ប្រសិទ្ធភាព​ព្យាបាល​រោគ​របស់​ខ្ទឹមបារាំង​

ប្រសិទ្ធភាព​ព្យាបាល​រោគ​របស់​ខ្ទឹមបារាំង​

​មាន​ការទទួលស្គាល់​ជា​ទូទៅ​ហើយ អំពី​គុណសម្បត្តិ​របស់​ខ្ទឹមបារាំង​នៅក្នុង​លាង​សម្អាត​ឈាម សម្លាប់​មេរោគ​និង​ភ្នាក់ងារ​បង្ក​ជំងឺ​ផ្សេងៗ ហើយ​និង​ធ្វើឱ្យ​ស្បែក​ឡើង​ភ្លឺ​ថ្លា​។ ការ​ញ៉ាំ​ខ្ទឹមបារាំង​ធ្វើឱ្យ​មាន​អារម្មណ៍ល្អ ជួយ​ថែរក្សា​សុខភាព​ស្បែក​និង​សក់ និង​កាត់បន្ថយ​ហានិភ័យ​កើត​ជំងឺមហារីក​ទៀត  ផង​។ វេជ្ជសាស្ត្រ​បុរាណ​ចិន​បាន​ប្រើ​ខ្ទឹមបារាំង​នេះ​នៅ​ក្នុង​ការព្យាបាល​ជំងឺ​តាំងពី​រាប់ពាន់​ឆ្នាំ មកម្ល៉េះ​។ ក៏ប៉ុន្តែ​ខ្ទឹមបារាំង​មាន​ប្រសិទ្ធភាព​ជា​ពិសេស​នៅក្នុង​ការធ្វើ​ឱ្យ​ក្រ​ពេញទី​រ៉ូ​អ៊ីត​មាន​ដំណើរការ​ល្អ​។​

អត្ថប្រយោជន៍​មួយចំនួន​របស់​ខ្ទឹម​បារាំង​

១- ខ្ទឹមបារាំង​ជួយ​ធ្វើ​មិន​ឱ្យ​មាន​ការបង្ក​កំណក​ឈាម​
ការសិក្សា​មួយ​ដែល​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិប័ត្រ the Journal of Clinical Investigation បានបង្ហាញ​ថា​សារធាតុ rutine ដែល​មាន​សម្បូរ​ជាច្រើន​នៅក្នុង​ខ្ទឹមបារាំង​និង​ពពួក​ផ្លែ​ក្រូច អាច​រារាំង​មិនឱ្យ​មាន​ការបង្ក​កំណក​ឈាម ដែលនាំឱ្យ​មាន​ការប្រមូលផ្តុំ​ប្លាកែ​ត​នៅក្នុង​សរសៃអាក​ទែរ និង​ការកកើត​ហ្វ៊ី​ប្រី​ន​នៅក្នុង​សរសៃ​វ៉ែន ម្ល៉ោះហើយ​អាចជួយ​បង្ការ​ជំងឺ​បេះ​ដូង​បាន​។​

២- ខ្ទឹមបារាំង​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​
ខ្ទឹមបារាំង​ក៏ដូចជា​ផ្លែ​ប៉ោម​ដែរ គឺ​សម្បូរ​ទៅ​ដោយ​សមាសធាតុ​គីមី​មួយ គឺ quercétine ដែល​ជា​អង់​ទី​អុកស៊ី​ដង់​មួយ​។ ការសិក្សា​មួយ​របស់​សាកលវិទ្យាល័យ the University of Utah នៅក្នុង​ឆ្នាំ​២០០៧ បានបញ្ជាក់​ថា quercétine នេះ​មាន​លក្ខណៈសម្បត្តិ​បញ្ចុះ​សម្ពាធ​ឈាម​បាន​។ វា​ក៏​ការពារ​ផ្ទៃក្នុង​របស់​សរសៃឈាម​មិន​ឱ្យ​ខូចខាត​ផងដែរ ម្ល៉ោះហើយ​ជួយ​មិនឱ្យ​មាន​ជំងឺ​បេះដូង​។​

