CNRP សម្រេច​ឲ្យ​លោក កឹម សុខា ដឹកនាំ​គណៈប្រតិភូ​ជួបចរចា​ជាមួយ​CPP

រាជធានី​ភ្នំពេញ​៖​យោងតាម​ការលើកឡើង របស់លោក កឹម សុខា នៅលើ Facebook របស់លោក នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ​នេះ បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍ របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រជុំ​សម្រេច​ឲ្យ​ដឹកនាំ​គណៈប្រតិភូ ដើម្បី​ជួបចរចា​ជាមួយ CPP​។​

​ការសម្រេច​ប្រគល់​ឲ្យ​លោក កឹម សុខា បែបនេះ ធ្វើឡើង​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម​ប្រជុំ​ជាមួយ​លោក សម រង្ស៊ី តាមរយៈ​ប្រព័ន្ធ Skype នៅ​ថ្ងៃទី​០៩ ខែធ្នូ ម្សិលមិញ នៅ​ទីស្នាក់ការ​កណ្តាល នា​ក្រុងភ្នំពេញ​៕

CNRP សម្រេច​ឲ្យ​លោក កឹម សុខា ដឹកនាំ​គណៈប្រតិភូ​ជួបចរចា​ជាមួយ​CPP