​សម្តេច​តេ​ជោ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ជំរឿន​កសិកម្ម​

រាជធានី​ភ្នំពេញ​៖ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥​នេះ បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ នៃ​លទ្ធផល​ចុងក្រោយ​ជំរឿន​កសិកម្ម​កម្ពុជា ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។​

​ក្នុង​របាយការណ៍​បាន​បង្ហាញថា គ្រួ​សារបាន​ចុះបញ្ជី​ជំរឿន​មាន​២,៦​លាន​គ្រួសារ​, ការកាន់កាប់​កសិកម្ម​គ្រួសារ​មាន​២,១​លាន​, ផ្ទៃដី​សរុប​នៃ​គ្រួសារ​កាន់កាប់​កសិកម្ម​មាន ៣,៣ លាន​ហិកតា​។ ចំនួន​គ្រួសារ​ធ្វើ​នេសាទ ឬ​វារីវប្បកម្ម​ពី​គ្រួ​សារបាន​ចុះបញ្ជី​ទាំងអស់​មាន ៥២៥.៥២​គ្រួសារ​៕

​សម្តេច​តេ​ជោ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ជំរឿន​កសិកម្ម​
​សម្តេច​តេ​ជោ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ជំរឿន​កសិកម្ម​