​ខឹង​ឪពុក​ស្តីបន្ទោស​បន្តិចបន្តួច​ដាច់ចិត្ត​ចង​.​ក​.​សម្លាប់ខ្លួន​

ដោយ៖ធារ៉ា

​ខេត្តស្វាយរៀង​៖​យុវជន​ម្នាក់​ជា​សិស្ស​រៀន​ថ្នាក់​ទី​១២​នៅ​វិទ្យាល័យ​ប្រសូត្រ​បានសម្រេច​ចិត្ត​ចងក​សម្លាប់ខ្លួន ដោយសារ​ខឹង​ឪពុក​ស្តីបន្ទោស​បន្តិចបន្តួច​។ ករណីនេះ​ធ្វើ​ឲ្យ​មាន​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​កាលពី​វេលា​ម៉ោ​៩ និង​១០​នាទី​យប់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥​ស្ថិតនៅ​ក្នុងភូមិ ក្បាលថ្នល់ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

 បើតាម​ភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជាមួយគ្នា​បាន​ឲ្យ​ដឹងថា​៖​នៅ​ថ្ងៃកើតហេតុ​ជនរ​គ្រោះ​បាន​ជួយ​លក់ដូរ​ឪពុកម្តាយ​ធម្មតា​ហើយ​ឪពុក​បាន​និយាយថា ឯង​កុំ​ដើ​លេង​ច្រើនពេក​ក្រោយពី​ឪពុក​និយាយ​រួច​ជនរងគ្រោះ​ក៏​ដើ​ទៅផ្ទះ​វិញ​លុះ​ម៉ោង​៩ និង​១០​នាទី​យប់​ស្រាប់តែ​ជនរងគ្រោះ​ចងក​និង​អាវ​នៅលើ​អា​នង​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។​

​បើតាម​សមត្ថកិច្ច​បានដឹងថា ជនរងគ្រោះ​មានឈ្មោះ ជី​ម ស៊ី​នឿន ភេទ​ប្រុស អាយុ ១៧ ឆ្នាំ​ជា​សិស្ស​ថ្នាក់​១២​នៃ​វិទ្យាល័យ​ប្រសូត្រ​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា​មាន​មនុស្ស​ចងក​នោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កណ្តៀ​រាយ​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ពិ​ត្យ​ទៅ​សាកសព​គឺ​ពុំមាន​ស្លាកស្នាម​អ្វី​នោះទេ​បន្ទាប់ពី​ពិ​ត្យ​សាកសព​រួច​ក៏​ប្រគល់​សព​ជនរងគ្រោះ​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​៕

​ខឹង​ឪពុក​ស្តីបន្ទោស​បន្តិចបន្តួច​ដាច់ចិត្ត​ចង​.​ក​.​សម្លាប់ខ្លួន​
​ខឹង​ឪពុក​ស្តីបន្ទោស​បន្តិចបន្តួច​ដាច់ចិត្ត​ចង​.​ក​.​សម្លាប់ខ្លួន​
​ខឹង​ឪពុក​ស្តីបន្ទោស​បន្តិចបន្តួច​ដាច់ចិត្ត​ចង​.​ក​.​សម្លាប់ខ្លួន​