ ក៏​ប៉ុន្តែ​បើ​ចង់​ទទួលយក​សារធាតុ lycopene ដែលជា​អ្នក​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​មហារីក​និង​ជំងឺ​បេះដូង​នោះ អ្នក​ត្រូវ​ចម្អិន​វា​វិញ​សិន​។​

៥-  សាច់​អាំង​
 ​អ្នក​អាច​ញ៉ាំ​អាហារ​មួយចំនួន​មិនទាន់​បាន​ត្រឹមត្រូវ​នៅឡើយ​
​ការ​អាំង​សាច់​ក្រោម​កម្តៅ​ក្តៅ​ខ្លាំងពេក​អាច​បង្កើនហា​និ​ភ័យ​កើត​មហារីក​បាន ព្រោះ​វា​ធ្វើឱ្យ​កកើត​ជាតិគីមី​ពីរ​ដែល​មាន​សក្តានុពល​នៅក្នុង​ការបង្ក​មហារីក គឺ heterocyclic amines (HCAs) និង polycyclic aromatic hydrocarbons (PAHs)​។ បើ​មាន​អណ្តាតភ្លើង​ផង នោះ​រឹតតែ​មាន​គ្រោះថ្នាក់​ខ្លាំង​ទៅទៀត​។ យក​ល្អ ត្រូវ​អាំង​ក្រោម​កម្តៅ​ក្តៅ​តិចៗ បាន​ហើយ​។​

៦- ប្រូខូ​លី​
 ​អ្នក​អាច​ញ៉ាំ​អាហារ​មួយចំនួន​មិនទាន់​បាន​ត្រឹមត្រូវ​នៅឡើយ​
​បើ​តាម​ការសិក្សា​របស់​ចិន​មួយ​កាលពី​ឆ្នាំ​២០០៩ ប្រូកូ​លីនឹង​នៅ​រក្សា​វីតាមីន ជាតិ​ក្លរ៉ូ​ហ្វ៊ីល អង់​ទី​អុក​ស៊ីដង់ និង​សារជាតិ​ប្រឆាំង​នឹង​មហារីក​ផ្សេងទៀត បើកាលណា​គេ​ញ៉ាំ​វា​ឆៅ ឬ​ចំហុយ​។ ការដាក់​ប្រូកូ​លី​ស្ងោរ ឬ​ឆា​នឹង​ធ្វើឱ្យ​វា​បាត់បង់​អស់​នូវ​គុណសម្បត្តិ​ទាំងអស់​ខាងលើនេះ​។​

៧- តែ​ខ្មៅ​
 ​អ្នក​អាច​ញ៉ាំ​អាហារ​មួយចំនួន​មិនទាន់​បាន​ត្រឹមត្រូវ​នៅឡើយ​
​បើ​ញ៉ាំ​តែ​ខ្មៅ សូម​កុំ​ដាក់​ថែម​ទឹកដោះគោ​ថ្វី​។ វា​នឹង​មិន​មាន​ប៉ះពាល់​អង់​ទី​អុកស៊ី​ដង់​របស់តែ​ទេ ក៏ប៉ុន្តែ​ប្រូតេអ៊ីន​របស់​ទឹកដោះ​នឹង​ទៅ​រុំ​ព័ទ្ធ catechins របស់​តែ ដែល​អាច​ជួយ​ដល់​បញ្ហា​សរសៃឈាម​បេះដូង​បាន​៕

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។