ប្រកាស​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​ទូទាំង​ខេត្តស្វាយរៀង​សម្រាប់​ឆ្នាំ​២០១៦

ដោយ៖ធារ៉ា

​ខេត្តស្វាយរៀង​៖​លោក ប៊ុន ប៊ុន​ណា​រិ​ទ្ទ អគ្គនាយករង​នាយកដ្ឋាន​ទ្រ​ព​សម្បត្តិ​រដ្ឋ និង​ចំណូល មិនមែន​សារពើពន្ធ​នៃ ក្រសួង​សេដ្ឋកិច្ច​និង​បិ​រញ្ញ​វត្ថុ​លោក ម៉ែន វិបុល អភិបាលរង​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​ឆ្នូ ឆ្នាំ​២០១៥​នេះ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ដេញថ្លៃ​ភាស៊ី​គ្រាប់​ប្រភេទ​ទូទាំង​ខេត្តស្វាយរៀង​សម្រាប់​ឆ្នាំ​២០១៦​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តស្វាយរៀង​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​តំណាង​ក្រសួង មន្ទីរ ក្រុង ស្រុក ដែលមាន​ការពាក់ព័ន្ធ និង​អតិថិជន​ដែលជា​អ្នកចូលរួម​ដេញថ្លៃ​ផងដែរ​។​

​លោក ជួ​សុធី ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញវត្ថុ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា តំលៃ​ថ្លៃ​មូលដ្ឋាន​រួម​សំរាប់​ការធ្វើ​អា​ជី​កម្ម​ភាស៊ី​មាន​រយៈពេល​មួយឆ្នាំ​ដែល​គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦​រហូតដល់​ថ្ងៃទី​៣១ ខែ​ឆ្នូ ឆ្នាំ​២០១៦ សរុប​មាន​ទឹកប្រាក់​ចំនួន​៤៧១;៨០០០០០​រៀល​មាន​ចំនួន​៩​ទីតាំង​ទូទាំង​ខេត្តស្វាយរៀង​។​

​លោក ប៊ុន ប៊ុន​ណា​រិ​ទ្ទ និង​លោក ម៉ែន វិបុល បាន​មានប្រសាសន៍ថា នៅពេលដែល​អតិថិជន​ដេញថ្លៃ​បាន​ហើយ​ត្រូវតែ​អភិវឌ្ឍន៍​អ្នក​ទា​ភាស៊ី​ត្រូវមាន​សំលៀកបំពាក់​សមរម្យ​ហើយ​ការបង់​ភាស៊ី​ត្រូវ​ធ្វើយ៉ាងណា​គី​បង់​ចូល​រដ្ឋ​ឲ្យ​ទៀងទាត់​មិនត្រូវ​យឺតយ៉ាវ​ឡើយ​ហើយ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ត្រូវធ្វើ​របាយការណ៍​ការបង់​ចំណូល​ឲ្យ​ទៀងទាត់​ធ្វើទៅ​ក្រសួង​នៅក្នុង​សប្ដាហ៍​ទីមួយ​នា​ខែ​បន្ទាប់​(​ខាង​នាយកដ្ឋាន​គ្រប់គ្រង​ចំណូល​ថវិការ​របស់រ​ដ្ឋ​)​ឲ្យ​មន្ទីរ​រៀបចំ​ធ្វើបញ្ជី​សា​ពើ​ភ​ណ្ឌ័​របស់​ផ្សារ​នីមួយៗ​រួច​ផ្ញើ​ទៅកាន់​ក្រសួង​ហិរញ្ញវត្ថុ​ទាំង​ផ្សារ​វិនិយោគ​ពីព្រោះ​នៅពេល​បញ្ចា​ប់​កិច្ចសន្យា​ផ្សារ​ទាំងអស់​និង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋ​វិញ​។​

​បន្ទាប់មក​លោក ម៉ែន វិបុល បានលើកឡើង​ដល់​អ្នក​មាន​សិទ្ធិ​ចូលរួម​ដេញថ្លៃ​ថា ហាម​ឃុបឃិត​គ្នា​ជាដាច់ខាត​(​ជាពិសេស​នៅ​ដំណាក់កាល​ទី​៣)​សូម​ឲ្យ​មាន​ភាពច្បាស់លាស់​នៅ​មូលដ្ឋាន​ដែល​យើង​ដេញថ្លៃ​បាន សូម​ឲ្យ​ម្ចាស់​ដេញ​ភាស៊ី​ដែល​ដេញ​បាន​ហើយ​ត្រូវយក​តំលៃ​ទៅតាម​សៀវភៅ​បន្ទុក​ដែល​មន្ទីរ​និង​ក្រសួង​សេដ្ឋកិច្ច​ជា​អ្នកកំណត់​និង​បិទ​តារាង​តំលៃ​ភាស៊ី​គ្រប់មុខ​នៅតាម​ផ្សារ​គ្រប់​ទីកន្លែង​។​

​ក្រោយពី​ដេញថ្លៃ​ភាស៊ី​បាន​ហើយ អតិថិជន​ត្រូវ​បង់ថ្លៃ​ប្រាក់​កក​មុន​បង្គ្រប់​ឲ្យ​អស់​និង​ឲ្យ​បាន​ទៀងទាត់​គ្រប់​ចំនួន​ហើយ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ជៀសវាង​មាន​បញ្ហា​ដែល​កើតមានឡើង​៕

ប្រកាស​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​ទូទាំង​ខេត្តស្វាយរៀង​សម្រាប់​ឆ្នាំ​២០១៦
ប្រកាស​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​ទូទាំង​ខេត្តស្វាយរៀង​សម្រាប់​ឆ្នាំ​២០១៦
ប្រកាស​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​ទូទាំង​ខេត្តស្វាយរៀង​សម្រាប់​ឆ្នាំ​២០១៦