​ជនសង្ស័យ​៤​នាក់​បាញ់សម្លាប់​យុវជន​ម្នាក់​ប្លន់​យក​ម៉ូតូ​​នៅ​សង្កាត់​បឹងកក់​២

​រាជធានី​ភ្នំពេញ​៖យុវជន​ម្នាក់​ត្រូវបាន​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បាញ់សម្លាប់​ប្លន់​យក​ម៉ូ​តួ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CR-0063 នៅ​ព្រឹក​ទាបភ្លឺ ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥​នេះ ស្ថិតនៅ​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។​

​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ប្រាប់ថា គ្រា​ដែល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ ស្រាប់តែ​លេចមុខ​ក្រុមចោរប្លន់​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង មួយគ្រឿង​ម៉ាក ស្កុ​ពី​បានធ្វើ​សកម្មភាព​ភ្ជង់​ជនរងគ្រោះ ហើយ​បាញ់សម្លាប់​ប្លន់​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​៕

​ជនសង្ស័យ​៤​នាក់​បាញ់សម្លាប់​យុវជន​ម្នាក់​ប្លន់​យក​ម៉ូតូ​​នៅ​សង្កាត់​បឹងកក់​២