​អាវុធហត្ថ​ខេត្តព្រៃវែង​ឃាត់ខ្លួន​មនុស្ស​៨​នាក់ ដកហូត​ថ្នាំញៀន​១៦​កញ្ចប់​

ខេត្តព្រៃវែង​៖​ជនសង្ស័យ​៨​នាក់​រួម​នឹង​ថ្នាំញៀន​១៦​កញ្ចប់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ឃាត់ខ្លួន និង​ដកហូត គ្រា​ដែល​ចុះបង្ក្រាប​ការចែក​ចាយ និង​ប្រើប្រាស់​គ្រឿងញៀន​១​ករណី​កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ផ្ទះសំណាក់​គុណ​សិ​ធូ​ណា ភូមិ​លេខ​៤ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ែន ស៊ី​ប៊​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បាន​ប្រាប់ថា កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់ ក្នុងនោះ​មាន​អ្នក​ចែកចាយ​ម្នាក់ និង​ប្រើប្រាស់​០៧​នាក់ ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​១៦​កញ្ចប់​តូច និង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត ក្រោយ​ឃាត់ខ្លួន និង​វត្ថុតាង នាំយក​មកកាន់​មន្ទីរ​យុត្តិធម៌​ខេត្ត ដើម្បី​កសាង​សំណុំ​បញ្ជូន ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