បញ្ជូន​ខ្លួន​ជន​ជា​ឪពុក​ដែល​រំ​លោ​កូនស្រី​បង្កើត​អាយុ​៧​ឆ្នាំ​មក​តុលាការ

ខេត្តក្រចេះ​៖​ជនសង្ស័យ​ជា​ឪពុក​មាន​ច​រិ​ក​ដូច​សត្វ​តិរច្ឆាន​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​សកម្មភាព ចាប់រំលោភ​កូនស្រី បង្កើត​អាយុ​៧​ឆ្នាំ​រហូត​បានសម្រេច ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សំបូរ​ចាប់​ឃាត់ខ្លួន និង​បញ្ជូនមក​តុលាការ នា​រសៀល​ថ្ងៃទី​៩ ខែធ្នូ ។​នេះបើតាមការចុះផ្សាយគេហទំព័រអគ្គស្នងការនគរបាលជាតិ។

​ជន​ជា​ឪពុក​មាន​ច​រិ​ក​អន់​ជាង​សត្វ​នេះ​ឈ្មោះ ស្រឹម តុលា អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ដូន​មាស ឃុំ​សំបូរ ស្រុក​សំបូរ ។ ជននេះ​ត្រូវបាន​នគរបាល​សន្និដ្ឋាន​ថា អាចជា​មនុស្ស​មាន​សតិ​មិនល្អ​។ ចំណែកឯ​ក្មេងស្រី​រងគ្រោះ អាយុ​៧​ឆ្នាំ ជា​កូន ស្រី​ទោល ក្នុង​គ្រួសារ​មួយ​នេះ​។​

​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​លោក អនុសេនីយ៍ឯក ឈិន សំបូរ អធិការរង នគរបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹងថា សកម្មភាព​ដែល​ជននេះ​បាន​ចាប់រំលោភ​កូនស្រី គឺ​បាន ធ្វើឡើង​តាំងពី​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា នៅ​និង​លើផ្ទះ​របស់ខ្លួន ខណៈដែល​ស្ត្រី​ជា​ប្រព​ន្ឋ​មិន​នៅផ្ទះ​។​

​ក្រោយពី​ធ្វើ​សកម្មភាព​ដ៏ ថោកទាប​បែបនេះ​រួច ជននេះ​បាន គេចខ្លួន​ទៅធ្វើ​ការ​នៅ​ក្រុមហ៊ុន​មួយ​នៅក្នុង​ស្រុក​សំបូរ​។ តែ​ក៏​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក បាន​ចុះ​ចាប់​ឃាត់ខ្លួន​នៅ រសៀល​ថ្ងៃទី​៨ ខែធ្នូ ​។​

​បើតាម​ការឆ្លើយ​សារភាព​ជននេះ​បាន ឆ្លើយ​ប្រាប់​នគរបាល​ថា ខ្លួន​ពិតជា​បានធ្វើ សកម្មភាព​ចាប់រំលោភ​កូនស្រី​បង្កើត ខ្លួន​បានសម្រេច​ម្តង​ពិតមែន​។​

 ដោយឡែក​ចំពោះ​ក្មេងស្រី​រងគ្រោះ ក្រោយពី​ទទួលរង​នូវ​ពី​ការ ចាប់រំលោភ​នេះ​រួច​គឺ ប្រឈម​និង​បញ្ហា​សុខភាព ស្ថិតក្នុង សភាព​ស្លេកស្លាំង ហើយក៏​កំពុងតែ​នាំទៅ​ព្យាបាល ផងដែរ​។​

​លោក​ឈិន  សំបូរ អធិការរង​នគរបាល​ស្រុក​សំបូរ ក៏បាន​បញ្ជាក់ថា ក្រោយ​មានការ​ឃាត់ខ្លួន និង​ទទួលស្គាល់​នូវ​ទោសកំហុស ជននេះ​ត្រូវបាន​កម្លាំង​នគរបាល កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​៕

បញ្ជូន​ខ្លួន​ជន​ជា​ឪពុក​ដែល​រំ​លោ​កូនស្រី​បង្កើត​អាយុ​៧​ឆ្នាំ​មក​តុលាការ