​ឈើ​ប្រណីត​ជាង​១០០​ដុំ ដែល​ឈ្មួញ​លាក់ទុក​ត្រូវ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​

​ខេត្តរតនគិរី​៖​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាប់​ឈើ​ប្រណីត​លាក់ទុក​បាន​ជាង​១០០​ដុំ​ហេតុ ការបង្ក្រាប​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់​នៅ​ចំណុច​ចំការ​ស្វាយចន្ទី ស្ថិតនៅ​ក្នុងភូមិ​ប៉ក់​តូច ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។ 

​    ​ទាក់ទិន​នឹង​ករណី​ខាងលើនេះ​ត្រូវបាន​លោក ឡេង យុគ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​បរ​កែវ​បាន​ឲ្យ​ដឹងថា ដោយមាន​ការចូលរួម​ពី​នគរបាល​សេដ្ឋកិច្ច​ខេត្ត និង​នគរបាល​ស្រុក​អូរ​យ៉ា​ដាវ ដែល​ឈើ​ក្រុម​ឈ្មួញ​លាក់ទុក​នោះ​មាន​ចំនួន​១១៩​ដុំ ប្រភេទ​ឈើ​ធ្នង់​ប្រវែង​១,២​តឹក ឈើ​ប្រណីត​ទាំងអស់នេះ​ក្រុម​ឈ្មួញ​បំរុង​ដឹក​ទៅ​ច្រករបៀង​ផ្សេងៗ​ដែល​លក់​នៅ ប្រទេស​វៀតណាម ដែល​ត្រូវ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​ទាន់​។ 

​    ​បច្ចុប្បន្ននេះ វត្ថុតាង​ឈើ​ប្រណីត​ចំនួន​១១៩​ដុំ​យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​បរ​កែវ ដោយឡែក​ម្ចាស់​ឈើ​រត់គេចខ្លួន​បាត់ស្រមោល​៕ 

​ឈើ​ប្រណីត​ជាង​១០០​ដុំ ដែល​ឈ្មួញ​លាក់ទុក​ត្រូវ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​
​ឈើ​ប្រណីត​ជាង​១០០​ដុំ ដែល​ឈ្មួញ​លាក់ទុក​ត្រូវ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​