ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​ចែក​អំណោយ​ជូន​ពលរដ្ឋ​ក្រីក្រ​៥០​គ្រួសារ​នៅស្រុក​ពេ​ជ្រា​ដា​

​ខេត្តមណ្ឌលគិរី​៖​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ​៥០​គ្រួសារ​នៅ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥​នេះ បានទទួល​អំណោយ​ជា​សប្បុរសធម៌​ពី​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​ដឹកនាំ​ដោយ លោក ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ និង​លោក អ៊ឹង ស៊ី​តាត​វីឡា ប្រធាន​សាខា​ខេត្ត​មណ្ឌល​គី​រី​និង​ប្រធាន​សាខា​ខេត្ត​ព្រះសីហនុ លោក ទៀ សុខា ។ 

​    ​លោក ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​បាន​មានប្រសាសន៍ថា ជាការ​ពិតណាស់​កិច្ចការងារ​មនុស្ស​ជា​ទិសដៅ​ចំបង ដែល​សមាជិក​ចលនា​យុវ​ជ​កម្ពុជា ក្រុម​១៥៧ គ្រប់​ខេត្ត​ក្រុង គ្រប់រូប​ទាំងអស់ ត្រូវតែ​ធ្វើ ត្រូវតែ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ការខ្វះខាត ប្រជាពលរដ្ឋ​ជួប​ការលំបាក​ផ្សេងៗ​។ 

​    ​លោក ម៉ឹង ពន្លក បាន​បន្តទៀតថា កិច្ចការងារ​មនុស្សធម៌​ដែល​សមាជិក​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ កំពុងតែ​ធ្វើ​សព្វថ្ងៃនេះ គឺ​កើតចេញពី​គំនិត​ផ្តួចផ្តើម​របស់លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ស្ថាបនិក នៃ​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ ក្នុង​បំណង​ជួយ​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ គ្រប់​រូបភាព​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​បក្សពួក​នោះទេ​។ 

​     ប្រធាន​ក្រុមប្រឹក្សាឃុំ​ពូ​ជ្រៃ លោក កើ​ញ រដ្ឋា បាន​ឲ្យ​ដឹងថា ចំណូល​ប្រជាជន ឃុំ​ពូ​ជ្រៃ បានមកពី​ការធ្វើ​ស្រែចំការ ដូចជា ដំណាំ​កសិឧស្សាហ៍កម្ម កៅស៊ូ ដំឡូង​មី សណ្តែក ល្ង ស្រូវ​ស្រែ និង​ចំការ តែ​ដោយសារតែ​ឆ្នាំនេះ អាកាសធាតុ មិន​អំណោយផល ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទទួលផល​ពុំបាន​ពេញលេញ ជាហេតុ​នាំ​ឲ្យ​ប្រជា​ពល រដ្ឋ​មួយចំនួន ជួប​ការលំបាក​។ ក្នុងនាម​លោក ជា​អាជ្ញាធរ​ដែនដី សូម​ថ្លែង​អំណ​គុណ​ជំនួសមុខ​ប្រជាពលរដ្ឋ​ទាំង​៥០​គ្រួសារ ដែល​ទទួលបាន​អំណោយ​មនុស្ស​ពី​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ នាពេលនេះ ក៏​ព្រោះតែ​ក្នុង​១​ឆ្នាំនេះ ប្រជាពលរដ្ឋ​បង្កបង្កើនផល​ពុំ​សូវ​បាន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ជួប​ការលំបាក​។ 

​    ​ប្រធាន​ច​ល​យុវជន​កម្ពុជា ក្រុម​១៥៧ លោក អ៊ឹង ស៊ី​តាត​វីឡា បាន​ថ្លែង​ដែរ​ថា ជុំវិញ​និង​សកម្មភាព​មនុស្សធម៌​នេះ សាខា​ខេត្តមណ្ឌលគិរី និង​បន្ត​ខិតខំ​ជួយ​ដល់​ជន ទីទ័ល ក្រ និង​លំបាក​វេ​ទ្ទ​នា ស្ត្រី​មេម៉ាយ ចាស់ជរា គ្មាន​ទីពឹង ជនពិការ អ្នក​ផ្ទុកមេរោគ​អេដស៍ កុមារកំព្រា និង​និស្សិត​ក្រីក្រ តាមរយៈ​ការអប់រំ​បណ្តុះបណ្តាល មុខជំនាញ​បច្ចេក ទេស វិជ្ជាជីវៈ​អប់រំ​ក្រៅ​ប្រព័ន្ធ​ដល់​កូន​ខ្មែរ​ក្រីក្រ ដែល​គ្មាន​លទ្ធភាព​បង់ថ្លៃ​សិក្សា ឬ​មិនបាន​ទៅ​សិក្សា​នៅតាម​បណ្តា​គ្រឹះស្ថាន​អប់រំ​នានា​។ 

​    ​លោក អ៊ឹង ស៊ី​តាត​វីឡា បាន​បន្តទៀតថា ក្រុម​១៥៧ សាខា​ខេត្តមណ្ឌលគិរី ក៏​និង​បន្ត​ស្វែងរក​អាហារូបករណ៍ ពី​អង្គការ ឬ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នានា​ជូន​ដល់​និស្សិត​ទី ទ័លក្រ ដែល​គ្មាន​លទ្ធភាព​បង់ថ្លៃ​សិក្សា​, ជួយសង្គ្រោះ​អ្នកញៀន​ថ្នាំ ដោយ​រក​មណ្ឌល​សំរាប់​អប់រំ និង​កែប្រែ​បន្សាប​គ្រឿងញៀន​ឲ្យ​ក្លាយជា​ពលរដ្ឋ​ល្អ និង​ជួយ​ជីក​ស្រះ ឬ​ធ្វើ​អណ្តូង​ទឹកស្អាត​សម្រាប់​សហគមន៍​ជនបទ​ដាច់​ស្រ​យ៉ា​ល​ដែល​គ្មាន ប្រភពទឹក​។ 

​    ​គួរបញ្ជាក់​ប្រជាពលរដ្ឋ​ចំនួន​៥០​គ្រួសារ ដែល​ទទួលបាន​អំណោយ​មនុស្សធម៌​តាមរយៈ​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ នាពេលនេះ ពួកគាត់​មកពី​ភូមិ​ពូ​ជ្រៃ​ចុង​ផាង ភូមិ​ពូ​តាង ភូមិ​មេ​ប៉ៃ និង​ភូមិ​ពូ​ជ្រៃ​ចាង ស្ថិតក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​៕ 

ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​ចែក​អំណោយ​ជូន​ពលរដ្ឋ​ក្រីក្រ​៥០​គ្រួសារ​នៅស្រុក​ពេ​ជ្រា​ដា​
ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​ចែក​អំណោយ​ជូន​ពលរដ្ឋ​ក្រីក្រ​៥០​គ្រួសារ​នៅស្រុក​ពេ​ជ្រា​ដា​
ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​ចែក​អំណោយ​ជូន​ពលរដ្ឋ​ក្រីក្រ​៥០​គ្រួសារ​នៅស្រុក​ពេ​ជ្រា​ដា​