ប្រារព្ធ​ខួប​ទិវា​ជនពិការ​អន្តរជាតិ​៣​ឆ្នូ​ខួប​ទី​៣៣ និង​ជនពិការ​កម្ពុជា​ខួប​ទី​១៧

​ដោយ​៖​ធារ៉ា​

​ខេត្តស្វាយរៀង​៖​​ប្រារព្ធ​ទិវា​ជនពិការ​អន្តរជាតិ​៣​ឆ្នូ​ខួប​លើក​ទី​៣៣​និង​ទិវា​ជនពិការ​កម្ពុជា​ខួប​លើក​ទី​១៧​ឆ្នាំ​២១០៥ ក្រោម​ប្រធានបទ​«កង្វល់​របស់​អ្នក​ដំណោះស្រាយ​របស់​យើង​»​។ ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាស្រុក​កំពង់រោទិ៍​ខេត្តស្វាយរៀង ក្រោម​វត្តមាន​លោក ពេជ្រ សាវ៉ា​ន់ អភិបាលស្រុក​កំពង់រោទិ៍ លោកស្រី​តំណាង​អង្ក​ការ​ដៃគូ និង​អស់លោក លោកស្រី សមាជិក​សមា​ជីកា​ដែលជា​ជនពិការ​ទូទាំង​ស្រុក​កំពង់រោទិ៍ ។​

​លោកស្រី សំ សម្បត្តិ ប្រធាន​អង្គការ​ស្រុក​កំពង​រោទិ៍ ខេត្តស្វាយរៀង បាន​អាន​នូវ​សារលិខិត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​.​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​ក្នុងឱកាស​ទិវា​ជនពិការ​កម្ពុជា​លើក​ទី​១៧​និង​ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី​៣៣​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៥​ដោយ​នៅក្នុង​សារលិខិត​នោះបាន​សង្កត់ធ្ងន់ថា ការ​ប្រារព្ធ​ទិវា​នេះ​គឺជា​ការបង្ហាញ​អំពី​ឆ​ន្ទះ​និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុងកា​លើកកម្ពស់​សិទ្ធិសេរីភាព​និង​សុខុមាលភាព​ជនពិការ​ហើយ​ជាការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ជនរួមជាតិ​យើង​ទាំងអស់​សូមជួយ​ផ្តល់​ការគាំទ្រ​ដោយ​គ្មាន​ការរើសអើង​ចំពោះ​បងប្អូន​ជនពិការ​ដែលជា​ធនធាន​មិនអាច​មើលរំលង​បាន​ក្នុង​ការចូលរួម​ការអភិវឌ្ឍ​ប្រទេសជាតិ​។​ទិវា​ជនពិការ​កម្ពុជា​និង​ទិវា​ជនពិការ​អន្តរជាតិ​ឆ្នាំនេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ​«​រួមគ្នា​បង្កលក្ខណៈ​ងាយស្រួល​ដល់​ជនពិការ​ដើម្បី​ស្ថាន​គ្មាន​ពិការភាព​»​ដើម្បី​អបអរសាទរ​ចំពោះ​ជោគជ័យ​លើ​វិស័យ​សុខុមាលភាព​ជន​នៅ​កម្ពុជា​ជាពិសេស​ការការពារ​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​ការ​ទប់​ស្តា​ត់​ការកាត់បន្ថយ​និង​ការលុបបំបាត់​ការរើសអើង​ជនពិការ​ព្រមទាំង​ការស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា សតិបញ្ញា និង​វិជ្ជាជីវៈ​សំដៅ​ធានា​លទ្ធភាព​ក្នុងការ​ចូលរួម​ដ៏​ពេញលេញ​និង​ដោយ​ស្មើភាព​នៃ​ជនពិការ​ក្នុង​គ្រប់​សកម្មភាព​សង្គម​នា​នា​ស្របតាម​ច្បាប់​ស្តីពី​កិច្ចការពារ​និង​លើកកម្ពស់​សិទ្ធិ​ជនពិការ​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ​ទសវត្សរ៍​ជនពិការ​ឆ្នាំ​២០១៣-២០២២​និង​យុទ្ធសាស្ត្រ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន​ក្នុង​វិស័យ​ពិការភាព​សំដៅ​ឲ្យ​ជនពិការ​និង​ក្រុមគ្រួសារ​មាន​គុណភាព​ជីវិត​ល្អប្រសើរ​និង​ចូលរួម​យ៉ាងសកម្ម​ពេញ​ដោយ​ស្មើភាព​គ្នា​ក្នុងសង្គម​ដែលមាន​ការគោរព​សិទ្ធិ​និង​សេចក្តីថ្លៃថ្នូ​ព្រមទាំង​ការដាក់បញ្ចូល​បញ្ហា​ពិការភាព​ក្នុង​គ្រប់​វិស័យ​តាមរយៈ​ការជំរុញ​ឲ្យ​មានការ​ចូលរួម​ពី​ស្ថាន​ប័ន​រដ្ឋ​វិស័យ​ឯកជន​សង្គម​ស៊ីវិល​និង​ដៃគូ​អភិវឌ្ឍ​នានា​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ជនពិការ​កម្ពុជា​គ្រប់រូប​៕

ប្រារព្ធ​ខួប​ទិវា​ជនពិការ​អន្តរជាតិ​៣​ឆ្នូ​ខួប​ទី​៣៣ និង​ជនពិការ​កម្ពុជា​ខួប​ទី​១៧
ប្រារព្ធ​ខួប​ទិវា​ជនពិការ​អន្តរជាតិ​៣​ឆ្នូ​ខួប​ទី​៣៣ និង​ជនពិការ​កម្ពុជា​ខួប​ទី​១៧
ប្រារព្ធ​ខួប​ទិវា​ជនពិការ​អន្តរជាតិ​៣​ឆ្នូ​ខួប​ទី​៣៣ និង​ជនពិការ​កម្ពុជា​ខួប​ទី​១៧