ពល​ការិនី​ខ្មែរ​រងគ្រោះ​នៅ​ម៉ាឡេស៊ី​៤​រូប​ត្រូវបាន​ជួយសង្គ្រោះ នឹង​បញ្ជូនមក​កម្ពុជា​ថ្ងៃស្អែក​

រាជធានី​ភ្នំពេញ​៖​ពល​ការិនី​៤​រូប ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ជួប​ការលំបាក​ក្នុង​បំពេញការងារ ត្រូវបាន​ស្ថានទូតកម្ពុជា​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី ជួយសង្គ្រោះ​ឲ្យ​វិល​ត្រឡប់មក​កម្ពុជា​វិញ ។ នេះ​បើ​យោង​លិខិត​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៥​។​

​យោងតាម​លិខិត​ដដែល​បាន​អោយដឹងទៀតថា ពល​ការិនី​ខ្មែរ​ទាំង​០៤​នាក់​នោះ មានឈ្មោះ កន សុខ​ជា អាយុ​៣២​ឆ្នាំ និង​ឈ្មោះ​ម៉េ​ន ឈុន​អ៊ី អាយុ​១៦​ឆ្នាំ រសនៅ​ខេត្ត កំពង់ចាម​ដូចគ្នា បាន​ទៅធ្វើ​ការ​តាម​ផ្ទះ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី តាំងពី​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ ២០១៥ និង​បានមក​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ ២០១៥ សុំ​ជួយ​អោយបាន​ត្រឡប់មកផ្ទះ​វិញ​។ ពល​ការិនី​ទាំងពីរ​រូបនេះ នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ ២០១៥ វេលា​ម៉ោង ០៧​និង​៥០ នាទី​ព្រឹក​៕

ពល​ការិនី​ខ្មែរ​រងគ្រោះ​នៅ​ម៉ាឡេស៊ី​៤​រូប​ត្រូវបាន​ជួយសង្គ្រោះ នឹង​បញ្ជូនមក​កម្ពុជា​ថ្ងៃស្អែក​