​សម្តេចក្រុមព្រះ ន​.​រណឫទ្ធិ​ជួប​សំណេះសំណាល​ជាមួយ​យុវជន​បង្ហាញ​គោលនយោបាយ​បក្ស

​រាជធានី​ភ្នំពេញ​៖​សម្តេច​ក្រុម នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស ហ្វ៊ុនស៊ិនប៉ិច កំពុង​ជួប​សំណេះសំណាល ជាមួយ​យុវជន​បក្ស​ប្រមាណ​ជិត​១០០០​នាក់ នា​សណ្ឋាគារ​ភ្នំពេញ ដើម្បី​បង្ហាញ​នូវ​គោលនយោបាយ​បក្ស​សំដៅ​អូសទាញ​ប្រជាប្រិយភាព​នៅពេល បោះឆ្នោត​ឃុំ​សង្កាត់ និង​បោះឆ្នោត​តំណាងរាស្ត្រ​នាពេលខាងមុខ​។ 

​    ​យោងតាម ការ​ឲ្យ​ដឹង​ពី​មន្ត្រី​គណបក្ស​យុវជន ដែល​ចូលរួម​ក្នុង​ពិធី​នេះ គឺ​មកពី​បណ្ដា​សកល​វិទ្យាល័យ និង​វិទ្យាល័យ​នានា ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន គ្រា​ដែល​ពួកគេ​នឹងមាន​ឱកាស​ស្វែងយល់​អំពី​គោលនយោបាយ​ចំនួន​១៥​ចំណុច​របស់ គណបក្ស ហ្វ៊ុនស៊ិនប៉ិច​៕ 

​សម្តេចក្រុមព្រះ ន​.​រណឫទ្ធិ​ជួប​សំណេះសំណាល​ជាមួយ​យុវជន​បង្ហាញ​គោលនយោបាយ​បក្ស
​សម្តេចក្រុមព្រះ ន​.​រណឫទ្ធិ​ជួប​សំណេះសំណាល​ជាមួយ​យុវជន​បង្ហាញ​គោលនយោបាយ​បក្ស