៣- ខ្ទឹមបារាំង​ជួយ​ធ្វើឱ្យ​ឆ្អឹង​រឹងមាំ​
នៅក្នុង​ឆ្នាំ​២០០៩ សាកលវិទ្យាល័យ the Medical University of South Carolina បាន​ចុះផ្សាយ​លទ្ធផល​នៃ​ការសិក្សា​មួយ​ដែល​បង្ហាញ​ឱ្យឃើញថា នារីៗ​ដែល​ញ៉ាំ​ខ្ទឹមបារាំង​ជា​រៀងរាល់ថ្ងៃ​មាន​ឆ្អឹង​រឹងមាំ​ជាង​អ្នក​ដែល​មិន​ញ៉ាំ​ចំនួន​៥%​ច្រើនជាង និង​ថា​ការ​ញ៉ាំ​ខ្ទឹមបារាំង​ជា​ទៀងទាត់​អាចជួយ​កាត់បន្ថយ​ហានិភ័យ​បាក់​ឆ្អឹងត្រគាក​បាន​២០%​។​

៤- ខ្ទឹមបារាំង​នឹង​វិបត្តិ​របស់​ក្រ​ពេញទី​រ៉ូ​អ៊ីត​
នៅលើ​ពិភពលោក​ទាំងមូល​មាន​មនុស្ស​ប្រហែលជា​២០០​លាន​នាក់​ដែល​មាន​បញ្ហា​នៅ​ក្រពេញ​ទី​រ៉ូ​អ៊ីត ជាពិសេស​គឺ​បញ្ហា​ក្រពេញ​ទី​រ៉ូ​អ៊ីត​ចុះខ្សោយ ដែល​ធ្វើឱ្យ​ចេះ​តែ​អស់កម្លាំង គេង​មិន​លក់ ទម្ងន់​កើន​ឬ​ថយចុះ​មិន​ទៀងទាត់ ជាដើម​។ កាលណា​ក្រ​ពេញទី​រ៉ូ​អ៊ីត​ធ្វើការ​មិន​ប្រក្រតី វា​ធ្វើឱ្យ​មេតាបូលីស​ដំណើរការ​មិន​ពេញលេញ​ទេ​។​

ដើម្បី​កែលំអ​ក្រ​ពេញទី​រ៉ូ​អ៊ីត​ឡើងវិញ លោក​វេជ្ជបណ្ឌិត Dr. Igor Knjazkin នៅ Saint-Petersbourg បាន​ឱ្យ​យោបល់​ថា​ឱ្យ​ប្រើ​ខ្ទឹមបារាំង​ដូចតទៅ​នេះ​៖ មុនពេល​ចូល​គេង សូម​កាត់​ខ្ទឹមបារាំង​ជា​ពីរ​ចំណែក ហើយ​យក​១​កំណាត់​មក​ត្រដុស​វិលៗ​ជុំវិញ​ក និង​ទី​កន្លែង​របស់​ក្រពេញ​ទី​រ៉ូ​អ៊ីត​។ រួចហើយ សូម​កុំ​លាង​ទឹក​ចេញ​ថ្វី ត្រូវ​ទុក​ចោល​១​យប់​។ ខ្ទឹមបារាំង​នឹង​ធ្វើឱ្យ​ក្រពេញ​ទី​រ៉ូ​អ៊ីត​មាន​ដំណើរការ​ល្អ​ឡើង​វិញ​បាន​។ អ្នក​ក៏​អាច​សាកល្បង​ដាក់​ខ្ទឹមបារាំង​មួយ​ចំណិត​ទៅក្នុង​ស្រោមជើង​នៅពេល​ចូល​គេង ហើយ​ពិនិត្យ​មើល​លទ្ធផល​សម្អាត​ឈាម​របស់​វា​នៅ​ពេល​ព្រឹក​ឡើង​បាន​។​

ក្រៅពី​ខ្ទឹមបារាំង​នេះ អ្នក​ក៏​អាច​ញ៉ាំ​ចំណី​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​អ៊ីយ៉ូត ដូចជា​ស្លែ ត្រី​សមុទ្រ លាស​គ្រុំ ខ្ទឹម​ស ស៊ុត ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​ម្នាស់​ជាដើម ដើម្បី​ធ្វើឱ្យ​ក្រពេញ​ទី​រ៉ូ​អ៊ីត​មាន​ដំណើរការ​ល្អ​។​

គ្រាប់​ល្ពៅ​ក៏​ល្អ​ដែរ ព្រោះ​វា​មាន​ជាតិ​សង្ក​សី​ច្រើន ហើយ​មាន​ទី​រ៉ូស៊ី​ន និង​សេលេ​នី​ញ៉ូម​ផងដែរ ដែល​សុទ្ធតែ​ជា​អ្នក​ជួយ​ដល់​ដំណើរការ​របស់​ក្រពេញ​ទី​រ៉ូ​អ៊ីត​។​

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។