​សម្តេច​តេ​ជោ​អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ចំនួន​២

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែធ្នូ ឆ្នាំ​២០១៥​នេះ គណៈរដ្ឋមន្ត្រី បាន​នឹង​កំពុងបើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​ទៅលើ​សេចក្តីព្រាងច្បាប់​ចំនួន​២​។​

​សេចក្តីព្រាងច្បាប់​ចំនួន​២​នេះ រួមមាន​សេចក្តីព្រាងច្បាប់​ស្តីពី​ការដាក់ឱ្យ អនុវត្ត​ប្លង់គោល​ប្រើប្រាស់​ដី នៅ​រាជធានី​ភ្នំពេញ និង​សេចក្តីព្រាង​របាយការណ៍ តាមដាន​លើ​សេចក្តី សង្កេត​សន្និដ្ឋាន​អនុសាសន៍​ទី​១៥ និង​ទី​២១ ចំណុច (​ក )(​ខ​) និង (​គ​) របស់​គណៈកម្មាធិការ លុបបំបាត់​រាល់​ទម្រង់ នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ នៃ​អង្គការសហប្រជាជាតិ​។ ក្រៅពីនោះ​គណៈរដ្ឋមន្ត្រី ក៏​នឹង​ពិភាក្សា លើ​ប្រធានបទ​ផ្សេងៗ​ទៀត បើ​ចាំបាច់​៕

​សម្តេច​តេ​ជោ​អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ចំនួន​២