​ចោរ​អាកា​ចូល​ប្លន់​ផ្ទះ​ថៅកែ​ម៉ាស៊ីនកិនស្រូវ​នៅ​ស្រុក​សង្កែ​យក​អស់​ជាង​១​ម៉ឺន​ដុល្លារ​

ខេត្តបាត់ដំបង​៖​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ពី​៤​ទៅ​៥​នាក់ ប្រដាប់​ដោយ​កាំភ្លើង AK មួយ​ដើម និង​កាំភ្លើងខ្លី​២​ដើម បាន​ចូលទៅ​ធ្វើ​សកម្មភាព ប្លន់​នៅផ្ទះ​ថៅកែ​រោង​ម៉ាស៊ីនកិនស្រូវ នៅ​ភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង នៅ​យប់​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥​នេះ ។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ប្រាប់ថា ក្រុមចោរ​បាន​យកលុយ​អស់​ជាង​១​ម៉ឺន​ដុល្លារ មុនពេល​រត់គេចខ្លួន​បាត់​។ នៅពេលនេះ​កម្លាំង​សមត្ថកិច្ច ជាច្រើន​នាក់​បាន និង​កំពុង​ដេញតាម ហើយ​ឡោម​ព័ន្ធ​នៅក្នុង​ព្រៃ ដើម្បី​តាម​បង្ក្រាប និង​ចាប់ខ្លួន​ក្រុមចោរ​ទាំងនោះ​៕