​សម្តេច ហ៊ុន សែន កោតសរសើរ​កីឡាករ​ពិការ​ទាំងអស់ ដែល​នាំយក​មេដាយ​ជូន​ជាតិ​

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា តាមរយៈ Facebook ផ្លូវការ​របស់​សម្តេច​តេ​ជោ បានបង្ហាញ​ពី​ការចូលរួម​អបអរសាទរ និង​កោតសរសើរ​ចំពោះ​កីឡាករ​ពិការ​ទាំងអស់ ដែល​នាំមក​មេដាយ​ជូន​ជាតិ​។​

​សម្តេច​បាន​អបអរសាទរ​ចំពោះ​ជ័យជំនះ​ដែល​កីឡាករ​ពិការ​កម្ពុជា ប៊ុង ហុង បាន​នាំមក​នូវ​មេដាយមាស អំពី​ការប្រកួត​កីឡា​ជនពិការ​អាស៊ាន​លើក​ទី​៨ នៅ​ប្រទេស​សឹង្ហ​បុរី លើ​វិញ្ញាសា​រត់​ល្បឿន​ចម្ងាយ​៤០០​ម៉ែត្រ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​បង្ហោះ​នៅលើ Facebook ដែលមាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​ជ័យជំនះ ដែល​កីឡាករ​ពិការ​កម្ពុជា ប៊ុង ហុង បាន​នាំមក​នូវ​មេដាយមាស អំពី​ការប្រកួត​កីឡា​ជនពិការ​អាស៊ាន​លើក​ទី​៨ នៅ​ប្រទេស​សឹង្ហ​បុរី លើ​វិញ្ញាសា​រត់​ល្បឿន​ចម្ងាយ​៤០០​ម៉ែត្រ (Athletics Men's 400M-T45/46) កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅនេះ​។ ទន្ទឹម​និង​នេះ ខ្ញុំ​ក៏​សូម​កោតសរសើរ និង​លើកទឹកចិត្ត​ចំពោះ​កីឡាករ​ពិការ​ទាំងអស់​ដែល​បាន​នាំមក​នូវ​មេដាយ​សំរិត និង​ប្រាក់​នៅក្នុង​ការប្រកួត​ក​ម្រិ​ត​តំបន់​នេះ​ផងដែរ​។​

​នេះ​សរ​បញ្ជាក់ថា ជនពិការ​យើង​ពិការ​តែ​រាងកាយ​តែ​មិន​ពិការ​ផ្លូវចិត្ត​នោះទេ ហើយ​ថែមទាំង​មាន​សមត្ថភាព​នាំមក​នូវ​កិត្តិយស​ជូន​ជាតិ​ទៀតផង​។ សូម​ជូនពរ​បងប្អូន​ជនពិការ​ទាំងអស់​ជួបតែ​សេចក្តីសុខ​»៕

​សម្តេច ហ៊ុន សែន កោតសរសើរ​កីឡាករ​ពិការ​ទាំងអស់ ដែល​នាំយក​មេដាយ​ជូន​ជាតិ​